ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទ ជាមួយអធិការបតី អាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បើកចំហរក្នុងការសន្ទនាជាមួយអ៊ុយក្រែន។ វិមានក្រឹមឡាំងបានឲ្យដឹងថា មេដឹកនាំរុស្ស៊ីបានឲ្យដឹងថា ទីក្រុងមូស្គូមានបំណងចង់បន្ត ការសន្ទនាជាមួយអ៊ុយក្រែន និងចង់បានសន្តិភាព ប្រសិនបើការទាមទារសន្តិសុខទាំងអស់របស់រុស្ស៊ីត្រូវបានបំពេញ។ លោកពូទីន សង្ឃឹមថាទីក្រុងគៀវ...
បរទេស៖ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យ មានសាមគ្គីភាព នៅក្នុងសារមួយ ដែលត្រូវបានផ្សព្វផ្សាយ ទៅកាន់មនុស្សរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុងនានា ទូទាំងទ្វីបអឺរ៉ុប កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Axios ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
ប៉េកាំង៖ បេសកជនចិន បានអំពាវនាវឱ្យភាគី ជម្លោះអ៊ុយក្រែន ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងធ្វើការរួមគ្នា ដោយមានជំនួយពីទីភ្នាក់ងារ ថាមពលបរមាណូ អន្តរជាតិ (IAEA) ដើម្បីធានាសុវត្ថិភាព នៃកន្លែងនុយក្លេអ៊ែរ ដែលពាក់ព័ន្ធ នៅក្នុងប្រទេសអ៊ុយក្រែន។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ប្រទេសចិន យកចិត្តទុកដាក់យ៉ាងខ្លាំង...
ភ្នំពេញ៖ កម្ពុជា បានបញ្ជាក់ប្រាប់ពីហេតុផល ដល់មិត្តចិន ជុំវិញករណីរាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់ មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍ នៅក្នុងប្រទេសអ៊ុយក្រែន ។ ការបញ្ជាក់ប្រាប់ពីហេតុផលនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោកស្រី យ៉ាង យ៉ាន់យី...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា “អ្នកស្ម័គ្រចិត្ត” មកពីបរទេសប្រហែល ១៦ ០០០នាក់ កំពុងធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីប្រយុទ្ធ ប្រឆាំង នឹងប្រទេសរុស្ស៊ី ។ លោកបានបន្ថែមថា ពួកសកម្មប្រយុទ្ធកំពុងមក ខណៈដែលប្រទេសនេះ បន្តទទួលបានជំនួយយោធា យ៉ាងច្រើនពីបរទេស...
បរទេស៖ ការមិនទទួលស្គាល់អ៊ុយក្រែន និង ប្រទេស ហ្សកហ្ស៊ី ឱ្យចូលទៅក្នុងអង្គការណាតូ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ , នេះបើតាមអធិការបតីអាល្លឺម៉ង់ គឺលោក Olaf Scholz បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ ZDF កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើអត្ថាធិប្បាយអំពីជម្លោះបច្ចុប្បន្នរវាងទីក្រុងគៀវ និងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានការវាយលុករបស់រុស្ស៊ី ដែលកំពុងបន្ត សភាអ៊ុយក្រែនបានអំពាវនាវ ឱ្យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត បញ្ជូនបេសកកម្មរក្សាសន្តិភាព ទៅកាន់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អង្គការសហប្រជាជាតិ កាកបាទក្រហមអន្តរជាតិ សភាអ៊ឺរ៉ុប និង “សភា និងគណៈរដ្ឋមន្ត្រី” នៃប្រជាជាតិទាំងអស់...
គៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា សុវត្ថិភាពនៃរោងចក្រ ថាមពលនុយក្លេអែរ Zaporzhzhia ឥឡូវនេះត្រូវបានធានាសុវត្ថិភាព បន្ទាប់ពីអគ្គីភ័យបានឆាបឆេះ នៅពេលដែលស្ថានីយ៍នេះ ត្រូវបានវាយប្រហារ ដោយទាហានរុស្ស៊ី។ លោក Oleksandr Starukh ប្រធានរដ្ឋបាលយោធា នៃតំបន់នៅរោងចក្រ Zaporizhzhia បានលើកឡើងថា “នាយករោងចក្របានឲ្យដឹងថា សុវត្ថិភាពនុយក្លេអ៊ែរឥឡូវនេះ ត្រូវបានធានា។ យោងតាមអ្នកទទួលខុសត្រូវរោងចក្រនេះ អគារបណ្តុះបណ្តាល...
គៀវ/ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ថា រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងគ្នាក្នុងការរៀបចំច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិល នៅក្នុងកិច្ចចរចាជុំទីពីរក្នុងប្រទេសបេឡារុស្សកាលពីថ្ងៃព្រហស្បតិ៍ ទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន Mykhailo Podoliak បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter ។ លោក Podoliak បានសរសេរលើបណ្តាញ Twitter ថា “មានដំណោះស្រាយសម្រាប់តែការរៀបចំច្រករបៀងមនុស្សធម៌ប៉ុណ្ណោះ” ។...
ភ្នំពេញ៖ ខណៈភាពតានតឹង នៅក្នុងសមរភូមិរុស្ស៊ីនិងអ៊ុយក្រែន បាននឹងកំពុងបន្តយ៉ាងក្ដៅគគុកនោះ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានឱ្យដឹង អឺរ៉ុបនិងប្រទេសលោកខាងលិច កំពុងបង្កើតឱ្យមានចលនា គាំទ្រអ៊ុយក្រែន ថ្កោលទោសរុស្ស៊ី ខណៈកម្ពុជាប្រកាសប្រឆាំងនឹងសង្គ្រាមរួចជាស្រេច។ ក្នុងនាមជាអ្នកស្អប់សង្គ្រាម និងស្រលាញ់សន្តិភាព លោក សយ សុភាព...