បរទេស៖ ប្រធានាធិបតី នៃប្រទេសតួកគី លោក Recep Tayyip Erdogan កាលពិថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា ជម្លោះរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី បានគូសបញ្ជាក់យ៉ាងច្បាស់ថាប្រទេសតួកគី គឺជាប្រទេសដ៏មានសារៈសំខាន់ សម្រាប់ទាំងអឺរ៉ុប និងអង្គការណាតូ ដែលដឹកនាំដោយអាមេរិក។ ថ្លែងនៅក្នុងកិច្ចប្រជុំ បក្សកាន់អំណាចរបស់ខ្លួន នៅក្នុងរដ្ឋធានីក្រុងអង់ការ៉ា ដែលក៏មានការចូលរួម ពីសំណាក់មន្ត្រីបក្សជាន់ខ្ពស់ និងមន្ត្រីរដ្ឋាភិបាលជាច្រើនផ្សេងទៀត...
បរទេស៖ យោងតាមការអះអាង ដោយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky និងក្រុមអ្នកប្រឹក្សារបស់គាត់ផង កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ការវាយលុកដោយកងកម្លាំង យោធារុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ដំណាក់កាលទី២ គឺទើបតែបានចាប់ផ្តើម។ រដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការរាយការណ៍ថា ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ នៅក្នុងតំបន់ជាច្រើនដូចជា Donetsk, Luganskនិង Khkarkov...
បរទេស៖ កងកម្លាំងយោធារុស្ស៊ី បានធ្វើការអះអាង កាលពីថ្ងៃចន្ទម្សិលមិញនេះថា បានបំផ្លាញនូវទីតាំងរោងចក្រមួយកន្លែង របស់ ប្រទេសអ៊ុយក្រែន ដែលប្រើប្រាស់សម្រាប់ ការជួសជុលក្បាលគ្រាប់មីស៊ីល ប្រភេទ Tochka-U មានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង Dnepr។ គ្រាប់មីស៊ីលប្រភេទ Tochka-U គឺជាគ្រាប់មីស៊ីលបែបយុទ្ធសាស្ត្រ ដែលបន្សល់ទុកតាំង ពីសម័យសហភាពសូវៀត មកម្ល៉េះនិងបន្ត ប្រើប្រាស់ ដោយកងកម្លាំងយោធាអ៊ុយក្រែន រហូតមកជាពិសេស...
បរទេស ៖ ប្រទេសអ៊ុយក្រែន បានស្នើសុំជំនួយផ្នែកហិរញ្ញវត្ថុចំនួន ៥០ពាន់លានដុល្លារ ពីប្រទេស G7 ដើម្បីគ្របដណ្តប់ ឱនភាពថវិកា ដែលបង្កើតឡើង ដោយជម្លោះយោធាជាមួយរុស្ស៊ី ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ការអំពាវនាវនេះ បានមកពីទីប្រឹក្សាសេដ្ឋកិច្ច របស់រដ្ឋាភិបាលគឺលោក...
ម៉ូស្គូ ៖ ជម្លោះរុស្ស៊ី-អ៊ុយក្រែន បានបន្តនៅថ្ងៃសៅរ៍ ខណៈដែលយោធារុស្ស៊ី បានប្រកាសថា តំបន់ទីក្រុងទាំងមូល នៃទីក្រុង Mariupol នៅភាគខាងកើតអ៊ុយក្រែន ត្រូវបានគ្រប់គ្រងទាំងស្រុង ។ ខាងក្រោមនេះ គឺ ជាការវិវត្តន៍ ចុង ក្រោយ បង្អស់ ៖ ក្រសួងការពារជាតិបានឲ្យដឹងថា យោធារុស្ស៊ី បានបោសសម្អាតតំបន់ទីក្រុង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការអះអាងថាការផ្គត់ផ្គង់អាវុធ កាន់តែច្រើននិងមានប្រសិទ្ធភាព ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងស្ថានភាពជម្លោះ ជាមួយនឹងរុស្សីនោះនឹងអាចជួយឲ្យ សកលលោកក្នុងការគេចចេញពី គ្រោះអត់ឃ្លានជាមិនខាន។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតក្នុងស្រុក Westdeutsche Allgemeine Zeitung លោករដ្ឋមន្ត្រី Cem Ozdemir បានបញ្ជាក់បែបនេះថា សង្គ្រាមប្រឆាំងទៅនឹង ប្រទេសអ៊ុយក្រែន ដោយរុស្សីនៅពេលនេះ...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា ប្រធានទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានសង្ឃឹមកាលពីថ្ងៃអាទិត្យថា សន្តិភាព នឹងឈ្នះក្នុងសង្គ្រាម ដោយជនជាតិអ៊ុយក្រែន ជាង៤,៨លាននាក់ បានភៀសខ្លួនចេញពីប្រទេស របស់ពួកគេចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ។ លោក Filippo Grandi ប្រធានឧត្តមស្នងការការពារជនភៀសខ្លួន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា លោកបានអញ្ជើញ សមភាគីបារាំង របស់លោក ឱ្យមកបំពេញទស្សនកិច្ច នៅអ៊ុយក្រែន ដើម្បីមើលភស្តុតាងខ្លួនឯងថា កងកម្លាំងរុស្ស៊ី បានប្រព្រឹត្តអំពើ “ប្រល័យពូជសាសន៍”...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ុយក្រែន បានប្តេជ្ញាថា នឹងប្រយុទ្ធរហូតដល់ទីបញ្ចប់នៅទីក្រុង Mariupol បន្ទាប់ពីឱសានវាទរបស់រុស្ស៊ី បានផុតកំណត់សម្រាប់ កងកម្លាំងដែលនៅសេសសល់ ដើម្បីឲ្យចុះចាញ់នៅទីក្រុងកំពង់ផែសមុទ្រខ្មៅ ដែលទីក្រុងម៉ូស្គូកំពុងជំរុញឱ្យមានជ័យជម្នះ ជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ។ នាយករដ្ឋមន្ត្រី Denys...
បរទេស៖ ប្រធានាធិបតីនៃ ប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសថា ប្រទេសរបស់លោក នឹងមិនចុះចាញ់ឡើយ ក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួន ហើយព្រមទាំងរៀបចំខ្លួនរួចជាស្រេចផងដែរ ប្រសិនបើសង្គ្រាមនេះនឹងអាច អូសបន្លាយដល់ ១០ឆ្នាំក្តី។ លោកប្រធានាធិបតី ក៏បានបញ្ជាក់ដែរថា តាមពិតសង្គ្រាមនេះបានចាប់ផ្តើម តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ នៅពេលដែលរដ្ឋាភិបាលទីក្រុងគៀវ បានបើកប្រតិបត្តិការមួយក្នុងការ ទាញយកតំបន់បំបែកខ្លួន Donbass...