បរទេស៖មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ក្រោយព្រឹត្តិការណ៍តវ៉ាប្រឆាំងយ៉ាងខ្លាំងក្លានៅទូទាំងប្រទេសអស់រយៈពេលច្រើនសប្តាហ៍កន្លងមកនេះ បានចេញមកធ្វើការសេចក្តីថ្លែងការណ៍ជាលើកដំបូងនិងដោយបានប្រកាសអំពីឈ្មោះប្រទេសដែលស្ថិតនៅពីក្រោយផែនការនេះផងដែរ។ លោក Khamenei បានធ្វើការចោទប្រកាន់ថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអ៊ែល គឺជាអ្នកដែលនៅពីក្រោយនៃផែនការរៀបចំ ដ៏អាក្រក់មួយនេះនិងដោយមានជំនួយកាំទ្រពីជនក្បត់ជាតិ របស់អ៊ីរ៉ង់ដែលកំពុងរស់នៅក្រៅប្រទេសផងដែរ។ លោកបានថ្លែងបែបនេះថា៖ខ្ញុំអាចនិយាយបានយ៉ាងច្បាស់ថា កុប្បកម្ម និងហេតុការណ៍អសន្តិសុខលើកនេះ គឺជាការរចនានិងរៀបចំឡើងដោយសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសដែលកំពុង កាន់កាប់ដោយ របប Zionist ក្លែងក្លាយ និងអ្នកដែលត្រូវបានគេជួល។...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Bagheri កាលពីថ្ងៃសុក្រ បានប្តេជ្ញាថានឹងឆ្លើយតបទៅនឹង “សកម្មភាពអរិភាព” របស់សហរដ្ឋអាមេរិក ចំពោះយន្តហោះដ្រូនរបស់អ៊ីរ៉ង់។ ថ្លែងសុន្ទរកថាអំពីការអះអាង របស់សហរដ្ឋអាមេរិក ទាក់ទងនឹងការបំផ្លាញយន្តហោះដ្រូន របស់អ៊ីរ៉ង់ លោក Bagheri បានលើកឡើងថា “ប្រសិនបើអាមេរិក...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ពលរដ្ឋជនជាតិដែលស្ថិតនៅ ក្នុងប្លុកអឺរ៉ុបចំនួន៩នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅក្នុងអំឡូង នៃការតវ៉ាប្រឆាំងក្នុងប្រទេសអ៊ីរ៉ង់ នាពេលកន្លងមកនេះ។ យោងតាមការចេញផ្សាយ របស់ប្រភពព័ត៌មានក្នុងប្រទេសអ៊ីរ៉ង់ បានសរសេរថា ទីភ្នាក់ងារសំងាត់របស់អ៊ីរ៉ង់ បានធ្វើការចាប់ឃាត់ខ្លួន ក្រុមមនុស្សទាំងនោះហើយ ដោយចោទថាជាក្រុមភ្នាក់ងារចារកម្មបរទេសពោលគឺជា ក្រុមដែលស្ថិតនៅក្នុងចំណោម បាតុករឬជាក្រុមដែលនៅពីក្រោយ នៃការរៀបចំធ្វើការបាតុកម្ម។ គួរឲ្យដឹងដែរថាមកដល់ពេលនេះសញ្ញា នៃការធូរស្បើយនៃការប៉ះទង្គិចគ្នា...
តេអេរ៉ង់៖ គេហទំព័រក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានអំពាវនាវឱ្យមានវិធីសាស្រ្ត “ជាក់ស្តែង” ពីសហរដ្ឋអាមេរិក ចំពេលមានការខិតខំប្រឹងប្រែងអន្តរជាតិ សម្រាប់ការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ។ គេហទំព័រនេះបានដកស្រង់សម្តីលោក Amir-Abdollahian ដែលបានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅទីក្រុងញូវយ៉កថា “មានការរីកចម្រើនជាច្រើន...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៧៦នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្វើបាតុកម្មប្រឆាំង នៅទូទាំងប្រទេសអ៊ីរ៉ង់ រយៈពេល១១ថ្ងៃកន្លងមកនេះ ក្រោយការស្លាប់របស់ស្ត្រីជនជាតិអ៊ីរ៉ង់ម្នាក់ នៅក្នុងមន្ទីរឃុំឃាំង។ ក្រុមសិទ្ធមនុស្សរបស់ប្រទេសអ៊ីរ៉ង់ Iran Human Rights (IHR) ជាអង្គការដែលមានមូលដ្ឋាន នៅក្នុងប្រទេសន័រវេស បានធ្វើការចោទប្រកាន់ទៅលើអជ្ញាធរថា បានប្រើប្រាស់កម្លាំងមិនសមស្រប ព្រមទាំងអាវុធផង ក្នុងការប្រឈមមុខដាក់គ្នា។...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានថ្កោលទោស ការកត់សម្គាល់ “អ្នកធ្វើអន្តរាគមន៍” របស់អ្នកនយោបាយអាមេរិក និងអ្នកនយោបាយលោកខាងលិច ផ្សេងទៀតប្រឆាំងនឹងអ៊ីរ៉ង់ ។ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងដោយយោងទៅលើការកត់សម្គាល់ របស់មន្ត្រីលោកខាងលិចថា “វិធីសាស្រ្តរបស់សត្រូវប្រឆាំង នឹងសាធារណរដ្ឋអ៊ីស្លាម...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ ត្រូវការការធានា ឡើងវិញ ក៏ដូចជាការបិទការស៊ើប អង្កេតដែលកំពុងបន្ត នៅក្នុងសាធារណរដ្ឋអ៊ីស្លាម ដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) មុនពេលកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អាចត្រូវបានសម្រេច។ យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Raisi...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានជំរុញឱ្យសហរដ្ឋអាមេរិក ដក “អំពើភេរវកម្មសេដ្ឋកិច្ច” របស់ខ្លួនប្រឆាំងនឹងជនជាតិអ៊ីរ៉ង់ ជំនួសឱ្យការយំ “ទឹកភ្នែកក្រពើ” ចំពោះការស្លាប់របស់ស្ត្រីអ៊ីរ៉ង់។ ការកត់សម្គាល់នៅក្នុងប្រតិកម្ម ចំពោះការព្រួយបារម្ភរបស់ទីក្រុង វ៉ាស៊ីនតោន ចំពោះការស្លាប់នាពេលថ្មីៗនេះរបស់ Mahsa Amini ស្ត្រីអាយុ ២២ឆ្នាំនៅក្នុងមន្ទីរឃុំឃាំង របស់ប៉ូលីស...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ក្រសួងប្រេងអ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសនេះនឹងទិញឧស្ម័នចំនួន ៩លានម៉ែត្រគូប ក្នុងមួយថ្ងៃក្នុងពេលឆាប់ៗនេះ ពីប្រទេសរុស្ស៊ីតាមរយៈ អាស៊ែបៃហ្សង់ ។ ក្រសួង បាន ប្រកាស ពី ផែនការ នេះ ក្នុង របាយការណ៍ មួយ ដែល ផ្តល់...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ពីការត្រៀមខ្លួនជាថ្មី សម្រាប់ការផ្លាស់ប្តូរអ្នកទោសជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kanaani ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) កាលពីថ្ងៃអាទិត្យថា “យើងបានប្រកាសពីការត្រៀមខ្លួន រួចជាស្រេចរបស់យើង ក្នុងការផ្លាស់ប្តូរអ្នកទោស ហើយយើងនៅតែមានការត្រៀមខ្លួននេះ” ។ លោកបានលើកឡើងថា “ការចរចាត្រូវបានធ្វើឡើងតាមវិធីផ្សេងៗគ្នា...