បរទេស ៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងប្រឈមមុខនឹង “ការឆ្លើយតបដ៏លើសលប់” នៅក្នុងព្រឹត្តិការណ៍ នៃការវាយប្រហារនុយក្លេអ៊ែរ ដោយចេញការព្រមាន បន្ទាប់ពីកូរ៉េខាងជើង បានបញ្ចូលគោលលទ្ធិ នុយក្លេអ៊ែរផ្ទាល់ខ្លួន ទៅជាច្បាប់ថ្មីមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីសន្តិសុខមកពីប្រទេសទាំងពីរបានជួបជុំគ្នាសម្រាប់ “ការប្រជុំក្រុមយុទ្ធសាស្ត្រ...
បរទេស៖មន្ត្រីរដ្ឋាភិបាលអាមេរិកបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកព័ត៌មានរបស់ទូរទស្សន៍ CNN កាលពីថ្ងៃសុក្រម្សិលមិញនេះថាទណ្ឌកម្មសេដ្ឋកិច្ចដែលដឹកនាំដោយ អាមេរិកក្នុងការ ប្រឆាំងរុស្សីមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ឡើយទៅដល់សេដ្ឋកិច្ចរបស់រុស្សី។ មន្ត្រីទាំងនោះក៏បានពោលអះអាងទៀតថា មិនត្រឹមតែមិនបានធ្វើឲ្យប៉ះពាល់ដល់រុស្សីនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យរុស្សីរកបានចំណូលកាន់តែច្រើនពីការនាំចេញថាមពលរបស់ខ្លួន ព្រមទាំងការពង្រឹងរូបិយវត្ថុរបស់រុស្សី នៅលើទីផ្សារថែមទៀតផង។ គួរឲ្យដឹងដែរថាចាប់តាំងតែពីពេលចាប់ផ្តើមប្រតិបត្តិការលើប្រទេសអ៊ុយក្រែន មកប្រទេសរុស្សីបានក្លាយទៅជាប្រទេសដែលទទួលរងទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងជាងគេនិងច្រើនជាងគេបំផុត របស់ពិភពលោកពីសំណាក់សហរដ្ឋអាមេរិកណាតូនិអឺរ៉ុប។ កាលពីដើមសប្តាហ៍កន្លងទៅនេះប្រធានាធិបតីរុស្សីលោក Vladimir Putin បានបង្ហាញពីរបាយការណ៍ សេដ្ឋកិច្ចប្រចាំឆ្នាំដោយអះអាងថាកំណើនរបស់រុស្សីកំពុងបន្តកើនឡើងហើយជឿជាក់ថាទណ្ឌកម្ម សេដ្ឋកិច្ចទាំងនោះគឺបានត្រឹមទទួល រងបរាជ័យប៉ុណ្ណោះ៕...
អ៊ូបេគីស្ថាន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ ពី” ការព្រួយបារម្ភ” របស់ប្រទេសចិន ចំពោះអ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាតទល់មុខគ្នាជាលើកដំបូងជាមួយប្រធានាធិបតី ហ្ស៊ី ជិនពីង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ។ ប៉ុន្តែថ្លែងនៅក្នុងប្រទេសអ៊ូសបេគីស្ថាន លោក ពូទីន...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg បានធ្វើការអះអាងថា ជម្លោះរវាងរុស្សីនិងអ៊ុយក្រែន នឹងមិនអាចបញ្ចប់ទៅ ក្នុងរយៈពេលឆាប់ៗពេកនោះទេ ទោះបីជាមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងគៀវបានបើកការប្រយុទ្ធ យ៉ាងមានប្រសិទ្ធភាព ក្នុងការដណ្តើមទឹកដីមួយចំនួន ពីរុស្សីមកវិញក្តី។ ថ្លែងទៅកាន់ប៉ុស្តិវិទ្យុ របស់ BBC លោក Stoltenberg បានបន្តទៀតថា៖ វាពិតជារឿងដែលគួរឲ្យនឹកស្មាន មិនដល់និងមោទនភាពមែនទែន...
បរទេស ៖ អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បាននិយាយភ្លាមៗ នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រថា ជាលទ្ធផល នៃការវាយប្រហារ ដោយកាំភ្លើងធំ របស់អ៊ុយក្រែន គឺមានជនស៊ីវិលម្នាក់ បានស្លាប់ និងពីរនាក់បានរងរបួសនៅក្នុងទីក្រុង Valuyki ។ គ្រាប់ផ្លោងដែលអាចឆ្លង កាត់ប្រព័ន្ធការពារដែន អាកាសរុស្ស៊ី បានបំផ្លាញយានជំនិះចំនួន...
ប្រែសម្រួល ឈូក បូរ៉ា វ៉ាស៊ីនតោន៖ ចំពេលដែលមានភាពច្របូកច្របល់សម្រាប់ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន មេដឹកនាំសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភថា ប្រទេសរុស្ស៊ី អាចនឹងជំរុញឱ្យមានជម្លោះផ្សេងទៀត ដើម្បីបំបែរអារម្មណ៍ពីការបរាជ័យនាពេលថ្មីៗនេះ។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ រុស្ស៊ីបានទទួលរងនូវការបរាជ័យដ៏ធំបំផុតមួយ នៅក្នុងការលុកលុយដ៏អូសបន្លាយរបស់ខ្លួន នៅពេលដែលកងកម្លាំងអ៊ុយក្រែន បានធ្វើការវាយលុកដ៏ជោគជ័យ និងរំដោះតំបន់សំខាន់ៗមួយចំនួននៅភាគឦសាននៃទីក្រុង Kharkiv។ ការបរាជ័យនេះបានធ្វើឱ្យមានការសង្ស័យបន្ថែមទៀតលើសមត្ថភាពរបស់រុស្ស៊ី ក្នុងការទទួលបានជ័យជំនះក្នុងសង្គ្រាម ហើយបានជំរុញឱ្យមេដឹកនាំមួយចំនួនអំពាវនាវឱ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន...
គៀវ ៖ រុស្ស៊ីបានចុះចាញ់ និងទុកចោលទឹកដី ដែលមានទំហំ ១០០០០ គីឡូម៉ែត្រការ៉េ ដែលខ្លួនដណ្តើម បានបន្ទាប់ពីការវាយលុក ដូចផ្លេកបន្ទោរដែលធ្វើឡើង ដោយអ៊ុយក្រែន កាលពីសប្តាហ៍មុន នេះបើតាមការបញ្ជាក់ របស់មន្ត្រីលោកខាងលិច។ ខណៈពេលដែលប្រភពបានគាំទ្រ ការទាមទាររបស់ទីក្រុងគៀវ ក្នុងការដណ្តើមយកដីទំហំ ៦០០០ គីឡូម៉ែត្រការ៉េ ពួកគេបានអះអាងថា ទីក្រុងម៉ូស្គូបានធ្វើការសម្រេចចិត្តបោះបង់ ចោលផ្ទៃដីដែលមានទំហំប៉ុនតំបន់ស៊ីប។...
បរទេស៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុក គ្រប់គ្រងការងារជំនួយយោធា របស់លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ ថាគោលបំណងសំខាន់ៗ របស់កងកម្លាំងយោធាអ៊ុយក្រែន នៅពេលនេះគឺជាការការពារ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ និងមួយទៀតគឺការវាយលុកយកមកវិញ នូវទឹកដីដែលកំពុងកាន់កាប់ដោយរុស្សី។ លោក Mikhail Podoliak បានបញ្ជាក់ថា គោលបំណងសំខាន់ដំបូង របស់កងកម្លាំងយោធាអ៊ុយក្រែននោះ គឺជាការធានាឲ្យបាននូវ ការការពារបានទីតាំង ហេដ្ឋារចនាសម្ព័ន្ធសំខាន់...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា លោកប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន បានថ្លែងថា កងកម្លាំងអ៊ុយក្រែនបានដណ្តើមយក ទឹកដីកាន់តែច្រើនពីប្រទេសរុស្ស៊ី ខណៈដែលពួកគេបន្តការ វាយលុករបស់ពួកគេ ។ លោក Volodymyr Zelensky បានថ្លែងថា កងទ័ពឥឡូវនេះបានដណ្តើមយកផ្ទៃដីជាង ៦.០០០គីឡូម៉ែត្រក្រឡា ពីការគ្រប់គ្រងរបស់រុស្ស៊ីនៅក្នុងខែកញ្ញានេះ នៅភាគខាងកើត និងភាគខាងត្បូង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការបន្តអូសបន្លាយនៃជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បានធ្វើឲ្យអត្រាអតិផរណា កើនឡើងយ៉ាងគំហុក ព្រមទាំងបន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល ។ នាឱកាសអញ្ជើញបើកកិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ក្នុងរយៈពេល៣០ឆ្នាំ...