ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បង្ហាញមីស៊ីលផ្លោងថ្មី របស់ខ្លួនដែលអាចបាញ់ បានចម្ងាយ ២០០០គីឡូម៉ែត្រ និងអាចផ្ទុកក្បាលគ្រាប់ទម្ងន់ ១៥០០គីឡូ

បរទេស ៖ យោធាអ៊ីរ៉ង់បានប្រកាស ពីការដាក់ឱ្យប្រើប្រាស់ នូវមីស៊ីលផ្លោង រយៈចម្ងាយមធ្យមថ្មី និងប្រសើរឡើង (MRBM) កាលពីថ្ងៃព្រហស្បតិ៍ ដោយត្រូវបានពិពណ៌នាថា ជាមីស៊ីលទំនើបបំផុតមួយ ដែលអ៊ីរ៉ង់បានផលិត ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មីស៊ីលនេះគឺជាកំណែចុងក្រោយបំផុតនៃស៊េរី Khoramshahr របស់មីស៊ីល MRBMs ដែលមានឈ្មោះថា Khoramshahr-4 ឬ Kheibar missile ។

Kheibar គឺជាមីស៊ីលទំនើបបំផុតមួយ ដែលត្រូវបានរចនាដោយអ្នកជំនាញ នៃអង្គការឧស្សាហកម្មអវកាស របស់ក្រសួងការពារជាតិអ៊ីរ៉ង់។ វាគឺជាមីស៊ីល ដែលប្រើឥន្ធនៈរាវ ដែលអាចបាញ់បានចម្ងាយ ២ ០០០ គីឡូម៉ែត្រ និងអាចផ្ទុកក្បាលគ្រាប់ទម្ងន់ ១ ៥០០ គីឡូក្រាម ជាមួយនឹងសមត្ថភាពយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រ គួរឱ្យចាប់អារម្មណ៍ ។

មីស៊ីលនេះ ក៏មានពេលវេលាបាញ់បង្ហោះខ្លី មិនគួរឱ្យជឿត្រឹមតែ 12 នាទីប៉ុណ្ណោះ ហើយឈានដល់ល្បឿន Mach 16 នៅខាងក្រៅបរិយាកាស និង Mach 8 នៅខាងក្នុងបរិយាកាស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top