ព័ត៌មានអន្តរជាតិ

ចិន ច្រានចោលសុន្ទរកថា របស់មន្ត្រីអាមេរិក ស្តីពីបញ្ហាអ៊ុយក្រែន

ប៉េកាំង៖ ប្រទេសចិន បានបដិសេធចំពោះការកត់សម្គាល់របស់មន្ត្រីអាមេរិកថា ចិន គួរតែរៀនមេរៀនត្រឹមត្រូវពីស្ថានការណ៍នៅអ៊ុយក្រែន រួមទាំងថាខ្លួនមិនអាចបំបែកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធមិត្តរបស់ខ្លួនបាននោះឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែន គឺស្ថិតនៅពីលើ យុត្តិធម៍ គោលបំណង និងហួសពីការតិះដៀល។ ផ្ទុយទៅវិញ វាគឺជាភាគីសហរដ្ឋអាមេរិក ដែលមានកំណត់ត្រាមិនល្អលើបញ្ហាពាក់ព័ន្ធ” ។

លោក Zhao បានលើកឡើងថា “យើងណែនាំភាគីអាមេរិកឱ្យមើលកញ្ចក់ និងគ្រប់គ្រងកិច្ចការរបស់ខ្លួនឱ្យបានត្រឹមត្រូវ មុននឹងចង្អុលដៃទៅអ្នលើកឡើងនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួលោកបន្ដថា។

លោក បាន បន្ដថា ការ លើក ឡើង របស់ រដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman គឺជាល្បិចកលទាំងស្រុង និងជាល្បិចចាស់ក្នុងការនិយាយបង្កាច់បង្ខូចចិន។

លោកបានបន្ថែមថា ការពិតបានបង្ហាញឱ្យឃើញថា ប្រទេសចិនជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍន៍ពិភពលោក និងជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top