បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អ៊ុយក្រែន បានជំរុញការផលិតយន្តហោះ គ្មានមនុស្សបើកក្នុង ស្រុកយ៉ាងខ្លាំង ចំពេលមានការអំពាវនាវរបស់ប្រធានាធិបតីVladimir Zelensky ឱ្យផលិតឲ្យបានមួយលានគ្រឿងនៅឆ្នាំនេះនេះបើយោងតាមរដ្ឋមន្ត្រីក្រសួង កំណែទម្រង់ឌីជីថល របស់ប្រទេសលោក Mikhail Fedorov បានអះអាង។ ការថ្លែងទៅកាន់សារព័ត៌មាន អាល្លឺម៉ង់ Welt កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីបានអះអាងថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អភិបាលក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្សប្រាំបួននាក់បានរងរបួសកាលពីថ្ងៃចន្ទដោយការវាយប្រហារ ចុងក្រោយបង្អស់របស់អ៊ុយក្រែនទៅលើតំបន់ព្រំដែន Belgorod របស់ប្រទេសរុស្ស៊ីដែលក្នុងនោះ គោលដៅពីលើអាកាសជាង ៣៦ ត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងរុស្ស៊ី។ អភិបាលខេត្ត Vyacheslav Gladkov បានសរសេរក្នុងសារ Telegram ថា បុរសម្នាក់បានទទួលរបួសទ្រូងយ៉ាងធ្ងន់ធ្ងរ ខណៈដែលកូនស្រីរបស់គាត់ត្រូវរង គ្រោះហើយទោះបីជាយ់ាងណាក្តី អ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបានរួចរាល់ហើយ។ ការវាយប្រហារនេះបានបំផ្លាញផ្ទះជាច្រើនខ្នង ដោយបង្អួចបានបែកខ្ទេចខ្ទីនៅក្នុងអគារខ្ពស់ចំនួនប្រាំបីនៅក្នុងទីក្រុង...
បរទេស៖ មន្ត្រីធនាគារពិភពលោកបានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃសៅរ៍ថា ប្រទេសអ៊ុយក្រែនអាចនឹងក្ស័យធននៅដើមឆ្នាំក្រោយ លុះត្រាតែបណ្តាប្រទេសលោកខាងលិចយល់ព្រមកាត់ចេញ ឬរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងគៀវពឹងផ្អែកលើជំនួយហិរញ្ញវត្ថុពីអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន ប៉ុន្តែការគាំទ្រពីបរទេសបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលកញ្ចប់ជំនួយចំនួន ៦០ ពាន់លានដុល្លារអាមេរិកនៅតែជាប់គាំងនៅក្នុងសភាអាមេរិកនៅឡើយ។ មន្ត្រីរូបនេះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយបានធ្វើអត្ថាធិប្បាយលើការផ្តល់មូលនិធិចុងក្រោយបំផុតចំនួន ១,៥...
បរទេស៖ វ៉ាស៊ីនតោនបានផ្ញើសារយ៉ាងច្បាស់ មួយទៅសមាជិកអង្គការណាតូនៅអឺរ៉ុបថា ពួកគេមិនអាចពឹងផ្អែកលើការការពារយោធារបស់ខ្លួនបានទៀតទេ។ នេះបើតាម ប្រមុខក្រុមហ៊ុនការពារជាតិយក្សរបស់អាល្លឺម៉ង់ Rheinmetall បានអះអាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុនគឺលោក Armin Papperger បានប្រាប់កាសែត Financial Times ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលសហភាពអឺរ៉ុបបានទទួលយកវាសម្រាប់ការយល់ព្រមថា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បានប្រកាសថា ទីក្រុងប៉ារីសនឹងផ្គត់ផ្គង់ដល់ទីក្រុងកៀវ នូវមីស៊ីលចេញពីដីទៅអាកាស និងរថពាសដែករាប់រយគ្រឿង ដែលពីមុនត្រូវបានប្រើប្រាស់ ដោយកងកម្លាំងបារាំង។ ការចែកចាយគ្រោងនឹងចាប់ផ្តើមនៅដើមរដូវក្តៅនេះ និងបន្តក្នុងរយៈពេលពីរឆ្នាំខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់សារព័ត៌មាន La Tribune...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់បំផ្លាញយន្តហោះចម្បាំង គាំទ្រដែនអាកាសជិតៗរបស់អ៊ុយក្រែន Su-25 ចំនួនបីគ្រឿង។ ប្រភពដដែលបានសរសេរទៀតថា យន្តហោះយោធាទាំងនោះគឺ បានឈរជើងនៅអាកាសយានដ្ឋាន Voznesensk ក្នុងតំបន់ Nikolaev ដែលជាតំបន់សំខាន់ជាយុទ្ធសាស្ត្រ នៅភាគខាងត្បូងនៃប្រទេស។ ទោះបីជាយ៉ាងណាក្តី ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយ ប្រើយន្តហោះយុទ្ធសាស្ត្រ កងកម្លាំងមីស៊ីល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ផ្លូវទៅកាន់សន្តិភាព និងសន្តិសុខរបស់ អ៊ុយក្រែន អាចស្ថិតនៅក្នុងការបង្កើត តំបន់ការពារមួយ នៅជាប់ព្រំដែនរុស្ស៊ី។ លោកបានបន្តថា ជាមួយនឹងជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវក្នុងឆ្នាំទី៣ ទៅហើយនោះលំហូរ នៃជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់លោកខាងលិចដល់អ៊ុយក្រែនកំពុងធ្លាក់ចុះ...
គៀវ៖ ក្រុមហ៊ុនថាមពលរដ្ឋអ៊ុយក្រែន Ukrenergo បានឲ្យដឹងថា រោងចក្រថាមពលកម្តៅ និងវារីអគ្គិសនីនៅភាគកណ្តាល និងភាគខាងលិចនៃប្រទេសអ៊ុយក្រែន ត្រូវបានខូចខាតនៅក្នុងការវាយប្រហារដ៏ធំរបស់រុស្ស៊ី នៅថ្ងៃសុក្រនេះ ។ រដ្ឋាភិបាល Ukrenergo បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមផ្លូវ អាកាសបានបណ្តាលឱ្យ ដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ Dnipropetrovsk នៅភាគកណ្តាល និងតំបន់ Kharkiv ភាគខាងកើត...
បរទេស៖ អតីតអធិការបតីអាល្លឺម៉ង់ Gerhard Schroeder បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន dpa ក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាមានតែ ការពិភាក្សាទៅកាន់ទីក្រុងមូស្គូទេ គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់ធម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បាន។ យោងតាមការចេញផ្សាយរបស់ RT លោកSchroeder បាននិយាយទៀតថា មិត្តភាពផ្ទាល់ខ្លួនរបស់គាត់ជាមួយប្រធានាធិបតី Vladimir Putin អាចដើរតួក្នុងការបញ្ឈប់ ការបង្ហូរឈាមនេះបាន។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងមូស្គូមិនស្វែងរកការប្រឈមមុខដាក់គ្នាជាមួយក្រុមប្រទេសចំណុះរបស់អាមេរិកនៅអឺរ៉ុបខាងកើតនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីលោកខាងលិចជាច្រើនបានព្យាយាមបង្កើនការគាំទ្រសម្រាប់ជំនួយបន្ថែមដល់អ៊ុយក្រែន ដោយអះអាងថា ទីក្រុងម៉ូស្គូនឹងមិនបញ្ឈប់ឡើយ ប្រសិនបើទីក្រុងគៀវត្រូវបរាជ័យក្នុងសមរភូមិ។ លោក ពូទីន បានលើកឡើងពីការអះអាងទាំងនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាស Torzhok...