ព័ត៌មានអន្តរជាតិ

ជំនួយស្មារតី ស្ដីពីព្រឹត្តិការណ៍ នៅប្រទេសអ៊ុយក្រែន

មុននិងរុស្ស៊ី សម្រេចវាយកម្ទេចអ៊ុយក្រែន ដើម្បីជាការព្រមាន និងឲ្យអ៊ុយក្រែន ធ្វើខ្លួនឲ្យអព្យាក្រឹត្យឡើងវិញ ឈប់ព្យាយាមអនុញាតឲ្យអង្គការណាតូ នាំសព្វាវុធធន់ធ្ងន់ មកដាក់ជាប់របងរុស្ស៊ីបន្តទៀត។

ក្រោយពីសហព័ន្ធសូវៀត ត្រូវបានដួលរលំ កាលពីឆ្នាំ១៩៩១ ខាងបញ្ចឹមលោកនៅតែចិញ្ចឹមចិត្ត តាមកម្ទេចរុស្ស៊ីដដែល ដោយប្តូរពីការធ្វើសង្គ្រាមដោយសព្វាវុធ មកធ្វើជាសង្គ្រាមបែបកូនកាត់ (Hybrid Warfare)។

ជាការពិតក្រោយពីសហភាពសូវៀត ត្រូវបានដួលរលំវប្បធម៌ ប្រពៃណី នៅមានលើពលរដ្ឋអតីតសហភាពសូវៀត ដដែល រហូតឆ្នាំ២០០៤ បដិវត្តន៍ លឿងទុំ លើកដំបូង ក្រោយពីសហភាពសូវៀត ត្រូវបានដួលរលំបានកើតឡើង នៅលើទឹកដីអ៊ុយក្រែន ក្រោមការដឹកនាំលោកប្រធានាធិបតី Victor Yuchchenko ដែលជាមេបដិវត្តន៍ពណ៌ លឿងទុំ ។ បដិវត្តន៍ពណ៌ លឿងទុំ នេះហើយធ្វើឲ្យរបប នៅអ៊ុយក្រែន មានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបបអន្តរកាលដឹកនាំដោយអ្នកនយោបាយចាស់ៗនៅសល់ពីសម័យសហភាពសូវៀត និងបានដាក់ជំនួសវិញនូវអ្នកនយោបាយជំនាន់ក្រោយភាគច្រើនជាអ្នកគាំទ្រលោកសេរី។បដិវត្តន៍ពណ៌ លឿងទុំ នេះហើយនាំឲ្យ អ៊ុយក្រែន ចាប់ផ្តើមដុះពន្លកពាក្យប្រជាធិបតេយ្យ នៅលើទឹកដីអតីតសហភាពសូវៀត រហូតដល់បច្ចុប្បន្ន។

ឆ្នាំ២០០៤ បដិវត្តន៍ លឿងទុំ

នៅឆ្នាំ២០១៣ បដិវត្តិន៍ មួយទៀតត្រូវបានកើតឡើង ដើម្បីផ្តួលរលំលោក យ៉ាន់នូកូវីដ ប្រធានាធិបតេយ្យអ៊ុយក្រែន ដែលនិយមរុស្ស៊ី ដោយការផ្តួលរលំហៅថា បដិវត្តន៍ ម៉ៃដាន់ គឺជាការផ្តួលរលំរុស្ស៊ីនិយម ដោយមាន ការលូកដៃរបស់អាមេរិក និងសហភាពអឺរ៉ុប។

សញ្ញាបដិវត្តន៍ជាច្រើន លើធ្វើឲ្យលោក វ្លាឌីមៀ ពូទីន បានដឹងច្បាស់ថា នយោបាយនៅ អ៊ុយក្រែន ចាប់ផ្តើមឈប់មានរុស្ស៊ី ទៀតហើយ។ ជាហេតុនាំឲ្យលោក ពូទី ចាប់ផ្តើមដណ្តើមតំបន់ គ្រីមៀ កាលពីឆ្នាំ២០១៤ ដែលជាតំបន់មានប្រជាជនរុស្ស៊ី រស់នៅច្រើន និងជាតំបន់រងគ្រោះ នៃការសម្លាប់ជនជាតិរុស្ស៊ី រាប់ម៉ឺននាក់ ពីក្រុមឧទ្ទាមនីអូ-ណាស៊ី (Neo-Nazism) រួមនៅតំបន់ គ្រីមៀ និងតំបន់ដនបាស។

ក្រុមនីអូ-ណាស៊ី (Neo-Nazism) ត្រូវបានអង្គភាពសម្ងាត់ CIA ជួយគាំទ្រពីក្រោយដើម្បីផ្តួលរំលំ រដ្ឋាភិបាល កើតឡើងការបោះឆ្នោត កាលពីឆ្នាំ២០១៤ នៅអ៊ុយក្រែន ហៅថា បដិវត្តន៍ ម៉ៃដាន់ ដើម្បីផ្តួលរលំមេដឹកនាំ អ៊ុយក្រែនរុស្ស៊ីនិយមចេញពីអំណាច។

ក្រោយពីបានផ្លាស់ប្តូរអំណាច ដោយផ្តួលរលំក្រោមបដិវត្តន៍ ឆ្នាំ២០១៤ រដ្ឋាភិបាលអ៊ុយក្រែន បានបើកដៃឲ្យក្រុមនីអូ-ណាស៊ី កំចាត់ជនជាតិរុស្ស៊ី ក្រៅពីនេះរដ្ឋាភិបាល អ៊ុយក្រែន បានបាញ់គ្រាប់រ៉ុកែតដាក់តំបន់ ដនបាស រយៈពេល ៨ឆ្នាំ ទើបអាចកាន់កាប់តំបន់អ៊ុយក្រែនទាំងមូល។

នៅពេល អ៊ុយក្រែន បានគ្រប់គ្រងទឹកដី បានទាំងមូល រដ្ឋាភិបាលលោក Volodymyr Zelenskyy តែងតែព្យាយាម រំលោភលើសន្ធិសញ្ញា Minsk Agreements ដែលធ្លាប់ធ្វើជាមួយ រុស្ស៊ី ក្នុងឆ្នាំ២០១៤-២០១៥ ជាកិច្ចព្រមព្រៀងសន្តិភាពរវាង រុស្ស៊ី និងអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងបន្ទាប់មានការបាត់បង់ជីវិត ជនជាតិរុស្ស៊ី រាប់ម៉ឺនាក់ នៅតំបន់ ដនបាស។

មេដឹកនាំ អ៊ុយក្រែន ដែរជារណបរបស់រដ្ឋាភិបាលអាមេរិក ជួយអាមេរិកពង្រីកឥទ្ធិពល ណាតូ ក្នុងប្រទេស អ៊ុយក្រែន ដោយមិនខ្វល់ពីការក្រើនរំលឹក របស់រុស្ស៊ី ដោយរុស្ស៊ីបានព្យាយាមដាស់តឿនជាច្រើនលើកច្រើនសារ ចាប់តាំងពីឆ្នាំ២០១៤ មកម្លេះ។ តែរដ្ឋាភិបាល អ៊ុយក្រែន មិនព្រមស្តាប់ ចំណែក ណាតូ រឹតតែមិនព្រមស្តាប់ដូចគ្នាទើបរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការកម្ទេច អ៊ុយក្រែន និងត្រូវនាំយក អ៊ុយក្រែន ឲ្យមកដូចដើមវិញ។ ដោយឲ្យ អ៊ុយក្រែន ដាក់ខ្លួនជាអព្យាក្រិត្យ កុំធ្វើជាសត្រូវជាមួយរុស្ស៊ី និងកុំនាំអង្គការ ណាតូ យកសព្វាវុធធន់ធ្ងន់ និងមីស៊ីលរបស់ ណាតូ មកដាក់ក្បែរព្រំដែនរុស្ស៊ីបន្តទៀត៕

To Top