ប៉េកាំង ៖ តបតាមការអញ្ជើញ របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ដែលជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុត សម្រាប់ប្រទេសទាំងពីរ។ ប្រជាជនអ៊ីរ៉ង់បានសម្តែង ការរំពឹងទុកជាច្រើនសម្រាប់ការធ្វើដំណើរនេះ ហើយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ IRNA បានតាមដានព័ត៌មាន ពាក់ព័ន្ធជាព័ត៌មានបឋម...
តេអេរ៉ង់ ៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់កំពូលម្នាក់ បានព្រមានប្រឆាំងនឹងការអនុញ្ញាតឱ្យ “ការជ្រៀតជ្រែកឆ្លងតំបន់” នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បង្កឱ្យមានអសន្តិសុខនៅក្នុងប្រទេស និងដល់តំបន់ទាំងមូល។ លោក Ali Shamkhani លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់ជុំទី៥ នៃកិច្ចសន្ទនាសន្តិសុខក្នុងតំបន់នៅក្នុងរដ្ឋធានីម៉ូស្គូ នៃប្រទេសរុស្ស៊ី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ។ លោក Shamkhani បានលើកឡើងថា...
បរទេស៖ប្រធានាធិបតីក្រូអាតលោក Zoran Milanovic កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងអំពីការ យល់ឃើញ របស់លោកចំពោះស្ថានភាពជម្លោះនៅអ៊ុយក្រែនជាពិសេសតំបន់ Crimea។ លោកប្រធានាធិបតីបានថ្លែងថាការកើនឡើងនៃការបញ្ចូនអាវុធុនធ្ងន់ទៅឲ្យអ៊ុយក្រែនពីសំណាក់អង្គការណាតូនិងសម្ព័ន្ធមិត្តគឺជារឿងដ៏អសិលធម៍ជាទីបំផុតនិងបានត្រឹមតែអូសបន្លាយសង្គ្រាមបង្ហូរឈាមជាមួយនឹងរុស្សីប៉ុណ្ណោះ។ លោកបន្តថាលទ្ធផលដែលទទួលបានការការសម្រេចចិត្តទាំងនោះគឺនឹងមិនអាចធ្វើឲ្យអ៊ុយក្រែនសម្រេចតាមបំណងបានឡើយទោះបីជាការវាយយកតំបន់ Crimea មកវិញក្តីពីព្រោះថានេះគឺជាប្រភេទសង្គ្រាមបែបអូសបន្លាយ។ លោកក៏បានបង្ហាញអំពីជំហប្រឆាំងទៅនឹងការផ្គត់ផ្គង់អាវុធនានាទៅឲ្យអ៊ុយក្រែនផងដែរហើយពន្យល់ថាការចូលរួមពាក់ព័ន្ធណាមួយជាមួយនឹងសង្គ្រាមមួយនេះគឺជារឿងដ៏គ្រោះថ្នាក់បំផុត៕ ប្រែសម្រួល៖ស៊ុនលី
តេអេរ៉ង់ ៖ អ៊ីរ៉ង់ បានព្រមាន សហរដ្ឋអាមេរិកថា ខ្លួននឹងមិនអត់ធ្មត់ ចំពោះការឈ្លានពាន ណាមួយប្រឆាំងនឹងទឹកដី និងផលប្រយោជន៍របស់ខ្លួនឡើយ ហើយនឹងបញ្ចេញប្រតិកម្ម យ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅ នឹងអ្វីដែលខ្លួនហៅថា “ការគំរាមកំហែង” ដោយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Anthony Blinken ។ ការព្រមានរបស់អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់...
បរទេស៖ យោងតាមការប្រកាសដោយ អនុរដ្ឋមន្ត្រីនៃក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអ៊ីរ៉ង់លោក Ali Fekri កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា គិតមកដល់ពេលនេះប្រទេសរុស្សី បានក្លាយខ្លួនទៅជាប្រទេសដែល បានធ្វើការវិនិយោគច្រើនជាងគេបំផុត នៅក្នុងប្រទេសអ៊ីរ៉ង់។ លោក Fekir បានធ្វើការកត់សំគាល់ទៀតថា៖ រុស្សីចុងក្រោយនេះទើបតែបាន ចំណាយលុយវិនិយោគប្រមាណជា ២,៧ពាន់លានដុល្លារ ទិញយកគម្រោងរុករកប្រេងចំនួន២ ក្នុងប្រទេសអ៊ីរ៉ង់នៅខេត្តភាគខាងលិច ហើយតួលេខនេះគឺជាចំណែកប្រមាណជា ៤៥ភាគរយប៉ុណ្ណោះ...
បរទេស៖ មន្ទីរបញ្ចកោណបានបដិសេធថា គ្មានកងកម្លាំងអាមេរិកណាមួយ បានចូលរួមក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក កាលពីល្ងាចថ្ងៃសៅរ៍ ដែលបានបំផ្លាញអគារ ក្រសួងការពារជាតិអ៊ីរ៉ង់ក្នុងទីក្រុង Isfahan ភាគកណ្តាលនៃប្រទេសអ៊ីរ៉ង់នោះទេ។ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ដែលថា អាមេរិកនិងអ៊ីស្រាអែលអាច មានការពាក់ព័ន្ធការវាយប្រហារនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមក្រសួងការពារជាតិអ៊ីរ៉ង់ គឺមានយន្តហោះគ្មានមនុស្សបើក...
បរទេស៖ កាលពីចុងសប្តាហ៍កន្លងមកនេះ ប្រទេសអ៊ីស្រាអ៊ែលត្រូវបានគេដឹងថា បានបើកការវាយប្រហារតាមយន្តហោះដ្រូន ទៅលើទីតាំងរោងចក្រផលិតអាវុធ របស់ប្រទេសអ៊ីរ៉ង់។ ទោះបីជាយ៉ាងណាក្តីកាសែត The Wall Street Journal បានចេញផ្សាយថា អ៊ីរ៉ង់បានហៅការវាយប្រហារនេះ គឺជាការវាយប្រហារដែល មិនទទួលបានជោគជ័យឡើយ ហើយព្រឹត្តិការណ៍នេះបានកើតឡើង នៅក្រោយបន្តិចនៅពេលដែលកិច្ចប្រជុំជាច្រើន រវាងយោធាអាមេរិក និងអ៊ីស្រាអ៊ែលត្រូវបានធ្វើឡើង។ ក្រសួងការពារជាតិអ៊ីរ៉ង់បានបញ្ជាក់ថា ស្នូរសំលេងផ្ទុះយ៉ាងខ្លាំងមួយគឺជា ដ្រូនដែលត្រូវបានបាញ់ទំលាក់...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ថា កាលពីយប់ថ្ងៃសៅរ៍ យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និង៨១៦នាក់ផ្សេងទៀតរងរបួស នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ ដែលបានវាយប្រហារខេត្ត West Azarbaijan ភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ ។ គ្រោះរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង ៩និង៤៤នាទីយប់ ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង...
តេអេរ៉ង់៖ មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្តេជ្ញាថា ការស្វែងរកផ្លូវច្បាប់ លើអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអតីតរដ្ឋមន្ត្រីការបរទេសលោក Mike Pompeo នឹងបន្តរហូតដល់យុត្តិធម៌ ត្រូវបានសម្រេច សម្រាប់ការធ្វើឃាត មេបញ្ជាការកំពូលរបស់អ៊ីរ៉ង់ លោក Qassem Soleimani ។ លោក Abbas Ali Kadkhodaei ដែលជាប្រធានបានឲ្យដឹងថា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សេតវិមានមិនមានជំហរ សូម្បីតែនិយាយអំពីបញ្ហាសិទ្ធិមនុស្ស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការបង្ហោះនៅលើគណនី Twitter របស់លោកជាការឆ្លើយតប ទៅនឹងការអះអាងរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ចំពោះការគាំទ្រចំពោះការតវ៉ា នាពេលថ្មីៗនេះ និងសិទ្ធិមនុស្សនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការស្លាប់របស់កញ្ញា Mahsa Amini អាយុ...