ព័ត៌មានអន្តរជាតិ

រុស្សី បញ្ជាក់ពីលក្ខខណ្ឌថ្មី ដើម្បីអាចឈានទៅការ ជួបពិភាក្សាគ្នាម្តងទៀត ជាមួយនឹងអ៊ុយក្រែន

បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា នៅពេលដែលភាគីខាងអ៊ុយក្រែន នឹងផ្តល់ឲ្យនូវជំហ៊ានដ៏មាន អត្ថន័យគ្រប់គ្រាន់ដើម្បីទទួលបាន អត្ថប្រយោជន៍ពីការជួបពិភាក្សាគ្នានោះ រុស្សីនឹងធ្វើការពិចារណា សម្រាប់ការងារបន្ទាប់។

យោងតាមការចេញផ្សាយដោយ rt.com បានឲ្យដឹងថា ថ្មីៗនេះរដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការគម្រាមដកខ្លួនចេញពី កិច្ចប្រជុំដើម្បីសន្តិភាពព្រមទាំងបានប្រកាសថា នឹងធ្វើការវាយលុកដណ្តើមយក ទីតាំងដែលរុស្សីកំពុងគ្រប់គ្រងត្រឡប់ទៅវិញ តាមរយៈជំនួយជាយោធាជាច្រើន ពីលោកខាងលិច។

ថ្លែងនៅមុខគណៈប្រតិភូ របស់អ៊ុយក្រែនផ្ទាល់អនុរដ្ឋមន្ត្រី ក្រសួងការបរទេសរុស្សីលោក Andrey Rudenko បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា ទោះបីជាយ៉ាងណាក្តីលក្ខខណ្ឌទាំងឡាយ គឺមិនទាន់មានភាពគ្រប់គ្រាន់ នៅឡើយនោះទេ។

លោកបន្តថា៖ ដរាបណាយើងមានកិច្ចព្រមព្រៀង ដ៏មានន័យដែលការផ្លាស់ប្តូរទស្សនៈសំខាន់ៗ អាចត្រូវបានធ្វើឡើងនោះ បញ្ហានេះនឹងត្រូវពិចារណា ប៉ុន្តែមកដល់ពេលនេះលក្ខខណ្ឌបែបនេះ មិនទាន់កើតមាននៅឡើយទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top