បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានប្រកាសដាក់បម្រាម ចំពោះអ្នកដំណើរទាំងឡាយណា ដែលធ្វើដំណើរមកពី បណ្តាប្រទេសដូចជា អង់គ្លេស បារាំង នរវេស និងដាណឺម៉ាកផង ជាផ្នែកមួយនៃកិច្ចខិតខំទប់ស្កាត់ មិនឲ្យមានករណីរីករាលដាល មេរោគថ្មីអូមីក្រុងនៅក្នុងប្រទេស។ សេចក្តីប្រកាសបម្រាមនេះ បានធ្វើឡើងនៅតាមកញ្ចក់ ទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលរដ្ឋាភិបាល បានប្រកាសដោយប្តេជ្ញាចិត្ត ក្នុងការត្រៀមខ្លួនប្រយុទ្ធប្រឆាំង...
បរទេស ៖ កងកម្លាំងការពារ បដិវត្តន៍អ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានធ្វើការបាញ់មីស៊ីល នៅក្នុងអំឡុងធ្វើសមយុទ្ធយោធា ដ៏ធំមួយ នៅទូទាំងភាគខាងត្បូង របស់ប្រទេស នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ។ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្ដាលផ្លូវការអ៊ីរ៉ង់ Tasnim...
បរទេស៖ ក្រុមអ្នកជំនាញ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសអ៊ីរ៉ង់ជឿជាក់ថា ខ្លួនទទួលបានពិន្ទុក្នុងកិច្ចពិភាក្សាគ្នានៅទីក្រុងវីយេន ដែលជាមធ្យោបាយស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដោយអាចរួមបញ្ចូលទាំងការលើកលែងទណ្ឌកម្ម នៅក្នុងឯកសារពិភាក្សាគ្នាសម្រាប់ជុំបន្ទាប់។ តាមការចេញផ្សាយដោយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ការលើកលែងការពិន័យជាទណ្ឌកម្ម ដែលអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់នៅពេលលោកដកទីក្រុងវ៉ាស៊ីនតោនចេញ...
តេអេរ៉ង់៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានរៀបចំល្បែងសង្រ្គាមទ្រង់ទ្រាយធំមួយ ដែលមានឈ្មោះកូដថា “The Great Prophet 17” នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សមយុទ្ធដែលនឹងត្រូវធ្វើឡើងរយៈពេល ៥ថ្ងៃ ពាក់ព័ន្ធនឹងអង្គភាព IRGC ដូចជាកងកម្លាំងអាកាសយានិក និងផ្នែកអេឡិចត្រូនិកតាមអ៊ីនធឺណិត លោក Abbas Nilforoushan អនុប្រធានប្រតិបត្តិការ...
បច្ចុប្បន្នភាព ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានផ្សព្វផ្សាយបែបចំអក អោយសហរដ្ឋអាមេរិក ថា ប្រទេសអ៊ីរ៉ង់ នៅពេលបច្ចុប្បន្ននេះ មិនមែនជាប្រទេសអ៊ីរ៉ាក់ ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការវាយធ្វើបាប ពីសហរដ្ឋអាមេរិក កាលពីជាង២០ឆ្នាំមុននោះទេ ។ IRNA បានបន្តថា កាលពីជាង២០ឆ្នាំមុន សហរដ្ឋអាមេរិក បានចូលឈ្លានពានប្រទេសអ៊ីរ៉ាក់ និងបានផ្តួលរំលំរបបដឹកនាំ របស់អតីតីប្រធានាធិបតីអ៊ីរ៉ាក់ លោក...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធ ចំពោះការអះអាងរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ថាមានការពិភាក្សាដោយផ្ទាល់រវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងបានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “ចាប់តាំងពីការចាប់ផ្តើមការចរចា ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅទីក្រុងវីយែន ប្រទេសអ៊ីរ៉ង់ មិនបានធ្វើការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកនោះទេ” ។ កាលពីថ្ងៃសុក្រ លោក Sullivan...
តេអេរ៉ង់៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Behrouz Kamalvandi អ្នកនាំពាក្យរបស់ AEOI បានប្រកាសថា អង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ (AEOI) បានចាប់ផ្តើមការត្រួតពិនិត្យបច្ចេកទេស និងសុវត្ថិភាពនៃកាមេរ៉ា ដែលត្រូវដំឡើងនៅរោងចក្រនុយក្លេអ៊ែរ Karaj របស់ប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់បានកំណត់លក្ខខណ្ឌចំនួន៣ សម្រាប់ការជំនួសកាមេរ៉ាដែលខូចនៅទីតាំង Karaj ដែលកំពុង “អនុវត្តការស៊ើបអង្កេតផ្នែកតុលាការ និងសន្តិសុខលើវិមាត្រនៃការបំផ្លិចបំផ្លាញ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចានុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន លោក Ali Bagheri Kani បានលើកឡើងថា ល្បឿននៃការឈានដល់កិច្ចព្រមព្រៀង មួយអាស្រ័យលើឆន្ទៈរបស់ “ភាគីម្ខាងទៀត” ។ លោក Bagheri Kani បានប្រាប់អ្នកយកព័ត៌មានអ៊ីរ៉ង់ថា “ប្រសិនបើភាគីម្ខាងទៀតទទួល យកទស្សនៈសមហេតុផល...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចានុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់លោក Ali Bagheri Kani បានលើកឡើងថា កិច្ចព្រមព្រៀងមួយ គឺស្ថិតនៅក្នុងការឈានដល់ក្នុងកិច្ចពិភាក្សាដែលកំពុងដំណើរការលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលបានផ្តល់ថា មូលដ្ឋានចាំបាច់ត្រូវបានរៀបចំ។ លោក Bagheri Kani បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ថា “កិច្ចប្រជុំនៃគណៈកម្មការចម្រុះនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានប្រារព្ធឡើង ហើយភាគីជាច្រើនរួមទាំងអ៊ីរ៉ង់បានបង្ហាញពីទស្សនៈរបស់ពួកគេលើដំណើរនៃកិច្ចចរចានាពេលអនាគត” ។ នៅព្រឹកថ្ងៃដដែល...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវគេរំពឹងថា នឹងពិភាក្សាគ្នាអំពីភាពអាច ទៅរួចនៃការធ្វើសមយុទ្ធយោធា ដែលនឹងត្រៀមសម្រាប់សេណារីយ៉ូ ក្នុងករណីមានហេតុការណ៍អាក្រក់ កម្ទេចទីតាំងនុយក្លេអ៊ែ របស់ប្រទេសអ៊ីរ៉ង់ ប្រសិនបើកិច្ចពិភាក្សាការទូតបរាជ័យ នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់អាមេរិក។ មន្ត្រីរូបនោះ បាននិយាយថា កិច្ចពិភាក្សាសហរដ្ឋអាមេរិក គ្រោងធ្វើជាមួយរដ្ឋមន្ត្រី ការពារជាតិអ៊ីស្រាអែល លោក Benny Gantz ក្រោយការផ្តល់សេចក្តីលម្អិត ថ្ងៃទី២៥...