បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល អ៊ីស្រាអ៊ែល លោក Nitzan Horowitz នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថាអ៊ីស្រាអ៊ែល និងសហភាពអ៊ឺរ៉ុបឬ EU បានឈានទៅដល់កិច្ចព្រមព្រៀង យោគយល់គ្នាទទួលស្គាល់ លើបណ្ណចាក់វ៉ាក់សាំងរវាងគ្នា។ លោករដ្ឋមន្ត្រីដដែលបានបន្តទៀតថា សកម្មភាពនេះបានធ្វើឡើង ដោយរំពឹងទុកថា នឹងអាចចូលជាធរមាន ចាប់ពីខែតុលាខាងមុខនេះ ហើយហើយដែលវានឹងអាចជួយបង្កើន ទៅដល់កិច្ចការងារ ពង្រីងវិស័យទេសចរណ៍ និងទំនាក់ទំនងសេដ្ឋកិច្ច...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃអង្គារនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែលលោក Naftali Bennett បានក្លាយទៅជាមេដឹកនាំរបស់អ៊ីស្រាអ៊ែលដំបូងគេ ក្នុងរយៈពេល១១ឆ្នាំ ចុងក្រោយនេះបានបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសអេហ្ស៊ីប។ ជំនួបលើកដំបូងរបស់មេដឹកនាំអ៊ីស្រាអ៊ែល រូបនេះ ក៏នឹងត្រូវបានគេដឹងថានឹងជួបជាមួយនឹងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al Sisi ផងដែរនៅក្នុងទីក្រុងឆ្នេរសមុទ្រ Sharm el-Sheikh ក្នុងរយៈពេលចំនួនដល់ទៅ៣ម៉ោង។ អ្វីដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅពេល ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលបានធ្វើដំណើរទៅដល់ប្រទេសអេហ្ស៊ីប...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាក្រុងបាតុករប៉ាឡេស្ទីន យ៉ាងហោចណាស់១០០នាក់ បានទទួលរងរបួសនៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយទៀតកាលពីថ្ងៃពុធ ម្សិលមិញជាមួយនឹងក្រុមយោធារបស់អ៊ីស្រាអ៊ែលនៅភាគខាងជើងនៃតំបន់ West Bank។ ក្រុមការងារមនុស្សធម៍របស់ប៉ាឡេស្ទីន បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយបញ្ជាក់ថា បាតុករប៉ាឡេស្ទីន ប្រមាណជា១០០នាក់ បានទទួលរងរបួសនៅក្នុងតំបន់ Beitaនិងតំបន់ Huwara ក្រោយពួកគេបាននាំគ្នាដើរតវ៉ានៅ តាមដងផ្លូវដោយមានទាំងការដុតកង់ឡាន និងគប់ដុំថ្មផងដែរ។ គួរឲ្យដឹងដែរថាក្រុមបាតុករ បាឡេស្ទីនជាច្រើនបាននាំគ្នាធ្វើការតវ៉ានៅ តាមមន្ទីរឃុំឃាំងមួយចំនួនរបស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់ West...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ិស្រាអ៊ែលលោក Yair Lapid ត្រូវបានគេដឹងថានឹងធ្វើការធ្វើដំណើរទៅដល់ទីក្រុងមូស្គូ សម្រាប់ការបំពេញ ទស្សនកិច្ចផ្លូវការព្រមទាំងជួបជាមួយ នឹងលោករដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov ផងដែរ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្រសួងការបរទេស នៃប្រទេសអ៊ីស្រាអ៊ែលកាលពីថ្ងៃអាទិត្ យម្សិលមិញនេះបានបញ្ជាក់ទៀតថាលោក Lapid នឹងធ្វើដំណើរចាកចេញពីអ៊ីស្រាអ៊ែល នៅថ្ងៃពុធនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈ ពេលមួយថ្ងៃប៉ុណ្ណោះនៅរុស្សីប៉ុន្តែមិនបាន បញ្ជាក់ពីប្រធានបទដែល នឹងត្រួវលើកយកមកពិភាក្សានៅឡើយ។...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាឡេស្ទីនលោក Mohammed Ishtaye កាលពីថ្ងៃអង្គារម្សិលមិញនេះ បាននិយាយថាពលរដ្ឋប៉ាឡេស្ទីន នឹងស្វាគមន៍យ៉ាងខ្លាំង ចំពោះគំនិត ផ្តួចផ្តើមទាំងឡាយដោយអន្តរជាតិ សម្រាប់ការងារដោះស្រាយជម្លោះរបស់ខ្លួនជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល។ ថ្លែងនៅក្នុងសន្នសិទកាសែតមួយតាមអនឡាញលោក Ishtaye បានបញ្ជាក់ថាពលរដ្ឋរបស់ប៉ាឡេស្ទីន សង្ឃឹមទុកយ៉ាងមុតម៉ាំងថា នឹងអាចបញ្ចប់ការគ្រប់គ្រងរបស់អ៊ីស្រាអ៊ែល នៅក្នុងដែនដីប៉ាឡេស្ទីន និងបង្កើតឲ្យបាននូវឯករាជ្យភាព មួយជូនរដ្ឋប៉ាឡេស្ទីនដែលធ្លាប់មានកាលពីឆ្នាំ១៩៦៧។ លោកក៏បានបន្តអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ ផងដែរថា៖គួរតែព្យាយាមជួយការពារគោលការណ៍ នៃដំណោះស្រាយរដ្ឋពីរឬ Two...
បរទេស ៖ កាលពីថ្ងៃល្ងាចថ្ងៃចន្ទម្សិលមិញនេះ យន្តហោះចម្បាំង របស់ប្រទេសអ៊ីស្រាអ៊ែល បានបើកការ វាយប្រហារសាជាថ្មីមួយទៀត ទៅលើទីតាំងជាច្រើន ដែលជាកម្មសិទ្ធរបស់ក្រុមចលនា ប្រយុទ្ធជ្រុលនិយម Hamas ដែលស្ថិតនៅក្នុងតំបន់ហ្គាហ្សា។ អ្នកនាំពាក្យ របស់កងកម្លាំង អ៊ីស្រាអ៊ែល បានប្រកាសអះអាងអំពីហេតុការណ៍នេះ ដោយបញ្ជាក់ថា ការវាយប្រហារនេះកើតឡើង តាមរយៈការឆ្លើយតបទៅនឹងការ វាយប្រហារដោយក្រុម Hamas កាលពីពេលកន្លងមក...
យេរូសាឡឹម ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានប្រកាសសម្រេចចិត្ត ក្នុងការដាក់បន្ទាបកម្រិត អាយុនៃពលរដ្ឋ ដែលត្រូវទទួលវ៉ាក់សាំងដូសទី៣ ហើយ ពីចន្លោះអាយុ៥០ ទៅដល់៤០ឆ្នាំ។ គណកម្មការ នៃអ្នកជំនាញ ខាងសុខាភិបាល របស់ប្រទេសអ៊ីស្រាអ៊ែល បានធ្វើការណែនាំថា ការចាក់វ៉ាក់សាំង ដល់ពលរដ្ឋដែលមានវ័យ លើសពី៤០ឆ្នាំនេះ គឺអាចធ្វើទៅបាន...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា អ្នកនាំពាក្យយោធាមួយរូប បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសមួយថា ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើករបស់ខ្លួន ចំនួន១គ្រឿង បានធ្លាក់ចូលក្នុងទឹកដីស៊ីរី កាលពីថ្ងៃមុន ។ នៅក្នុងសេចក្តីប្រកាសបានដាក់ថា “ក្នុងអំឡុងពេលសកម្មភាពហោះទៅមក យន្តហោះដែលមិន មានឈ្មោះមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់កងកម្លាំង ការពារជាតិអ៊ីស្រាអ៊ែល បានធ្លាក់ចូលក្នុងទឹកដីស៊ីរី...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Naftali Bennett និងប្រធានទីភ្នាក់ងារស៊ើបការ សំងាត់ CIA លោក Willima Burns បានជួបជុំគ្នាកាលពីថ្ងៃពុធម្សិលមិញ ដើម្បីពិភាក្សាផ្តោតសំខាន់ទៅលើកិច្ចការងារមួយ ចំនួនសម្រាប់បណ្តាប្រទេសសម្ព័ន្ធមិត្ត និងក៏ដូចជាបញ្ហា នៃប្រទេសអ៊ីរ៉ង់ ជាសំខាន់ផងដែរ។ ការិយាល័យ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែលបានសម្រេចចិត្ត ក្នុងការដាក់ច្បាប់រឹតបន្តឹង សាជាថ្មីកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីករណីឆ្លងបាន ស្ទុះឡើងច្រើនម្តងទៀត។ ក្នុងនោះផងដែររដ្ឋាភិបាល ក៏បានប្រកាសអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការបន្តទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្នាផងដែរ។ កិច្ចប្រជុំគណៈ រដ្ឋមន្ត្រីដែលមានរយៈពេល ៤ម៉ោង ត្រូវបានបញ្ចប់មុនសេចក្តីប្រកាស ត្រូវបានធ្វើឡើង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ៊ីស្រាអ៊ែលក៏នឹងអនុញ្ញាតិឲ្យមាន ការរៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំខ្លះៗ ដដែលប៉ុន្តែក្នុងនោះទាមទារចាំបាច់នូវការ...