ព័ត៌មានអន្តរជាតិ

ចិន គាំទ្រអ៊ីរ៉ង់ ក្នុងការបន្ដស្វែង រកដំណោះស្រាយ បញ្ហានុយក្លេអ៊ែរ តាមរយៈការចរចា

ប៉េកាំង ៖ លោក Wang Qun តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន បានលើកឡើងថា ប្រទេសចិន គាំទ្រគោលជំហរ ជាគោលការណ៍របស់អ៊ីរ៉ង់ ក្នុងការបន្តស្វែង រកដំណោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ តាមរយៈការចរចា។

លោក Wang បានធ្វើការកត់សម្គាល់នេះ ខណៈដែលកិច្ច ពិភាក្សា ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) បានបន្តនៅទីនេះ កាលពីថ្ងៃអង្គារ បន្ទាប់ពីអ្នកចរចា បានត្រឡប់មកពីការពិគ្រោះយោបល់ នៅក្នុងរដ្ឋធានីរៀងៗខ្លួន ។

ដោយលើកឡើងពីកញ្ចប់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក និង E3 (ចក្រភពអង់គ្លេស បារាំង និង អាល្លឺម៉ង់) និង ការលើកលែងទណ្ឌកម្ម របស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើកម្មវិធីនុយក្លេអ៊ែរ ស៊ីវិលរបស់អ៊ីរ៉ង់ថា ជា “ជំហាន វិជ្ជមាន” ឆ្ពោះទៅរកកិច្ចព្រមព្រៀង ចុងក្រោយមួយ លោក Wang បានលើកឡើងថា ភាគីផ្សេងទៀតទាំងអស់ គួរតែបន្តស្តាប់បន្ថែមទៀត ចំពោះទស្សនៈ របស់អ៊ីរ៉ង់ លើកញ្ចប់ និងដោះស្រាយ សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ និងការទាមទារសមហេតុផល ។

លោកក៏បានសម្តែង ក្តីសង្ឃឹមថា អ៊ីរ៉ង់នឹង “បញ្ចេញមតិជាលាយលក្ខណ៍អក្សររបស់ខ្លួន ជាផ្លូវការលើកញ្ចប់ដែលបានស្នើឡើង សម្រាប់ការពិភាក្សា ដោយគ្រប់ភាគី” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បេសកជនចិនរូបនេះបានបន្ដថា ជាទូទៅកិច្ចចរចានៅទីក្រុងវីយែន ដែលកំពុងបន្តនេះ កំពុង ” ធ្វើឱ្យមានវឌ្ឍនភាពវិជ្ជមាន” ឆ្ពោះទៅរកដំណោះស្រាយចុង ក្រោយនៃបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ។

លោកបានជំរុញឱ្យភាគី ទាំងអស់ពេញចិត្ត ចំពោះវឌ្ឍនភាពដ៏លំបាក ដែលសម្រេចបាននៅក្នុងការចរចា កន្លងមក ដោយផ្តោតលើបញ្ហា ដែលមិនទាន់សម្រេចដូច ជាការដកទណ្ឌកម្ម និងការធានាសេដ្ឋកិច្ច ពង្រីកការយល់ស្របបន្ថែមទៀត និងខិតខំដើម្បីសម្រេច បាននូវកិច្ចព្រមព្រៀងដំបូង។

លោក Wang បានលើកឡើងដោយអំពាវនាវ ឱ្យអ្នកចូលរួមពង្រឹងឆន្ទៈនយោបាយ របស់ពួកគេបន្ថែមទៀត និងបង្ហាញពីសុច្ឆន្ទៈ និងភាពបត់បែន ក្នុងដំណាក់កាលចុងក្រោយ នៃកិច្ចចរចានេះថា “ប្រទេសចិន យល់ព្រមបង្កើនអារម្មណ៍ នៃភាពបន្ទាន់ក្នុងអំឡុងពេលកិច្ចចរចា ប៉ុន្តែខ្លួនមិនមានលក្ខណៈ ស្ថាបនាទេក្នុងការកំណត់ ពេលវេលាសម្រាប់ការចរចាការចរចា នុយក្លេអ៊ែរនោះទេ”៕
ដោយ ឈូក បូរ៉ា

To Top