វ៉ាស៊ិនតោន៖ រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានធ្វើការលើកឡើងថាបញ្ហាពន្លឿននៃកិច្ចការងារ អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែររបស់ ប្រទេសអ៊ីរ៉ង់នឹងក្លាយទៅជាហនិភ័យបំផុតសម្រាប់ សកលលោក។ ថ្លែងនៅក្នុងសន្និកាសែតមួយនៅក្នុងទីក្រុងវ៉ាស៊ិនតោន ពោលគឺមួយថ្ងៃបន្ទាប់ពីមានកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីក្រសួង ការបរទេសអាមេរិកលោក Antony Blinken ព្រះអង្គម្ចាស់ bin Farhan បានអំពាវនាវឲ្យមានការផ្អាកជាបន្ទាន់ចំពោះសកម្មភាពល្មើសច្បាប់របស់អ៊ីរ៉ង់ក្នុងកិច្ចការងារអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួន។ ក្នុងនោះផងដែររដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានស្នើសុំឲ្យមានការជួបពិភាក្សាគ្នាដោយផ្ទាល់វិញយ៉ាងប្រញាប់ប្រញ៉ាល់ផងដែររវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ព្រមទាំងបណ្តាលប្រទេសមហាអំណាច ដើម្បីអាចបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥...
តេអេរ៉ង់ ៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ លោក Ali Bagheri បានលើកឡើងថា ការអនុវត្តជំហានជាក់ស្តែងជាមួយ លទ្ធផលជាក់ស្តែង អាចជាគោលបំណង នៃកិច្ចចរចានុយក្លេអ៊ែរ នាពេលខាងមុខរវាងអ៊ីរ៉ង់ និងភាគី ដែលនៅសល់ ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួមគ្នា (JCPOA) ។ មន្រ្តីអ៊ីរ៉ង់រូបនេះបានធ្វើសុន្ទរកថានេះ...
តេហរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់ របស់សហភាពអ៊ឺរ៉ុប លោក Enrique Mora និងអនុរដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោកAli Bagheri បានជួបពិភាក្សាគ្នា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទៅលើប្រធានបទមួយចំនួន ដូចជាបញ្ហាទំនាក់ទំនងទ្វេភាគី និងក៏ដូចជាបញ្ហាអន្តរជាតិ មួយចំនួនទៀត។ នៅក្នុងអំឡុងពេល នៃកិច្ចប្រជុំភាគីទាំងពីរ បានចាប់យកបញ្ហាទំនាក់ទំនង រវាងអ៊ីរ៉ង់និងសហភាពអ៊ឺរ៉ុប គឺជាប្រធានបទដំបូងហើយបន្តបន្ទាប់ជាបញ្ហា...
បរទេស៖ប្រេសិតសហភាពអឺរ៉ុប ដែលសម្របសម្រួលកិច្ចពិភាក្សាគ្នា ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឡើងវិញ លោក Enrique Mora នឹងធ្វើដំណើរទស្សនកិច្ចប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្របពេលដែលកាលបរិច្ឆេទ នៅតែត្រូវកំណត់ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាដែលជាប់គាំងជាថ្មី នេះបើតាមសម្តីក្រសួងការបរទេសអ៊ីរ៉ង់។ លោក Saeed Khatibzadeh មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា “ដំណើរទស្សនកិច្ចលោក Mora នេះ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ វាធ្វើឡើងក្រោយកិច្ចប្រឹក្សាគ្នា រវាងភាគីទាំងពីរ...
តេអេរ៉ង់៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះជាពិសេស ចាប់តាំងពីអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៨ អ៊ីរ៉ង់បានរងនូវទណ្ឌកម្ម ដឹកនាំដោយវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ការខកចិត្តចំពោះលោកខាងលិច និងការស្វែងរកដំណោះស្រាយនៅផ្ទះ តាមរយៈការធ្វើពិពិធកម្មដៃគូ អន្តរជាតិរបស់ខ្លួនរដ្ឋបាលអ៊ីរ៉ង់ថ្មី ចាប់តាំងពីឡើងកាន់តំណែង កាលពីខែសីហា បានអនុវត្តសកម្មភាពការទូត ដោយផ្តោតសំខាន់លើ “សម្លឹងមើលទៅភាគខាងកើត” ។ នៅខែកញ្ញា...
បរទេស៖ ផែធំបំផុតរបស់ឥណ្ឌា និងតំបន់សេដ្ឋកិច្ចពិសេស របស់ឥណ្ឌា Adani កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសច្បាស់ហើយថា នឹងមិនទទួលយកកុងទីន័រ ដែលជាកម្មសិទ្ធរបស់ ប្រទេសអ៊ីរ៉ង់ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្គានីស្ថាន ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ។ អ្នកនាំពាក្យរបស់ Adani Group ទោះបីជាយ៉ាងណាក្តី មិនបានផ្តល់មូលហេតុ ឲ្យបានលំអិត និងព័ត៌មានបន្ថែមទៀតនោះទេ ប៉ុន្តែអះអាងថា ផែសមុទ្ររបស់ខ្លួនបានសម្រេចចិត្ត...
បច្ចុប្បន្នភាព ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងត្បូង បានឡើងកម្តៅកាន់តែខ្លាំង ក្នុងរយៈពេលជាង ២សប្តាហ៍កន្លងមកនេះ ដែលនាំអោយមេដឹកនាំ នៃប្រទេសទាំងពីរ នៅតែមើលមុខគ្នា មិនចំ ដោយសារការលូកដៃ ដោយប្រយោលពីសំណាក់ សហរដ្ឋអាមេរិក ចូលក្នុងកិច្ចការ នៃប្រទេសទាំងពីរ ។ ប្រទេសអ៊ីរ៉ង់ បានទាមទារអោយកូរ៉េខាងត្បូង ប្រគល់ទឹកប្រាក់ប្រមាណ ៧ពាន់ ៨រយលានដុល្លារ អាមេរិកអោយទៅអ៊ីរ៉ង់វិញ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសហ្ស៊កដានី លោក Ayman Safadi បានទទួលទូរស័ព្ទមួយ ពីសំណាក់លោករដ្ឋមន្ត្រី ក្រសួងការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian កាលពីថ្ងៃម្សិលមិញ។ ប្រភពដដែល បានសរសេរទៀតថា កិច្ចពិភាក្សា ដែលនឹងផ្តោតសំខាន់...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ បានឲ្យដឹងថារាល់ ការសន្ទនាណាមួយទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ត្រូវតែនាំឱ្យមានការដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ជាមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Mohammad Baqer Qalibaf បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ជាមួយប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Andreas Aebi ដែលបានដកស្រង់សម្តីថា“ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងសម័យលោក ត្រាំ ហើយវាគួរឱ្យភ្ញាក់ផ្អើល ដែលពិភពលោកមិនមានប្រតិកម្ម...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលអ៊ីរ៉ង់នៅថ្ងៃសុក្រនេះ បានរាយការណ៍ពី ករណីថ្មីចំនួន៩.៨៩៧ករណីថ្មីនៃជំងឺកូវីដ-១៩ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេស កើនឡើងដល់៥.៦៨៣.៩៨០នាក់ ។ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់បានឲ្យដឹងថា ជំងឺរាតត្បាតនេះបានឆក់យកជីវិតមនុស្សចំនួន១៨៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ មនុស្សសរុបចំនួន៥.១៨៦.០៩៦នាក់បានជាសះស្បើយពីជំងឺនេះ ឬត្រូវបានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ខណៈដែល៥.៤៥១នាក់នៅតែស្ថិតក្នុងបន្ទប់ថែទាំបន្ទាន់ ។ គិតត្រឹមថ្ងៃសុក្រនេះ ជនជាតិអ៊ីរ៉ង់ចំនួន៤៣.៩៥៣.១០៦នាក់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកដំបូង...