ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន បដិសេធ មិនព្រមធ្វើការចរចាគ្នា ជាមួយរុស្ស៊ីឡើយ និងប្តេជ្ញាថា នឹងមិនឲ្យទឹកដី សូម្បី១សង់ទីម៉ែត្រ

គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីរាត្រីថ្ងៃអង្គារ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា កងកម្លាំងរបស់លោក នឹងមិនផ្តល់អ្វីដាច់ខាតសូម្បី “១សង់ទីម៉ែត្រ” ក្នុងការប្រយុទ្ធ ដើម្បីគ្រប់គ្រងតំបន់ Donetsk ភាគខាងកើតនោះទេ បន្ទាប់ពីមុននេះ មានការទទូចថា ការស្ដារទឹកដី អ៊ុយក្រែន និងសំណងពីរុស្ស៊ី គឺជាលក្ខខណ្ឌ ក្រោមការចរចា សន្តិភាពដែលអាចកើតមានឡើង ។

នៅក្នុងគូសបញ្ជាក់ តាមខ្សែវីដេអូ លោក Zelenskyy ក៏បានថ្លែងផង ដែរថា ពលរដ្ឋប្រហែល៤លាននាក់គ្មាន ថាមពលនៅក្នុងតំបន់ចំនួន១៤បូក រួមទាំងនឹងរដ្ឋធានី គៀវ ប៉ុន្តែស្ថិតលើស្ថិរភាពជាជាងការសង្គ្រោះបន្ទាន់ ។

គេបានដឹងថា ការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្ស បើករបស់រុស្ស៊ី បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ខណៈដែលរដូវរងាជិតចូលមកដល់ នៅគ្រាដែលសីតុណ្ហភាព ជាមធ្យមធ្លាក់ចុះដល់កម្រិត ក្រោមសូន្យអង្សាសេ និងទាបបំផុតដក២០អង្សាសេ ។

ចំណុចស្នូលនៃជម្លោះ នៅក្នុងតំបន់ឧស្សាហកម្ម នៃទីក្រុង Donetsk គឺនៅជុំវិញទីក្រុង Bakhmut, Soledar និង Avdiivka ដែលជាមជ្ឈមណ្ឌល នៃការប្រយុទ្ធគ្នាខ្លាំងក្លាបំផុត នៅក្នុងប្រទេស ។

លោក Zelenskyy បានថ្លែងថា “សកម្មភាពរបស់អ្នកកាន់កាប់ នៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុត ហើយការវាយប្រហាររាប់សិបដងជារៀងរាល់ថ្ងៃ” ។

តំបន់នេះជាតំបន់មួយក្នុងចំណោម ប្រទេសរុស្ស៊ីជាច្រើនដែលបានអះអាងថា បានដាក់បញ្ចូលនៅក្នុងចុងខែកញ្ញា រយៈពេល៧ខែ បន្ទាប់ពីបានឈ្លានពានប្រទេសជិតខាងរបស់ខ្លួន ។ ទីក្រុងម៉ូស្គូបានលើកឡើងថា ខ្លួននឹងមិនចរចាលើទឹកដីដែលខ្លួនទាមទារនោះទេ ៕

To Top