ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំពុងស្វែងរកវិធីច្នៃប្រឌិត ដើម្បីពន្លឿនកិច្ចចរចានុយក្លេអ៊ែរ

តេអេរ៉ង់៖ លេខាធិការក្រុមប្រឹក្សា សន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Shamkhani បានលើកឡើងថា អ៊ីរ៉ង់កំពុងពិចារណា “វិធីច្នៃប្រឌិត” នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន ដើម្បីពន្លឿនការសន្និដ្ឋាននៃកិច្ចចរចា។

លោក Shamkhani បានសរសេរថា “អ្នកចូលរួមនៅទីក្រុងវីយែន ធ្វើសកម្មភាព និងប្រតិកម្មដោយផ្អែកលើចំណាប់អារម្មណ៍ ហើយវាអាចយល់បាន។ អន្តរកម្មរបស់យើងជាមួយ P4+1 ក៏ត្រូវបានជំរុញដោយផលប្រយោជន៍ ប្រជាជនរបស់យើងតែប៉ុណ្ណោះ” ។

លោកបានលើកឡើងថា “ដូច្នេះហើយ យើងកំពុងវាយតម្លៃធាតុថ្មី ដែលទទួលខុសត្រូវលើការចរចា ហើយនឹងស្វែងរកវិធីច្នៃប្រឌិត ដើម្បីពន្លឿនដំណោះស្រាយ”។

អ៊ីរ៉ង់ និងភាគីដែលនៅសេសសល់ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) បច្ចុប្បន្នកំពុងចូលរួមក្នុងការ ចរចានៅក្នុងរដ្ឋធានីវីយែន របស់ប្រទេសអូទ្រីស ដើម្បីស្វែងរកមធ្យោបាយដោះស្រាយជម្លោះ អំពីការរស់ឡើងវិញនៃ JCPOA ។

របាយការណ៍ពីទីក្រុងវីយែន ស្នើថាអ្នកចរចាគឺ “ខិតកាន់ជិតទៅនឹងកិច្ចព្រមព្រៀង ជាមួយនឹងបញ្ហាសំខាន់ៗមួយចំនួន ដែលនៅសេសសល់ដែលទាមទារ “ការសម្រេចចិត្តនយោបាយ” របស់ភាគី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top