បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកមានបំណងក្នុងការចូលរួម ជួយសម្របសម្រួលនិងដោះស្រាយ បញ្ហាជម្លោះរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្សី ប្រសិនបើប្រធានាធិបតីអាមេរិក លោក Joe Biden មិនមានការជំទាស់ណាទេនោះ។ លោក Netanyahu បានថ្លែងប្រាប់ ទៅកាន់បណ្តាញសារព័ត៌មាន CNN ថា៖ប្រសិនបើភាគីពាក់ព័ន្ធនឹងស្នើសុំខ្ញុំ...
បរទេស៖ កាលពីចុងសប្តាហ៍កន្លងមកនេះ ប្រទេសអ៊ីស្រាអ៊ែលត្រូវបានគេដឹងថា បានបើកការវាយប្រហារតាមយន្តហោះដ្រូន ទៅលើទីតាំងរោងចក្រផលិតអាវុធ របស់ប្រទេសអ៊ីរ៉ង់។ ទោះបីជាយ៉ាងណាក្តីកាសែត The Wall Street Journal បានចេញផ្សាយថា អ៊ីរ៉ង់បានហៅការវាយប្រហារនេះ គឺជាការវាយប្រហារដែល មិនទទួលបានជោគជ័យឡើយ ហើយព្រឹត្តិការណ៍នេះបានកើតឡើង នៅក្រោយបន្តិចនៅពេលដែលកិច្ចប្រជុំជាច្រើន រវាងយោធាអាមេរិក និងអ៊ីស្រាអ៊ែលត្រូវបានធ្វើឡើង។ ក្រសួងការពារជាតិអ៊ីរ៉ង់បានបញ្ជាក់ថា ស្នូរសំលេងផ្ទុះយ៉ាងខ្លាំងមួយគឺជា ដ្រូនដែលត្រូវបានបាញ់ទំលាក់...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃសៅរ៍ ប្រជាជនអ៊ីស្រាអ៊ែលរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងជាច្រើន ដើម្បីសម្តែងការមិនពេញចិត្តរបស់ពួកគេ ចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធតុលាការរបស់ប្រទេសនេះ ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែល បានដកស្រង់សម្តីប៉ូលិសដែលបានលើកឡើងថា បាតុករជាង១០ម៉ឺននាក់ បានមកដល់បាតុកម្មធំនៅក្រុង Tel Aviv ។ បាតុកម្មតូចៗក៏ត្រូវបានធ្វើនៅទីក្រុងផ្សេងទៀតផងដែរ ។ នេះជាសប្តាហ៍ទី២ជាប់គ្នាដែលការតវ៉ាទ្រង់ទ្រាយធំកំពុងត្រូវបានធ្វើឡើងប្រឆាំងនឹងរដ្ឋាភិបាល ។...
បរទេស៖ ស្នងការសភាអឺរ៉ុប សម្រាប់ការគ្រប់គ្រងវិបត្តិលោក Janes Lenarcic កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការឆ្លើយតបទៅកាន់ ក្រុមមេធាវីជាច្រើនរូបថា អឺរ៉ុបតែងតែបានធ្វើការ ទាមទារឲ្យអ៊ីស្រាអ៊ែល ក្នុងការទូទាត់សំណង ជាទឹកប្រាក់ទៅលើការខូចខាត នៃផ្ទះសំបែងជាច្រើនខ្នងនៅក្នុងតំបន់ West Bank ដែលត្រូវបានសាងសង់កន្លងមកដោយ ប្រើប្រាស់ថវិកាជំនួយរបស់សហភាពអឺរ៉ុប។ យោងតាមការចេញផ្សាយរបស់កាសែត The Haaretz លិខិតស្នើរបស់លោក Lenarcic...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានកំពុង ពិចារណាក្នុងការបញ្ជាទិញប្រព័ន្ធការពារដែនអាកាសពីដ្រូនឬ UAV យ៉ាងប្រញាប់បំផុតពីប្រទេសអ៊ីស្រាអ៊ែល។ ការសម្រេចចិត្តនេះត្រូវបាន ធ្វើឡើងភ្លាមក្រោយបន្តិច ដែលហេតុការណ៍ហោះហើរនៃដ្រូន របស់កូរ៉េខាងជើងចំនួន៥គ្រឿងដោយសេរីលើដែនអាកាស របស់កូរ៉េខាងត្បូងអស់រយៈពេលជាច្រើនម៉ោង ដោយមិនអាចធ្វើអ្វីបាន។ ក្រសួងការពារជាតិរបស់ ប្រទេសកូរ៉េខាងត្បូងបានប្រកាសទៀតថា នឹងទិញយកប្រព័ន្ធអាវុធដ៏មាន ប្រសិទ្ធភាពនេះពីអ៊ីស្រាអ៊ែល គឺក្រុមហ៊ុន Rafael Advanced Defense system។...
យ៉េរូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ជំងឺគ្រុនផ្តាសាយបក្សី ដែលបង្កជំងឺខ្លាំង ត្រូវបានរកឃើញនៅក្នុងកសិដ្ឋាន ចិញ្ចឹមមាន់តួកគី ចំនួន២កន្លែងនៅភាគខាងត្បូង នៃប្រទេសអ៊ីស្រាអ៊ែល ។សេចក្តីប្រកាសរបស់ក្រសួង ខាងលើបានដាក់ថា មាន់តួកគីដែលឆ្លងមេរោគប្រហែល៧.៣០០ក្បាលត្រូវបានគេរកឃើញនៅក្នុងភូមិ Hatzor ខណៈដែល៩.៥០០ក្បាលផ្សេងទៀត នៅក្នុងភូមិ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានសារភាពថាកំហុសបច្ចេកទេស បានធ្វើឲ្យកងកម្លាំងរបស់ខ្លួន ដែលកំពុងប្រយុទ្ធជាមួយនឹង ក្រុមឧទ្ទាមប្រយុទ្ធបែរជាបានបាញ់សម្លាប់ នារីវ័យក្មេងជនជាតិប៉ាឡេស្ទីនម្នាក់អាយុ១៦ឆ្នាំ ទៅវិញនៅក្នុងតំបន់ West Bank។ សាកសាពរបស់នាង Jana Zakarneh ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅលើដំបូលផ្ទះរបស់នាង នៅក្នុងតំបន់ Jenin បន្ទាប់ពីហេតុការណ៍បាញ់ប្រហារ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានឈានទៅដល់ ការកាត់ទោសប្រហារជីវិតបុរស ៤នាក់ ដែលត្រូវបានចោទប្រកាន់ថា បានធ្វើការឲ្យទីភ្នាក់ងារស៊ើបការណ៍ សំងាត់របស់ប្រទេសអ៊ីស្រាអ៊ែល ។ ទីភ្នាក់ងារសារព័តមានក្នុងស្រុក Mizan បានចេញផ្សាយថា ការកាត់ទោសប្រហារជីវិត បានធ្វើឡើងក្រោយអ៊ីរ៉ង់ បានរកឃើញថា ពួកគេទាំង៤នាក់ បានធ្វើការងារឲ្យប្រទេសអ៊ីស្រាអ៊ែល និងព្រមទាំងមានផែនការចាប់ពង្រត់ផងដែរ ហើយការកាត់ទោសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះផងដែរ។...
បរទេស ៖ ក្រុមមន្ត្រីរដ្ឋាភិបាល របស់អ៊ីស្រាអ៊ែល បានអះអាងថា កងកម្លាំងយោធារបស់អ៊ីស្រាអ៊ែល ត្រូវបានទទួលរងនូវការបង្កហេតុ ពីសំណាក់ជនប៉ាឡេស្ទីន ជាច្រើនដែលនាំគ្នា គប់ដុំថ្មមកលើពួកគេ មុនពេល ដែលសម្រេចចិត្តប្រើប្រាស់អាវុធ បាញ់ឆ្លើយតបស្លាប់ភ្លាមៗ នៅនឹងកន្លែង៦នាក់ នៅក្នុងហេតុការណ៍២ផ្សេងគ្នា ក្នុងតំបន់ West Bank។ កងកម្លាំងយោធាអ៊ីស្រាអ៊ែល IDF បានបើកប្រតិបត្តិការ ដើម្បីកំណត់យកគោលដៅក្រុម...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែលលោក Benny Gantz កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញបញ្ជាក់ដាក់ទ័ព នៅក្នុងកម្រិតត្រៀមខ្លួនបំផុត ជាមួយនឹងព្រំដែន រវាងប្រទេសលីបង់ក្រោយ បានបដិសេធមិនព្រមទទួលយក សំណើរសម្របសម្រួលពីអាមេរិក ចំពោះបញ្ហាព្រំដែនរវាងគ្នា និងជាពិសេសទៅលើព្រំដែន នៃប្លុកប្រេងដែលភាគីទាំងពីរ បានព្យាយាមកេងចំណេញ លើគ្នាទៅវិញទៅមកនោះ។ បន្ទាប់ពីបានពិភាក្សា ជាមួយនឹងក្រុមការងារគ្រប់ជាន់ថ្នាក់ ហើយនោះលោករដ្ឋមន្ត្រី Gantz បានសម្រេចចិត្តដាក់...