ព័ត៌មានអន្តរជាតិ

Update: មន្រ្តីសេតវិមានម្នាក់ប្រាប់ថា អាមេរិកនឹងបង្កើនជំនួយ ឱ្យអ៊ុយក្រែនរហូតដល់ ១ពាន់លានដុល្លារ

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេរាយការណ៍ថា នឹងប្រកាសផ្តល់ជំនួយចំនួន ៨០០ លានដុល្លារបន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន ដោយនាំយកជំនួយសរុបរបស់សហរដ្ឋអាមេរិកដល់ជាង ១ ពាន់លានដុល្លារ ចំពេលមានជម្លោះអ៊ុយក្រែនជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ជំនួយបន្ថែមចំនួន ៨០០លានដុល្លារនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះដែលនឹងធ្វើឱ្យ “ចំនួនសរុបដែលបានប្រកាសកាលពីសប្តាហ៍មុនតែឯងដល់ ១ពាន់លានដុល្លារ” ។

មន្ត្រីរូបនេះមិនបានបញ្ជាក់ថា តើឧបករណ៍ណាខ្លះនឹងត្រូវដាក់បញ្ចូលក្នុងជំនួយខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ កញ្ចប់ថវិកា ២០០ លានដុល្លារដែលបានប្រកាសកាលពីថ្ងៃសៅរ៍រួមមានឧបករណ៍ដើម្បីជួយដល់កងកម្លាំងអ៊ុយក្រែនប្រឆាំងនឹង “ពាសដែក យន្តហោះ និងការគំរាមកំហែងផ្សេងទៀតដែលខ្លួនកំពុងប្រឈមមុខ” ៕ប្រែសម្រួលៈ ណៃ តុលា

US to boost Ukraine military aid to over $1 billion – media — RT Russia & Former Soviet Union

To Top