អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រទេសតួកគី និងប៉ូឡូញ បានយល់ព្រមបង្កើន កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Erdogan បានឲ្យដឹងនៅឯកិច្ចប្រជុំមួយថា “យើងបានពិភាក្សាជាចម្បង លើការវិវត្តនៅអ៊ុយក្រែន និងរុស្ស៊ី ក៏ដូចជាទំនាក់ទំនង ទ្វេភាគីរបស់យើង។...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបញ្ចូលបណ្តាញ បញ្ជូនអគ្គិសនីរបស់ខ្លួន ទៅក្នុងប្រព័ន្ធថាមពលអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zelensky បានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា “អ៊ុយក្រែន បានក្លាយជាសមាជិក នៃសហភាពថាមពលអឺរ៉ុប។ ការបង្រួបបង្រួម នៃប្រព័ន្ធថាមពលអ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃព្រសហ្បតិ៍នេះ បានឲ្យដឹងថាមេបញ្ជាទ័ពធំម្នាក់ទៀត របស់ប្រទេសរុស្ស៊ី ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារគ្នា នៅក្បែរទៅនឹងទីក្រុង Mariupol ។ សេចក្តីប្រកាសអះអាង ដែលត្រូវបានធ្វើឡើង ដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដោយមិនបានបញ្ជាក់ពីឈ្មោះ របស់មេបញ្ជាការ យោធារូបនេះឡើយ ប៉ុន្តែទីប្រឹក្សារបស់ក្រសួងមហាផ្ទៃអ៊ុយក្រែន បានអះអាងថាមេបញ្ជាការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្ស៍ BBC នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាកងកម្លាំងយោធា នៃប្រទេសរុស្ស៊ី បានបើកយុទ្ធនាការ ទំលាក់គ្រាប់បែកមួយ ចំទីតាំងរោងកុនមួយកន្លែង ដែលជឿជាក់ថាកំពុងជ្រកកោន ដោយពលរដ្ឋស៊ីវលជាច្រើនរយនាក់ នៅពីខាងក្នុងស្ថិតនៅក្នុងទីក្រុង Mariupol។ អភិបាលរងក្រុងលោក Sergei Orlov បានអះអាងប្រាប់ BBC ថាក្នុងគ្រាដែលគ្រាប់បែក បានទំលាក់ចំទីតាំងនេះ ពលរដ្ឋស៊ីវិល ដែលកំពុងជ្រកកោន...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ថា សមាគមកាកបាទក្រហម នៃប្រទេសចិន បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូនកញ្ចប់ជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់មួយ ទៅឱ្យសមាគមកាកបាទក្រហមអ៊ុយក្រែន ។ ការផ្គត់ផ្គង់ថ្មី រួមទាំងម្សៅទឹកដោះគោ សម្រាប់កុមារ និងភួយបានដឹកចេញ ពីទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ ហើយត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុង Warsaw ប្រទេសប៉ូឡូញនៅថ្ងៃចន្ទ ។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បានព្រមានថា ប្រទេសចិន អាចប្រើប្រាស់ជម្លោះរបស់រុស្ស៊ី ជាមួយអ៊ុយក្រែនជា “ការរំខាន” ដើម្បីចាប់ផ្តើម “សកម្មភាពឈ្លានពាន” របស់ខ្លួន នៅពេលដែលកងទ័ពអាមេរិក រាប់ពាន់នាក់ដាក់ពង្រាយ ទៅកាន់ប្រទេសអូស្ត្រាលី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ខណៈពេលដែលបញ្ជាក់ថា ប្រទេសចិននឹងក្រោកឈរឡើង ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចស្របច្បាប់របស់ខ្លួន នៅចំពោះមុខទណ្ឌកម្មរបស់ លោកខាងលិចនោះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Wang Yi បានបដិសេធចំពោះគំនិតដែលថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងឈរ នៅខាងភាគីរុស្ស៊ី នៅក្នុងជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Wang...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេរាយការណ៍ថា នឹងប្រកាសផ្តល់ជំនួយចំនួន ៨០០ លានដុល្លារបន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន ដោយនាំយកជំនួយសរុបរបស់សហរដ្ឋអាមេរិកដល់ជាង ១ ពាន់លានដុល្លារ ចំពេលមានជម្លោះអ៊ុយក្រែនជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ជំនួយបន្ថែមចំនួន ៨០០លានដុល្លារនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះដែលនឹងធ្វើឱ្យ “ចំនួនសរុបដែលបានប្រកាសកាលពីសប្តាហ៍មុនតែឯងដល់...
គៀវ៖ លោក Yaroslav Zheleznyak សមាជិកសភាបានឲ្យដឹងនៅលើបណ្ដាញ Telegram ថា សភាអ៊ុយក្រែនកាលពីថ្ងៃអង្គារបានបន្តច្បាប់អាជ្ញាសឹកបច្ចុប្បន្នរយៈពេល ៣០ ថ្ងៃទៀតចាប់ពីថ្ងៃទី២៦ ខែមីនា។ លោក Zheleznyak បានលើកឡើងថា ច្បាប់ដើម្បីបន្តច្បាប់អាជ្ញាសឹក ដែលត្រូវបានដាក់ជូនដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគាំទ្រដោយសមាជិកសភាចំនួន ៣៤៣ នាក់...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីសែល បានពិភាក្សាអំពីស្ថានភាពអ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈ ស្តីពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន និងវិធានការដើម្បីជម្លៀសជនស៊ីវិល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងនោះដែរលោកពូទីន បានគូសបញ្ជាក់ពីការវាយតម្លៃរបស់លោក អំពីការចរចាដែលកំពុងបន្តរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ស្តីពីដំណោះស្រាយដែលអាចកើតមាននៃវិបត្តិ៕ប្រែសម្រួល ឈូក...