តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានលើកឡើងថា អ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចចរចាដែលមានប្រយោជន៍ ក្នុងគោលបំណងបញ្ចប់ការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ តាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង។ លោកបានឲ្យដឹងនៅក្នុងការសន្ទនាលើកទី ២ របស់លោកជាមួយលោក ម៉ាក្រុន ក្នុងរយៈពេលមួយខែ ដែលដកស្រង់ដោយគេហទំព័រផ្លូវការរបស់ប្រធានាធិបតីអ៊ីរ៉ង់ថា“ យើងមិនប្រឆាំងការចរចា ដែលមានប្រយោជន៍នោះទេ ប៉ុន្តែផែនការ និងលទ្ធផលនៃការចរចាត្រូវតែជាការដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់”...
បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibazadeh កាលពីថ្ងៃសុក្រម្សិលមិញនេះបានប្រកាសថា រដ្ឋមន្ត្រីការបរទេសនឹងត្រៀមខ្លួន ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្នុងតំបន់ មួយដែលនឹងធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់។ លោក Hossein Amir Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទើបតែតែងតាំងថ្មីនឹងធ្វើដំណើរទៅដល់អ៊ីរ៉ាក់ជាមួយនឹងក្រុម គណប្រតិភូមួយក្រុមរបស់អ៊ីរ៉ង់ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ាក់លោក Fuad Hussein ដែលទើបតែបានបំពេញទស្សនកិច្ចនៅក្នុង ទីក្រុងតេហរ៉ង់កាលពីពេលថ្មីៗនេះ។ គួរឲ្យដឹងដែរសន្នសិទ នៃកិច្ចប្រជុំលើកនេះគឺនឹងធ្វើឡើងនៅក្នុងរដ្ឋធានីក្រុង...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣៦.៧៥៨នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅទូទាំងប្រទេសកើនឡើងដល់៤.៨៣៣.១៣៥នាក់ ។ ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្ររបស់អ៊ីរ៉ង់ បានផ្សព្វផ្សាយឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា ជំងឺឆ្លងរាតត្បាត បានប្រកាសអំពីអ្នកស្លាប់នៅក្នុងប្រទេសចំនួន១០៤.៧១៦នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតគិតក្នុងរយៈ ពេល២៤ម៉ោងកន្លងមកនេះចំនួន៦៩៤នាក់ដែលត្រូវបានចុះក្នុងបញ្ជី ។ ក្រសួងបានឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា សរុបមានពលរដ្ឋចំនួន៤.០៥៣. ០២២នាក់ បានជាសះស្បើយពីជំងឺ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានប្រកាសបន្តការនាំចេញប្រេងឥន្ធនៈ ទៅកាន់អាហ្វហ្គានីស្ថាន បើទោះជាស្ថានភាពសន្ដិសុខនៅក្នុងប្រទេសនេះ កំពុងតានតឹងខ្លាំងក៏ដោយ ក្រោយពីការដកកងទ័ពចេញរបស់អាមេរិក នេះបើយោងតាមការចុះផ្សយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Hamid Hosseini អ្នកនាំពាក្យសហភាពអ្នកនាំចេញផលិតផលប្រេងឧស្ម័ន និងឥន្ធនៈគីមីអ៊ីរ៉ង់ បានលើកឡើងថា“ ការនាំចេញប្រេងឥន្ធនៈទៅកាន់អាហ្វហ្គានីស្ថាន បានដំណើរការឡើងវិញបន្ទាប់ពីផ្អាកមួយរយៈ” ។ លោក Hamid...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះបានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៣៨.៦៥៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺសរុបកើនឡើងដល់៤.៧១៥.៧៧១នាក់ ។ ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្របានឲ្យដឹងនៅថ្ងៃចន្ទនេះថា ជំងឺឆ្លងរាតត្បាតក៏ត្រូវបានគេប្រកាសឲ្យដឹងដែលមាន អ្នកស្លាប់អស់ចំនួន១០២.៦៤៨នាក់នៅក្នុងប្រទេស បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន៦១០នាក់ត្រូវបានចុះក្នុងបញ្ជីគិតក្នុង រយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា សរុបទៅមានពលរដ្ឋចំនួន៣.៩៦១.០២៤នាក់បានជាសះស្បើយពីជំងឺ ឬបានចាកចេញពីមន្ទីរពេទ្យ នានា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសថ្មីលោក Hossein Amir-Abdollahian បានលើកឡើងថា អ៊ីរ៉ង់មានឆន្ទៈចូលរួម ក្នុងការចរចានុយក្លេអ៊ែរ ដែលសមហេតុផលដែល បម្រើផលប្រយោជន៍ប្រជាជនអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Amir-Abdollahian បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយ ដែលមានគោលបំណង បង្កើនការជឿជាក់របស់សភា នៅក្នុងសុន្ទរកថាមួយថា“ យើងនឹងមិនរត់ចេញពី តុចរចាសមហេតុផលមួយ ដែលមានអំណាច និងប្រាជ្ញានោះទេ ប៉ុន្តែយើងនឹងមិនចង...
តេហរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ថា ក្រសួងកិច្ចការបរទេស របស់ប្រទេសអ៊ីរ៉ង់ បានបដិសេធ កាលពីថ្ងៃសៅរ៍ដែលថា ទីប្រឹក្សាយោធា របស់ប្រទេសខ្លួនត្រូវ បានសម្លាប់នៅក្នុង ទឹកដីយេមែន ។ លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងការបរទេស បានច្រានចោល ចំពោះការធ្វើការបកស្រាយ...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ីចំនួន ២ គ្រឿងបានចូលចតនៅកំពង់ផែ Bandar Anzali ភាគខាងជើងប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមក្នុងការប្រកួត យោធាអន្តរជាតិមួយនេះ។ នាវាចម្បាំងរុស្ស៊ី ដែលមានសមាជិកនាវិកសរុបចំនួន ១០៦ នាក់នៅលើនោះនឹងចូលរួម ក្នុងការប្រកួតលើកទី ៦ នៃការប្រកួត Sea Cup ដែលជាផ្នែកមួយនៃ...
បរទេស៖ នៅក្នុងរបាយការណ៍មួយ ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ ហៅកាត់ថា IAEA បាននិយាយប្រាប់ថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងឈានចូលទៅជិតដល់ កម្រិតអាវុធហើយ។ យោងតាមព័ត៌មាន ចេញផ្សាយនៅថ្ងៃអង្គារ ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានធ្វើការពន្លឿនក្នុងការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន ឲ្យដល់កម្រិតសុទ្ធ ៦០ភាគរយ គឺកើនពីចំនួន ២០ភាគរយនៅក្នុងខែមេសា...
បរទេស៖ ប្រធានាធិបតីប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការលើកឡើងនិង សរសើរអំពីទំនាក់ទំនងរវាង ប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ក្នុងនាមជា ប្រទេសជិតខាងគ្នា។ ថ្លែងនៅក្នុងការសន្ទនាគ្នាមួយតាមរយៈ ទូរស័ព្ទជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេស អ៊ីរ៉ាក់លោក Raisi បាននិយាយថា ប្រជាជាតិទាំងពីរទាំងអ៊ីរ៉ាក់ និងអ៊ីរ៉ង់គឺមានសេចក្តីប្រាថ្នារួម គ្នានិងដូចគ្នាមួយ។ លោកបានបន្តថា៖ភាពរាំងម៉ាំរបស់អ៊ីរ៉ាក់ព្រមទាំង ឯករាជ្យនិងសន្តិសុខមិនត្រឹមតែជាសុបិនរបស់យើងប៉ុណ្ណោះ ទេប៉ុន្តែក៏ជារបៀបវារៈរបស់ប្រទេសទាំងពីរ តាមរយៈការ អភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីនិងក្នុងតំបន់ផងដែរ៕...