អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ថា រុស្ស៊ី បានផ្តល់ការវាយតម្លៃ ដ៏គួរឲ្យសោកស្តាយបំផុត រហូតមកដល់ពេលនេះ នៃការលុកលុយអ៊ុយក្រែន របស់ខ្លួន ដោយបានពណ៌នាអំពី “សោកនាដកម្ម” នៃការខាតបង់កងទ័ពកើនឡើង និងផលប៉ះពាល់សេដ្ឋកិច្ច ពីការដាក់ទណ្ឌកម្ម ខណៈដែលប្រជាជនអ៊ុយក្រែន ត្រូវបានជម្លៀសចេញ ពីទីក្រុងភាគខាងកើត...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសមក ពីក្រុមប្រទេសឧស្សាហកម្មទាំង៧ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះប្រទេសរុស្ស៊ីនូវ “អំពើឃោរឃៅ” នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីមានរបាយការណ៍ថា មានសាកសពជនស៊ីវិលរាប់រយនាក់ ត្រូវបានគេរកឃើញនៅជាយក្រុង នៃរដ្ឋធានីគៀវ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែ លបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងប្រ៊ុចសែល មន្ត្រីកំពូលមកពីចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុបបានយល់ព្រម...
គៀវ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា សេចក្តីព្រាងកិច្ចព្រមព្រៀង ដែលបានដាក់ជូនដោយអ៊ុយក្រែនកាលពីថ្ងៃពុធ បានបង្ហាញពីការផ្លាស់ប្តូរ ទីតាំងចរចារបស់ទីក្រុងគៀវ។ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីលោក Lavrov ថា “កាលពីម្សិលមិញភាគីអ៊ុយក្រែន បានបង្ហាញសេចក្តីព្រាងកិច្ចព្រមព្រៀង របស់ខ្លួនដល់ក្រុមចរចា។ យោងតាមលោករដ្ឋមន្ត្រី ឯកសារមុនបានបញ្ជាក់យ៉ាងច្បាស់ថា ការធានាសន្តិសុខរបស់អ៊ុយក្រែននឹងមិនអនុវត្តចំពោះតំបន់គ្រីមៀ...
គៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា អ៊ុយក្រែន ចង់ទទួលបានផ្នែកមួយ នៃមូលនិធិពីទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលរឹបអូស នៅលោកខាងលិច ក្នុងរយៈពេល ៦ខែខាងមុខ ។ លោក Shmyhal ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន Interfax-Ukraine ថា “ក្រុមការងារមួយត្រូវបានបង្កើតឡើង...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ តាមរយៈការចេញផ្សាយ ដោយ rt.com កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបញ្ជាក់ថាប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នឹងអាចបញ្ចប់ទៅក្នុងពេលខាងមុខដ៏ឆាប់នេះ ហើយលឿនបំផុត គឺត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក្តី ប្រភពដដែលបានបញ្ជាក់ដែរថា ការបញ្ចប់ទៅនៃប្រតិបត្តិការលើកនេះ គឺនៅពេលដែលយោធារុស្ស៊ី អាចសម្រេចបានតាមគោលដៅ ដែលគេចង់បានឬអាចធ្វើឡើង ដោយមានកិច្ចព្រមព្រៀង ណាមួយរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវ តាមរយៈការចរចាគ្នា។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការអះអាងថា ទំហំនៃការធ្វើសង្គ្រាមនៅ Donbass នឹងក្រើនរំលឹកព្រមទាំង បង្ហាញពិភពលោកសាជាថ្មី អំពីរូបរាង សង្គ្រាមដូចកាលពីសម័យ សង្គ្រាមលោកទី២។ រដ្ឋមន្ត្រីរូបនេះ ក៏បានធ្វើការអំពាវានាវ ស្នើសុំឲ្យអង្គការណាតូ បន្តផ្តល់និងផ្គត់ផ្គង់អាវុធ ហើយផ្តល់ទៀតមកឲ្យ រដ្ឋាភិបាលក្រុងគៀវ ដើម្បី...
បរទេស៖ មន្ទីរបញ្ចកោណបាននិយាយថា ទាហានរុស្ស៊ីបានដកចេញ “ទាំងស្រុង” ពីកន្លែងនានានៅជុំវិញរដ្ឋធានីគៀវ និងទីក្រុងមួយផ្សេងទៀតនៅក្បែរនោះ បន្ទាប់ពីមានការសន្យា ពីវិមានក្រឹមឡាំង ក្នុងការកាត់បន្ថយសកម្មភាពយោធា នៅក្នុងតំបន់ ខណៈដែលអ្នកចរចាព្យាយាម បញ្ចប់ការប្រយុទ្ធគ្នា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរបញ្ចកោណបានសង្កេតឃើញការដកទ័ពទាំងស្រុងចេញពីតំបន់ដែលធ្លាប់ត្រូវបានឡោមព័ទ្ធ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធក្នុងអំឡុង...
បរទេស៖ សំណើជាលាយលក្ខណ៍អក្សរថ្មី របស់ទីក្រុងគៀវ ស្តីពីវិធីដោះស្រាយជម្លោះ ប្រដាប់អាវុធដែលកំពុងបន្តជាមួយរុស្ស៊ី ខុសពីអ្វីដែលខ្លួនបានដាក់ជូនរុស្ស៊ី ក្នុងអំឡុងកិច្ចចរចាមុនៗ នៅប្រទេសតួកគី។ នេះបើតាមលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍។ លោកបាននិយាយថា អ៊ុយក្រែនទំនងជាចង់បញ្ឈប់ពេលវេលា និងបន្តអរិភាព ដោយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងផ្តល់ជំនួយ នៅក្នុងការផ្លាស់ប្តូរនេះ។ យោងតាមសារព័ត៌មាន RT...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ីបានព្រមានដល់បណ្តាប្រទេសនានានៅអង្គការសហប្រជាជាតិ (អ.ស.ប) ថា ការបោះឆ្នោតយល់ព្រម ឬអនុប្បវាទលើការជំរុញរបស់សហរដ្ឋអាមេរិក ក្នុងការព្យួរទីក្រុងម៉ូស្គូពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នឹងត្រូវបានចាត់ទុកថា ជា “កាយវិការមិនមែនជាមិត្ត” ឡើយ ជាមួយនឹងផលវិបាកសម្រាប់ទំនាក់ទំនងទ្វេភាគី ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters...
LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ថា អ៊ុយក្រែន ចង់បានទណ្ឌកម្ម ដែលបន្ថយការរីកចម្រើន សេដ្ឋកិច្ចឲ្យខ្លាំងដល់រុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមរបស់ខ្លួន បន្ទាប់ពីបានចោទប្រកាន់ ប្រទេសមួយចំនួនថា នៅតែផ្តល់អាទិភាពលើប្រាក់ លើការដាក់ទណ្ឌកម្ម ចំពោះការសម្លាប់ជនស៊ីវិល ដែលលោកខាងលិច ថ្កោលទោសថា ជាឧក្រិដ្ឋកម្មសង្គ្រាម ។...