បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើការអំពាវនាវ សុំមានការពន្លឿននៃកិច្ចព្រមព្រៀង សន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងគៀវចាំបាច់ត្រូវតែ ត្រៀមខ្លួនទុកជាមុនសម្រាប់ លក្ខខណ្ឌមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងនេះ។ ទោះបីជាយ៉ាងណាក្តី គេបានដឹងហើយថា កន្លងមកប្រទេសអ៊ុយក្រែន តែងតែធ្វើការបដិសេធថា មិនទទួលយកការសម្របសម្រួលណាមួយ ជាមួយនឹងប្រទេសរុស្សី នោះឡើយខណៈដែលលោកMacron បានអះអាងហើយថា នៅពេលខាងមុខសហគមន៍អន្តរជាតិ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអង់គ្លេសលោក Ben Wallace កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសអង់គ្លេស គឺបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការជួយគាំទ្រ Ready to assist ដើម្បីស្វែងរកដំណោះស្រាយ ចំពោះជម្លោះរវាងរុស្សីនិងអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់លោក Wallace បានធ្វើឡើងនៅក្រោយពេលដែល ជំនួបគ្នាតាមទូរស័ព្ទ រវាងលោករដ្ឋមន្ត្រីការពារជាតិរូបនេះ ជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សីលោក Sergey Shoigu...
បរទេស៖ អ្នកជំនាញខាងយោធា និងជាអតីតមេទ័ពអាមេរិក បានប្រាប់ Newsweek ឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការផ្គត់ផ្គង់ និងសម្របសម្រួលការវាយប្រហារ ដោយយន្តហោះដ្រូនរបស់រុស្ស៊ី លើគោលដៅជនស៊ីវិលអ៊ុយក្រែន។ អ៊ុយក្រែន បានរាយការណ៍ជាលើកដំបូង អំពីការវាយប្រហារដោយអាវុធ ជាយន្ដហោះដ្រូបនធុន Shahed-136 ដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែកញ្ញា ហើយពួកគេត្រូវបានរាយការណ៍ថា បានធ្វើឱ្យមានការបំផ្លិចបំផ្លាញ...
បរទេស៖ យោងតាមរបាយការណ៍របស់កាសែត Washington Post ចេញផ្សាយកាលពីថ្ងៃសុក្រ បានឱ្យដឹងថា ការការពារប្រឆាំងយន្តហោះរបស់អ៊ុយក្រែន បានតានតឹងដោយការកើនឡើង នៃការវាយប្រហារដោយកាំជ្រួច Cruise និង យន្តហោះគ្មានមនុស្សបើក kamikaze ដោយប្រទេសរុស្ស៊ី។ ពេលនេះប្រទេសនេះ ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងហានិភ័យ នៃការអស់មីស៊ីលបាញ់ពីដីទៅអាកាសទាំងស្រុង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា...
បរទេស៖ លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានប្រាប់ទូរទស្សន៍ CBC និង CTV នៅក្នុងបទសម្ភាសន៍មួយសប្តាហ៍នេះថា ពិភពលោកគួរតែបញ្ជាក់ឱ្យច្បាស់ចំពោះប្រទេសរុស្ស៊ីថា ខ្លួននឹងត្រូវប្រឈមមុខនឹងការឆ្លើយតបផ្នែកយោធាភ្លាមៗ ប្រសិនបើរុស្ស៊ីសម្រេចចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងទីក្រុងគៀវ។ មេដឹកនាំអ៊ុយក្រែនបានចោទរុស្ស៊ីថា បានប្រើយុទ្ធសាស្ត្របង្ខូចឈ្មោះហើយបាននិយាយថា ក្រុងម៉ូស្គូយល់តែភាសានៃកម្លាំងបាយតែប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
បរទេស៖ មន្ត្រីអជ្ញាធរក្នុងតំបន់ Belgorod កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការអះអាងថា ប្រទេសអ៊ុយក្រែនសាជាថ្មី បានធ្វើការវាយប្រហារមកលើ តំបន់និងមានគោលដៅសំដៅទៅលើ ពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀតផងដែរ។ លោក Vyacheslav Gladkov ដែលជាអភិបាលក្រុងតំបន់ បានសរសេរថាលើបណ្តាញសង្គម Telegram ថា៖អរគុណព្រះជាម្ចាស់ណាស់ ដែលមិនមានពលរដ្ឋណាម្នាក់ទទួលរងរបួស ឬបាត់បង់ជីវិតឡើយ ហើយក៏ដោយសារតែអជ្ញាធរបានធ្វើការជន្លៀសពួកគេ ចេញពីទីតាំងដែលត្រូវបានជឿជាក់ថា ជាគោលដៅរបស់អ៊ុយក្រែនមុនមួយថ្ងៃ។...
បរទេស៖ កងកម្លាំងយោធានៃប្រទេសអ៊ុយក្រែន បានធ្វើការបញ្ចេញវិដេអូមួយ បែបព្រមានទៅកាន់ប្រទេសបេឡារូស ដែលមានបង្ហាញអំពីការវាយប្រហារ ប្រឆាំងទៅនឹងប្រទេស ក្បែរខាងមួយនេះប្រសិនបើហ៊ាន សម្រេចចិត្តចូលរួមក្នុងប្រតិបត្តិការណាមួយ ជាមួយនឹងប្រទេសរុស្សី។ វិដេអូដែលមានរយៈពេល ៤នាទី ត្រូវបានបង្ហោះលើបណ្តាញ សង្គមហ្វេសប៊ុកនៃកងកម្លាំងយោធា របស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ ដោយចាប់ផ្តើមដំបូងជាមួយនឹង ឃ្លារំលឹកអំពីទំនាក៉ទំនង ដ៏យូរអង្វែងរបស់ប្រទេសទាំងពីរថា៖ Friendship and good neighborly relation។...
បរទេស៖ អាជ្ញាធរគាំទ្រវិមានក្រឹមឡាំង នៅតំបន់ Kherson របស់អ៊ុយក្រែនបាននិយាយនៅថ្ងៃសុក្រថា យ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់ និង ១៣ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីល ទៅលើស្ពាន ជនស៊ីវិល ឆ្លងទន្លេ Dnipro ។ យោងតាមសារព័ត៌មាន The Moscow Times...
គៀវ៖ ការបរាជ័យនៃការចល័តរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងតែប្រមូលផ្តុំឡើង ខណៈដែលមន្ត្រីមួយរូប បានប្រកាសនៅថ្ងៃសុក្រនេះថា ជនជាតិរុស្សីដែលគៀងគរ ដោយច្រឡំចំនួន ១០០០០ ត្រូវបានវិលត្រឡប់ ទៅផ្ទះវិញហើយ។ ឧត្តមសេនីយឯក Andrey Kartapolov របស់រុស្ស៊ីបានឲ្យដឹងក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុង St. Petersburg ថា ចាប់តាំងពីលោក ពូទីន បានប្រកាសបញ្ជារចល័តមួយផ្នែករបស់លោកនៅថ្ងៃទី២១...
តូក្យូ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសចំនួន ៤ផ្សេងទៀតបានថ្កោលទោសសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន នៅក្នុងការចេញផ្សាយរួមគ្នាមួយ ខណៈដែលពួកគេបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកក។ កិច្ចប្រជុំ APEC កាលពីថ្ងៃព្រហស្បតិ៍បានបញ្ចប់ដោយមិនចេញសេចក្តីថ្លែងការណ៍រួមដោយសារតែភាពប្រេះឆាក្នុងចំណោមប្រទេស ដែលចូលរួមជុំវិញទស្សនៈរបស់ពួកគេលើការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ។ នៅក្នុងសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា “យើងថ្កោលទោសក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត ចំពោះសង្គ្រាមឈ្លានពាន ដែលមិនបង្កហេតុរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន រួមទាំងការវាយប្រហារនាពេលថ្មីៗនេះរបស់រុស្ស៊ី លើជនស៊ីវិល និងការប៉ុនប៉ងបញ្ចូលតំបន់ខុសច្បាប់របស់ពួកគេនៅក្នុងអ៊ុយក្រែន”...