ភ្នំពេញ៖ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានលើកឡើងថានៅភូមា អាចមានការបង្ហូរឈាមដូចឆ្នាំ១៩៨៨ជាថ្មីទៀត ខណៈភាពតានតឹងកំពុងកើនឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីយោធាបានដាក់ពង្រាយ រថពាសដែកនៅតាមដងផ្លូវ នៃទីក្រុងធំបំផុតនៅទីក្រុងរ៉ង់ហ្គូនស្របពេលដែលមានការបិទប្រព័ន្ធអ៊ីនធឺណិត និងដាច់ភ្លើងពេញមួយយប់។ ជាមួយគ្នានោះ លោក ឡៅ ម៉ុងហៃ បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាល ប្រទេសអាស៊ានឯទៀត ធ្វើអន្តរាគមន៍ជាមួយរដ្ឋាភិបាលយោធាភូមា សុំឲ្យអត់ធ្មត់ទប់ចិត្ត ចៀសវាងកុំឲ្យមានការបង្ហូរឈាមគ្នាដូចនៅឆ្នាំ១៩៨៨...
ញូវយ៉ក ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បានបើកកិច្ចប្រជុំបិទទ្វារ តាមអ៊ិនធឺណិត ដើម្បីពិភាក្សាអំពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ដែលយោធាជាតិបានដណ្តើម អំណាចកាលពីថ្ងៃមុន នេះបើយោងតាមការចុះផ្សាយ របស់ទៅភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។ យោងតាមប្រភពការទូតបានឲ្យដឹងថា ការចរចាក្នុងចំណោមប្រទេស ដែលចូលរួមបានបន្តថា តើពួកគេអាចយល់ព្រមលើការឆ្លើយតប ដែលមានឯកភាពរួមទាំងលទ្ធភាព នៃការចេញសេចក្តីថ្លែងការណ៍មួយបានដែរឬទេ។ អង់គ្លេស ជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សា សន្ដិសុខប្ដូរវេនសង្ឃឹមថា នឹងចេញសេចក្តីប្រកាសព័ត៌មានថ្កោលទោសរដ្ឋប្រហារ...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនបានកំណត់ការកាន់កាប់យោធារបស់មីយ៉ាន់ម៉ា បង្កើតជារដ្ឋប្រហារដែល ជាការវាយតម្លៃមួយបង្កឱ្យមាន ការរឹតត្បិតជាក់លាក់លើជំនួយបរទេសក៏ដូចជា“ ការពិនិត្យឡើងវិញកាន់តែទូលំទូលាយ” នៃកម្មវិធីជំនួយដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយវិបត្ដិនៅមីយ៉ាន់ម៉ា ក៏អាចទុកដូចជាការធ្វើតេស្ដសមត្ថភាពរដ្ឋបាលថ្មីរបស់អាមេរិក ក្នុងការប្រឆាំងនឹងឥទ្ធិពលចិន ក្នុងតំបន់អាស៊ីផងដែរ។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបានឲ្យដឹងថា បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងយកចិត្តទុកដាក់លើអង្គហេតុ និងកាលៈទេសៈ យើងបានវាយតម្លៃថាលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំគណបក្សកាន់អំណាចភូមា និងលោក Win...
ប៉េកាំង៖ ការភ័យខ្លាចកំពុងកើនឡើងថា ការរំខានខាងនយោបាយរបស់មីយ៉ាន់ម៉ា អាចផ្តល់នូវឱកាស សម្រាប់ប្រទេសចិន ឱ្យខិតទៅជិតប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យទំនាក់ទំនងសន្តិសុខ ក្នុងចំណោមកងកម្លាំងប្រជាធិបតេយ្យ មានភាពផុយស្រួយ។ ប្រសិនបើសហរដ្ឋអាមេរិក ប្រកាន់ជំហរតឹងរ៉ឹង ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ដែលបានដណ្តើមអំណាច កាលពីថ្ងៃច័ន្ទនោះ វានឹងជំរុញឱ្យសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ពង្រឹងទំនាក់ទំនង ជាមួយមហាអំណាចកុម្មុយនិស្តចិនទៅវិញទេ។ ការកើនឡើង នៃឥទ្ធិពលរបស់ចិន នៅមីយ៉ាន់ម៉ា ក៏អាចធ្វើឱ្យអន្តរាយដល់គំនិតឥណ្ឌូ...
យ៉ាំងហ្គោនៈ យោធារបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសពីការបោសសំអាត រដ្ឋាភិបាលដែលបានជ្រើសរើសតាម បែបប្រជាធិបតេយ្យរបស់ លោកស្រី អ៊ុងសានស៊ូជី ដោយបានដករដ្ឋមន្រ្តីនិងសមាជិកសភាចំនួន២៤រូប ខណៈដាក់ឈ្មោះជំនួស១១រូបនៅក្នុងរដ្ឋបាលថ្មី របស់ខ្លួន បន្ទាប់ពីធ្វើការ ដណ្តើមអំណាច ដោយរដ្ឋប្រហារ។ យោងតាមការចេញផ្សាយរបស់ Channel News Asia បានឲ្យដឹងថា ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើកញ្ចក់ទូរទស្សន៍ Myawadday ដែលគ្រប់គ្រងដោយ យោធា...
បរទេស៖ គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទ (ទី ១ ខែកុម្ភៈ) បាននិយាយថា មេដឹកនាំរបស់ខ្លួន គឺលោកស្រីអ៊ុងសានស៊ូជី បានអំពាវនាវដល់សាធារណជនកុំឲ្យទទួលយករដ្ឋប្រហារដោយយោធា និងជំរុញឲ្យពួកគេធ្វើបាតុកម្ម។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលមានឈ្មោះរបស់មេដឹកនាំលោកស្រីអ៊ុងសានស៊ូជីបាននិយាយថា...
ភ្នំពេញ ៖ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ខ្លួន លោក Tan Vuthear អ្នកស្រាវជ្រាវពីភូមិសាស្រ្ត នយោបាយ បានបានធ្វើការវិភាគ និងពន្យល់ ហេតុអ្វីបានជាចិន ត្រូវតែចាប់ភូមាឱ្យជាប់ ។ លោក Tan Vuthear ពន្យល់ថា ក្រៅពីភូមិសាស្រ្ត នយោបាយ ដែលចិន បារម្ភខ្លាចអាមេរិក...
ញ៉ូវយ៉ក ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ (អ.ស.ប.) លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះ ការចាប់ឃុំខ្លួន លោកស្រី អ៊ុង សានស៊ូជី និងមេដឹកនាំនយោបាយមីយ៉ាន់ម៉ា និងបានស្នើឱ្យមេដឹកនាំយោធា គោរពឆន្ទៈប្រជាជនមីយ៉ាន់ម៉ា ។ នេះបើតាមការបញ្ជាក់ របស់អ្នកកនាំ អ.ស.ប. នៅថ្ងៃចន្ទនេះ។...
ភ្នំពេញ៖ សេចក្តីរាយការណ៍ ពីកាសែត Straitstimes បានរាយការណ៍ ឱ្យដឹងនៅមុននេះបន្តិចថា ប្រទេសអាមេរិក និងអូស្រ្តាលី បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យពួកយោធា ដែលធ្វើរដ្ឋប្រហារ ចាប់ឃុំខ្លួន លោកស្រី អ៊ុង សានស៊ូជី និងលោកប្រធានាធីបតី មីយ៉ាន់ម៉ា វិញភ្លាម និងដោយឥតលក្ខខណ្ឌ។ អូស្រ្តាលី បានទាមទារឱ្យកងទ័ពមីយ៉ាន់ម៉ាដោះលែងមេដឹកនាំ អ៊ុង...
ទូរទស្សន៍យោធាភូមា បានផ្សាយថា ទាហានប្រកាសគ្រប់គ្រង ប្រទេសមួយឆ្នាំ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។