បរទេស៖ នៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃសៅរ៍ និងត្រូវបានយកមកចេញផ្សាយដោយ rt.com បានឲ្យដឹងថាកងកម្លាំង នៃប្រទេសរុស្សី បានបើកការវាយប្រហារបំផ្លាញនិងកំទេចបានឃ្លាំងស្តុកអាវុធធំមួយ របស់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលបានផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន។ ហេតុការណ៍ដែលបានកើតឡើង នៅក្នុងខេត្ត Odessa ប្រទេសអ៊ុយក្រែនហើយអជ្ញាធរក៏បានធ្វើការអះអាង អំពីហេតុការណ៍នេះផងដែរ ដោយបានបញ្ជាក់ថា កងកម្លាំងទ័ពអាកាសអ៊ុយក្រែន ក៏បានបាញ់កំទេចមីស៊ីល២គ្រាប់របស់រុស្សីផងដែរ ប៉ុន្តែ៤គ្រាប់ទៀត បានហោះសំដៅទីតាំងយោធា និងអគារពលរដ្ឋស៊ីវិលជាច្រើនកន្លែងផងដែរ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើការប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីរៀបរាប់ពីលក្ខខណ្ឌណាខ្លះ ដែលនឹងអាចរុញច្រានឲ្យប្រទេសរបស់លោក នឹងធ្វើការដកខ្លួនចេញពីកិច្ចប្រជុំពិភាក្សា ដើម្បីសន្តិភាពជាមួយនឹងប្រទេសរុស្សី។ នៅអំឡុងពេលធ្វើសន្និសិទកាសែតមួយ ដែលធ្វើឡើងនៅក្នុងរដ្ឋធានី ទីក្រុងគៀវក្បែរទៅនឹងស្ថានីយរថភ្លើងក្រោមដី របស់ទីក្រុងលោក Zelensky ត្រូវបានចោទសួរថាតើលោកនឹងធ្វើការឆ្លើយតបយ៉ាងណា ចំពោះការធ្វើប្រជាមតិសំខាន់ ដែលស្ថិតនៅក្នុងដែនគ្រប់គ្រង ដោយកងកម្លាំង នៃប្រទេសរុស្សីនោះ លោក Zelensky បានឆ្លើយតបវិញភ្លាមៗថា...
Update: ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់ការសម្រេចចិត្ត របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres ដើម្បីធ្វើទស្សនកិច្ច នៅទីក្រុងមូស្គូ នៅថ្ងៃអង្គារ មុនពេលធ្វើដំណើរទៅកាន់ទីក្រុង គៀវ ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារំាង AFP នៅមុននេះបន្តិច។ លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន នៅរដ្ឋធានីអ៊ុយក្រែនថា...
Breaking: Zelensky ថ្កោលទោសផែនការរបស់អគ្គលេខាធិការ UN ក្នុងដំណើរទស្សនកិច្ច នៅទីក្រុងមូស្គូ មុនទីក្រុងគៀវ, នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានសើចចំអក ដាក់វិមានក្រឹមឡាំង ខណៈគាត់ ប្រកាសដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសអាមេរិក Blinken និងរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Austin មកកាន់អ៊ុយក្រែន នាពេលខាងមុខដ៏ខ្លី។ នេះបើតាមការផ្សាយរបស់របស់Fanacial Times នៅមុននេះបន្តិច។ លោក Zelensky បានរិះគន់វិមានក្រឹមឡាំង បន្ទាប់ពីកាំជ្រួចរបស់រុស្ស៊ី...
ឡុងដ៏៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចក្រភពអង់គ្លេសបានលើកឡើងថា កងកម្លាំងរុស្ស៊ី មិនទទួលបានផលចំណេញ អ្វីធំដុំទេក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បើទោះបីជាមានការកើនឡើង សកម្មភាពក៏ដោយ ។ ម៉្យាងទៀត ទីក្រុងម៉ូស្គូ នៅមិនទាន់បង្កើតការគ្រប់គ្រង ពេញលេញលើផ្លូវអាកាស ឬសមុទ្រនៅឡើយទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ី...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានថា ការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសរបស់លោក គឺគ្រាន់តែជាការចាប់ផ្តើម ហើយថា ទីក្រុងម៉ូស្គូ មានគំនិតចង់ចាប់យកប្រទេសផ្សេងទៀត បន្ទាប់ពីឧត្តមសេនីយ៍រុស្ស៊ី បានលើកឡើងថា ខ្លួនចង់គ្រប់គ្រងទាំងស្រុង...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) នឹងជួបជាមួយលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី២៦ និងថ្ងៃទី២៨ ខែមេសា ។ លោក...
Budapest៖ សហភាពអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មចំនួន ៥ជុំប្រឆាំងនឹងរុស្ស៊ីរួចហើយ រួមទាំងការហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ីផងដែរ ប៉ុន្តែយោងតាមអ្នកវិទ្យាសាស្ត្រនយោបាយហុងគ្រីលោក Csaba Moldicz បានឲ្យដឹងថាទណ្ឌកម្មទំនងជានឹងមិនឈានដល់ប្រសិទ្ធភាពដែលចង់បាននៃការបញ្ចប់ជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែននោះទេ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយស៊ីនហួនាពេលថ្មីៗនេះ លោក Moldicz នាយកស្រាវជ្រាវនៅមជ្ឈមណ្ឌល Eurasian នៃសាកលវិទ្យាល័យ John Neumann ក្នុងទីក្រុង Budapest បានពន្យល់ថា ការដាក់ទណ្ឌកម្មតែម្នាក់ឯងមិនអាចជួយបានទេ លុះត្រាតែពួកគេត្រូវបានអមដោយការចរចា។...
ប៉េកាំង៖ ប្រទេសចិន បានបដិសេធចំពោះការកត់សម្គាល់របស់មន្ត្រីអាមេរិកថា ចិន គួរតែរៀនមេរៀនត្រឹមត្រូវពីស្ថានការណ៍នៅអ៊ុយក្រែន រួមទាំងថាខ្លួនមិនអាចបំបែកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធមិត្តរបស់ខ្លួនបាននោះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែន គឺស្ថិតនៅពីលើ យុត្តិធម៍ គោលបំណង និងហួសពីការតិះដៀល។ ផ្ទុយទៅវិញ វាគឺជាភាគីសហរដ្ឋអាមេរិក ដែលមានកំណត់ត្រាមិនល្អលើបញ្ហាពាក់ព័ន្ធ” ។ លោក Zhao បានលើកឡើងថា...