ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ពន្យល់អំពីការកំណត់ បញ្ជូនសព្វាវុធ ទៅឱ្យអ៊ុយក្រែន

បរទេស៖ ប្រទេសអាល្លឺម៉ង់ត្រូវតែធ្វើ “អ្វីគ្រប់យ៉ាង” ដើម្បីគាំទ្រអ៊ុយក្រែន ប៉ុន្តែវាមិនមែនមានន័យថា គ្រាន់តែបញ្ជូនអាវុធណាមួយដែលខ្លួនមាននៅក្នុងឃ្លាំងរបស់ខ្លួន ទៅទីក្រុងគៀវនោះទេ, នេះបើតាមលោកស្រី Eva Hoegl ស្នងការសម្រាប់កងកម្លាំងប្រដាប់អាវុធនៃសភា Bundesta បានប្រាប់កាសែតប្រចាំថ្ងៃ Handelsblatt កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Hoegl ជឿជាក់ថា រដ្ឋាភិបាលទីក្រុងប៊ែកឡាំង បានធ្វើ “លើសពីការស្នើរសុំនៅក្នុងការជជែក ដេញដោលជាសាធារណៈ” នៅពេលនិយាយអំពីជំនួយយោធាសម្រាប់អ៊ុយក្រែន។ យ៉ាងណាក៏ដោយ នោះមិនមែនមានន័យថា ទីក្រុងប៊ែកឡាំង គួរតែផ្តល់ឱ្យដោយសេរីនូវអ្វី ដែលខ្លួនមាននៅក្នុងឃ្លាំងនោះទេ ចាប់តាំងពីពេលនោះមក វាគឺមិនសមហេតុផល។

លោកស្រី Hoegl បាននិយាយថា ដើម្បីធ្វើការសំរេចចិត្ត “ប្រកបដោយការទទួលខុសត្រូវ” អាជ្ញាធរអាល្លឺម៉ង់ត្រូវពិនិត្យមើលជាមុននូវអ្វីដែលអ៊ុយក្រែនអាចប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព។ លោកស្រីបានពន្យល់ថា “យើងមិនអាចចែកចាយអ្វីគ្រប់យ៉ាងដែលក្រុមហ៊ុន [អាល្លឺម៉ង់] មានកន្លែងណាមួយ នៅក្នុងទីធ្លាខាងក្រោយរបស់ខ្លួនដូចជា យានជំនិះប្រយុទ្ធថ្មើរជើង Marder ដែលមានអាយុ ៥០ ឆ្នាំនោះទេ” ដោយបន្ថែមថា លោកស្រីជឿថារដ្ឋាភិបាល និងក្រុមប្រឹក្សាសន្តិសុខសហព័ន្ធនឹងស្វែងរកជម្រើសដែលសមហេតុផលទាំងអស់៕ ប្រែសម្រួលៈ ណៃ តុលា

To Top