តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានសរសេរ នៅលើបណ្ដាញសង្គម Twitter ឲ្យដឹងថា កិច្ចព្រមព្រៀង ជាមួយទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) អាចធ្វើទៅបាន ហើយកិច្ចប្រជុំមួយ នឹងត្រូវធ្វើឡើង ក្នុងពេលឆាប់ៗនេះ។ លោក Amir Abdollahian...
តេអេរ៉ង់៖ អ៊ីរ៉ង់ និងទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) បានប្រកាសថា ពួកគេបានយល់ព្រមបន្តការចរចា និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ លើផ្នែកដែលមានកង្វល់រួម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អគ្គនាយក IAEA លោក Rafael Grossi កាលពីថ្ងៃអង្គារបានជួបជាមួយលោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) និងលោក Hossein Amir Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។ នៅក្នុងសន្និសីទសារព័ត៌មានរួម តាមកញ្ចក់ទូរទស្សន៍ ដែលបានធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំនៅឯកន្លែង AEOI លោក Grossi និងEslami បានប្រកាសថា ពួកគេនឹងបន្តការចរចាររហូតដល់ជម្លោះ ដែលនៅសល់ត្រូវបានដោះស្រាយ។ លោក Eslami បានលើកឡើងថា ទីភ្នាក់ងារនេះមានសំណួរមួយចំនួនទៅកាន់ប្រទេសអ៊ីរ៉ង់ “ដោយផ្អែកលើឯកសារ ដែលបានចេញផ្សាយ ដោយសត្រូវរបស់យើង” ដោយបន្ថែមថា “សំណួរមួយចំនួនត្រូវបានឆ្លើយ ហើយខ្លះទៀតនៅតែមាន” ។ ប្រធាន AEOI បានលើកឡើងថា “ផ្នែកនៃសំណួរទាំងនេះត្រូវបានដោះស្រាយ និងបិទ” នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ លោកបានបន្ថែមថា”យើងបានយល់ព្រមនៅថ្ងៃនេះ ដើម្បីបញ្ចប់បញ្ហាទាំងនេះ ការចរចាដែលនៅតែបន្ត”។ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មានបំណងប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងវិស័យផ្សេងៗ ហើយ “ទីភ្នាក់ងារនឹងជួយយើងក្នុងរឿងនេះ” ។ លោក Eslami បានលើកឡើងថា “យើងមានផែនការក្នុងការកសាងសមត្ថភាព ផលិតថាមពលនុយក្លេអ៊ែរ យ៉ាងតិច ១០០០០MW នៅក្នុងប្រទេសអ៊ីរ៉ង់ ជាពិសេសដោយរោងចក្រថាមពលតូចៗ ដែលនីមួយៗមានថាមពលអតិបរមា ៣០០MW” ដោយបន្ថែមថាលោកសង្ឃឹមថាទីភ្នាក់ងារនេះនឹងបញ្ចុះបញ្ចូល និងគាំទ្រដល់ប្រទេសនានា ដែលមានបច្ចេកវិទ្យា ដើម្បីជួយប្រទេសអ៊ីរ៉ង់ អភិវឌ្ឍសមត្ថភាពថាមពលនុយក្លេអ៊ែររបស់ខ្លួន។ សម្រាប់ផ្នែករបស់លោកវិញ លោក Grossi ដែលបានទៅដល់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃច័ន្ទ បានលើកឡើងថា ភាគីទាំងពីរក្នុងអំឡុងពេល ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក នៅទីក្រុងតេអេរ៉ង់ ក្នុងខែកញ្ញា “បានយល់ព្រមបន្តការងាររួមគ្នារបស់យើង លើការបំភ្លឺអំពីបញ្ហាមួយចំនួន ហើយបន្តនិងធ្វើឱ្យកិច្ចសន្ទនា កាន់តែស៊ីជម្រៅជាមួយ រដ្ឋាភិបាលអ៊ីរ៉ង់”៕ ដោយ ឈូក បូរ៉ា
បរទេស ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ អ៊ីស្រាអែល លោក Avigdor Lieberman បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីរ៉ង់ អាចនឹងមានអាវុធនុយក្លេអ៊ែ នៅក្នុងរយៈពេល៥ឆ្នាំទៀត ហើយលោកបន្ថែមថា ដំណើរវិវត្តន៍បែបនេះ នឹងមិនត្រូវទទួលរង ឥទ្ធិពលពីកិច្ចពិភាក្សាគ្នា បច្ចុប្បន្នរបស់អ៊ីរ៉ង់ ជាមួយមហាអំណាចពិភពលោក លើកិច្ចព្រមព្រៀងថ្មី ដើម្បីទប់ស្កាត់បច្ចេកវិទ្យា នុយក្លេអ៊ែនោះឡើយ ។ លោក...
តេអេរ៉ង់ ៖ អ៊ីរ៉ង់ បានទទូចថា ការដកទណ្ឌកម្មនឹងក្លាយជាចំណុច កំណត់នៅក្នុងកិច្ចចរចា នាពេលខាងមុខ ដើម្បីស្តារផែនការ សកម្មភាព ទូលំទូលាយរួម (JCPOA) ឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា “ប្រសិនបើ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានប្រកាសនៅថ្ងៃចន្ទនេះថា លោក Rafael Mariano Grossi អគ្គនាយកទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) នឹងធ្វើទស្សនកិច្ចផ្លូវការ ទៅកាន់រដ្ឋធានីតេអេរ៉ង់ ក្នុងពេលឆាប់ៗនេះ។ អ្នកនាំពាក្យអ៊ីរ៉ង់បានលើកឡើងថា អ៊ីរ៉ង់កំពុងរង់ចាំលោក Grossi ឆ្លើយតបទៅនឹងការ អញ្ជើញរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានលើកឡើង ថា ប្រទេសអ៊ីរ៉ង់ នឹងចូលរួម ក្នុងកិច្ចចរចា នាពេលខាងមុខ នៅទីក្រុង វីយែន ដោយស្មោះត្រង់ ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ ក៏ដោយ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស បានឲ្យដឹងថា នាវាដឹកប្រេងរបស់វៀតណាម នៅព្រឹកថ្ងៃពុធនេះ ត្រូវបានដោះលែងវិញហើយដោយប្រទេសអ៊ីរ៉ង់ ដែលវានឹងអាចបញ្ចប់ទៅ នៃភាពតានតឹងដែនទឹក រវាងរដ្ឋាភិបាលក្រុងតេហរ៉ង់ ជាមួយនឹងរដ្ឋាភិបាល នៃប្រទេសបណ្តាមហាអំណាចអំពីបញ្ហាកម្មវិធីនុយក្លេអ៊ែរ ។ នាវាដឹកប្រេង ដែលមានឈ្មោះថា Sothys ត្រូវបានគេមើលឃើញថា បានចាកចេញពីផែ Bandar Abbas នៃប្រទេសអ៊ីរ៉ង់និង...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abollahian បានរំលឹកឡើងវិញនូវគោលនយោបាយ ការពារប្រទេសរបស់លោក ដោយលើកឡើងថា សាធារណរដ្ឋអ៊ីស្លាមនឹងបន្តបង្កើន អំណាចការពាររបស់ខ្លួន បើទោះបីជាសហរដ្ឋអាមេរិក មាន “ទណ្ឌកម្មមិនស្ថាបនា” ក៏ដោយ។ លោក Amir Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីបារាំងលោក Jean-Yves Le...
បរទេស៖រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយថា វាជារឿងបន្ទាន់ដែលត្រូវតែបន្តឡើងវិញ នូវកិច្ចពិភាក្សាគ្នាជាមួយប្រទេសអ៊ីរ៉ង់ ដោយផ្អែកលើអ្វីដែលត្រូវបានចរចាគ្នារហូតមកដល់ថ្ងៃទី២០ ខែមិថុនា ជាពេលដែលប្រទេសអ៊ីរ៉ង់ផ្តាច់ការចរចា។ សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសបារាំងនេះ គឺត្រូវបានចេញដោយមន្ត្រីនាំពាក្យក្រសួងការបរទេសបារាំងមួយរូប ក្រោយលោក Jean-Yves Le Drian បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេស អ៊ីរ៉ង់ ឈ្មោះ IRIB បាននិយាយនៅថ្ងៃអង្គារនេះថា យោធារបស់ប្រទេសអ៊ីរ៉ង់ បានព្រមានបណ្ដេញ យន្តហោះគ្មានមនុស្ស បើករបស់សហរដ្ឋអាមេរិក ដែលព្យាយាមចូលទៅជិតល្បែងសង្គ្រាមអ៊ីរ៉ង់ ស្ថិតនៅជិតមាត់ច្រក នៃតំបន់ឈូងសមុទ្រ ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី០៩ ខែវិច្ឆិកា...