បរទេស៖យោងតាមការចេញផ្សាយរបស់ The Telegraph កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានប្រកាស អំពីផែនការក្នុងការទិញយកយន្តហោះចម្បាំង ទំនើបបំផុតរបស់ប្រទេសរុស្សី SU-35 ដើម្បីអាចពង្រឹងសមត្ថភាព នៅក្នុងកកម្លាំងការពារអាកាសរបស់ខ្លួន។ កិច្ចព្រមព្រៀងដែលត្រូវបានគេគ្រោងទុកអស់រយៈ ពេលជាងមួយខែមកហើយប៉ុន្តែភាគីអាមេរិកនិងអង់គ្លេសបាន សំដែងនូវការព្រួយបារម្ភថាវាគឺជាកិច្ចព្រមព្រៀង ដែលមានការដោះដូរគ្នារវាងដ្រូនគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលលោកខាងលិច ធ្លាប់បានអះអាងថាបានផ្គត់ផ្គង់ឲ្យរុស្សីក្នុងការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក្តីប្រទេសអ៊ីរ៉ង់ មិនបានធ្វើការផ្តល់ព័ត៌មានលំអិតបន្ថែមអំពីកិច្ចព្រមព្រៀងនេះ ទេប៉ុន្តែអ៊ីរ៉ង់ត្រូវបាន គេដឹងថាបានជួបពិភាក្សាការងារជាមួយ នឹងរុស្សីនិងបង្ហាញអំពីបំណងចង់បានយន្តហោះចម្បាំង...
ប៉េកាំង៖ ប្រទេសអារ៉ាប់ និងសហគមន៍អន្តរជាតិ បានស្វាគមន៍កិច្ចព្រមព្រៀង ដែលសម្រេចបានដោយប្រទេស អារ៉ាប៊ីសាអូឌីត និង អ៊ីរ៉ង់ ដើម្បីស្ដារទំនាក់ទំនងការទូត និងបើកស្ថានទូតឡើងវិញ លើភាគីទាំងពីរ បន្ទាប់ពីភាព តានតឹងជាច្រើនឆ្នាំ។ កិច្ចព្រមព្រៀងនេះបានកើតឡើងបន្ទាប់ពីកិច្ចពិភាក្សាដែលរៀបចំដោយ ប្រទេសចិន រវាងប្រទេសទាំងពីរកាលពីថ្ងៃទី០៦-១០ ខែមីនា នេះបើយោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយដោយប្រទេសទាំងបី។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតនឹងជួបប្រជុំគ្នា ដើម្បីចាប់ផ្តើមរៀបចំការផ្លាស់ប្តូរឯកអគ្គរដ្ឋទូត និងពិភាក្សា អំពីវិធី ពង្រឹងទំនាក់ទំនងឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The...
តេអេរ៉ង់៖ មន្ត្រីអ៊ីរ៉ង់បានសាទរ ចំពោះកិច្ចព្រមព្រៀងនេះ ដើម្បីបន្តទំនាក់ទំនងការទូត ជាមួយអារ៉ាប៊ីសាអូឌីត និងបើកស្ថានទូត និងបេសកកម្មឡើងវិញ ក្នុងរយៈពេលពីរខែ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) លោក Ali Shamkhani បានឲ្យដឹងថា ការបន្តទំនាក់ទំនងទីក្រុងតេអេរ៉ង់-រីយ៉ាដ នឹង “នាំទៅរកការអភិវឌ្ឍនៃស្ថិរភាព និងសន្តិសុខក្នុងតំបន់” ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃចន្ទថា អ្នកនយោបាយ អឺរ៉ុប មួយចំនួនបានចូលរួម ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ជាវិស័យមួយក្នុងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែពួកគេភ្លេចថា វាជាអឺរ៉ុបទៅវិញនោះទេ ដែលរងផលប៉ះពាល់ជាចម្បងដោយជម្លោះនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Peter...
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹងប្រកាន់ខ្ជាប់នូវមាគ៌ាការទូត និងការចរចា ខណៈប្រទេសនេះបន្តស្វែងរកការសន្និដ្ឋាន ចំពោះកិច្ចចរចានុយក្លេអ៊ែរដែលជាប់គាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់ពិធីរំលឹកខួបមួយ។ លោកបានសង្កត់ធ្ងន់ថា ការឈានដល់កិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចពិភាក្សាស្តីពីការរស់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ស្របតាមផលប្រយោជន៍ជាតិ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ថា លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងថា លោកសង្ឃឹមថា ទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ ហៅកាត់ថា (IAEA) អាចទទួលយកវិធីសាស្រ្ត “ប្រកបដោយវិជ្ជាជីវៈ” ចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងការពារប្រទេសមួយចំនួន ពីការប៉ះពាល់ដល់ការសម្រេចចិត្ត របស់អង្គការឃ្លាំមើលនុយក្លេអ៊ែរ...
តេអេរ៉ង់៖ អ៊ីរ៉ង់ កាលពីថ្ងៃសុក្របានច្រានចោល ការអះអាងរបស់ចក្រភពអង់គ្លេសថា “បានរឹបអូសការដឹកជញ្ជូនអាវុធរបស់អ៊ីរ៉ង់” នៅក្នុងឈូងសមុទ្រអូម៉ង់ ទំនងជាឆ្ពោះទៅកាន់ប្រទេសយេម៉ែន។ កងទ័ពជើងទឹកអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍បានអះអាងថា “បានរឹបអូសកាំជ្រួចប្រឆាំងរថក្រោះ និងព្រុយ សម្រាប់ការផ្គុំមីស៊ីលផ្លោង អំឡុងពេលការវាយឆ្មក់ លើទូកតូចមួយ ដែលធ្វើដំណើរពីប្រទេសអ៊ីរ៉ង់ ទំនងជាទៅកាន់ប្រទេសយេម៉ែន” នៅឈូងសមុទ្រអូម៉ង់ ក្នុងប្រតិបត្តិការរួមគ្នា ជាមួយកងកម្លាំងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មជ។ ថ្មីលើអ៊ីរ៉ង់ ដោយផ្តោតលើការលក់ប្រេង និងគីមីឥន្ធនៈរបស់ប្រទេសនេះ ក្នុងនាមជាការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ នៅតែបន្តជាប់គាំង។ វិធានការណ៍ដែលបានប្រកាស នៅថ្ងៃព្រហស្បតិ៍មកប៉ុន្មានសប្តាហ៍ បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ កំពុងធ្វើការលើកិច្ចព្រមព្រៀង ផ្លាស់ប្តូរអ្នកទោស។ ក្រសួងការបរទេសបានឲ្យដឹងថា “សហរដ្ឋអាមេរិក ប្តេជ្ញាកាត់បន្ថយការនាំចេញថាមពលអ៊ីរ៉ង់ ដែលជួយសម្រួលដល់ពាណិជ្ជកម្មប្រេង និងគីមីឥលាញរបស់អ៊ីរ៉ង់”...
តេអេរ៉ង់៖ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងថាទីក្រុងតេអេរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានពិភាក្សានិងបញ្ចប់បញ្ហាមួយចំនួននៅកម្រិតអ្នកជំនាញ ហើយបានអះអាងថាមិនមាន “គម្លាត” ពីសកម្មភាពនុយក្លេអ៊ែរសន្តិភាពរបស់ប្រទេសនោះទេ។ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ បានដកស្រង់សម្តីប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami ដែលបានឲ្យដឹងនៅលើវេទិកាព័ត៌មានថា វាមិនមានភាព ខុសប្លែកគ្នារវាងកម្រងសំណួរ ព័ត៌មានរចនាដែលដាក់ជូនដោយអ៊ីរ៉ង់ទៅកាន់អង្គការឃ្លាំមើល នុយក្លេអ៊ែរអន្តរជាតិ និងប្លង់នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ របស់អ៊ីរ៉ង់នោះទេ...
វ៉ាស៊ីនតោន៖ មន្ត្រីក្រសួងការពារជាតិអាមេរិក កំពូលម្នាក់បានឲ្យដឹងថា អ៊ីរ៉ង់អាចផលិតសារធាតុ Fissil បានគ្រប់គ្រាន់ សម្រាប់គ្រាប់បែកនុយក្លេអ៊ែរ មួយគ្រាប់ក្នុងរយៈពេល “ប្រហែល ១២ថ្ងៃ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ វាត្រូវបានគេប៉ាន់ប្រមាណថា វានឹងចំណាយពេលមួយឆ្នាំ ខណៈដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ចូលជាធរមាន។ អនុរដ្ឋលេខាធិការផ្នែកគោលនយោបាយ លោក Colin...