ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចង់ទាញអាមេរិក ឲ្យធ្លាក់ចូលសង្គ្រាម ជាមួយនឹងរុស្សី

បរទេស៖ អតីតរដ្ឋទូតរុស្សី ប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន តែងតែបានបដិសេធនូវការចោទប្រកាន់របស់រុស្សី ចំពោះព័ត៌មានថាអ៊ុយក្រែន នឹងប្រើប្រាស់ប្រភេទគ្រាប់បែក Dirty Bomb ។

លោកបានបន្តទៀតថា នេះមានន័យថារដ្ឋាភិបាលទីក្រុងគៀវ គឺអាចទាញយកសហរដ្ឋអាមេរិកនិងអង្គការណាតូ បានយ៉ាងងាយធ្លាក់ចូល​ ទៅក្នុងជម្លោះដោយផ្ទាល់ ជាមួយនឹងប្រទេសរុស្សីដោយជៀសមិនផុតឡើយ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្នុងសារបង្ហោះមួយ លើបណ្តាញសង្គមលោក Antonov បាននិយាយថា៖រុស្សី តែងតែបានព្យាយាមអស់ពីលទ្ធភាព ក្នុងការធ្វើការដោយឆ្លងកាត់ សហគមន៍អន្តរជាតិ ដូចជាការរាយការណ៍ ចំពោះករណីមានការប្រើប្រាស់គ្រាប់បែក Dirty bomb និងការគម្រាមកំហែងវាយប្រហារ ទៅលើរោងចក្រនុយក្លេអ៊ែរ ដែលជាករណីដ៏គ្រោះថ្នាក់បំផុត និងអាចបង្កបញ្ហាដូចទៅនឹងព្រឹត្តការណ៍ ផ្ទុះរោងចក្រនុយក្លេអ៊ែរនៅ Chernobyl និង Fukushima ដែរ។

លោកបានពន្យល់ថា៖ អ៊ុយក្រែនមានផែនការប្រើប្រាស់គ្រាប់បែក Dirty Bomb ដើម្បីទំលាក់កំហុសលើរុស្សី គឺមានន័យថាអ៊ុយក្រែន នឹងអាចសំដែងធ្វើជាជនរងគ្រោះ ហើយព្រមទាំងអាចទាញយកអាមេរិក និងណាតូ ចូលមកក្នុងសង្គ្រាមនេះជាមួយគ្នាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023