បរទេស៖ អគ្គីភ័យដ៏ធំមួយកំពុងឆេះ នៅឃ្លាំងស្តុកប្រេងក្នុងតំបន់ Bryansk ភាគខាងលិចនៃប្រទេសរុស្ស៊ី បន្ទាប់ពីការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ។ វាជាការវាយប្រហារ ចុងក្រោយបំផុតដែលបង្ហាញថា កងកម្លាំងអ៊ុយក្រែនកំពុងកំណត់គោលដៅ កាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ីចាប់តាំងពី ការចាប់ផ្តើមសង្គ្រាមជិតពីរឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឃ្លាំងស្តុកប្រេងចំនួន៤ ដែលមានសមត្ថភាពស្តុកប្រេងសរុប ៦.០០០...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បានប្រាប់កាសែត Der Tagesspiegel ថា ប្រទេសអាល្លឺម៉ង់គួរតែប្រុងប្រយ័ត្នខ្លះ ក្នុងការគាំទ្រអ៊ុយក្រែន។ លោកក៏បានបង្ហើបថា ទីក្រុងប៊ែរឡាំងកំពុងពិចារណាត្រលប់ទៅ ប្រព័ន្ធសេវាយោធាជាកាតព្វកិច្ចវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ បានព្រមានកាលពីខែមុនថា បណ្តាប្រទេសនៅអឺរ៉ុប...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគីថ្មី លោក Robert Kalinak បាននិយាយថា ជំនួយយោធាជាបន្តបន្ទាប់របស់ស្លូវ៉ាគី ដល់អ៊ុយក្រែន ក្រោមរដ្ឋាភិបាលមុន បានធ្វើឱ្យស្ថានភាពការពារជាតិ របស់ប្រទេសនេះដុនដាបធ្ងន់ធ្ងរ ជាច្រើនឆ្នាំ ដែលបច្ចុប្បន្ននេះ ចាំបាច់ត្រូវការដោះស្រាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិស្លូវុគី ដែលបានចូលកាន់តំណែងកាលពីខែតុលា...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារ សារព័ត៌មាន Interfax-Ukraine បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន កំពុងពិចារណាឡើងវិញ នូវការធ្វើចរាចរណ៍តាមផ្លូវអាកាស ចេញពីទីក្រុងគៀវ និងទីក្រុងភាគខាងលិចនៃទីក្រុង Lviv ។ ដោយដកស្រង់សម្តីរបស់អនុប្រធានការិយាល័យប្រធានាធិបតី Rostyslav Shurma បានលោកបានលើកឡើងដូច្នេះ...
បរទេស៖ ក្រសួងការពារជាតិ ប្រទេសរុស្សីបាននិយាយថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែននៅក្បែរទៅនឹងទីក្រុង St. Petersburg ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានណែនាំថា ការវាយឆ្មក់ដែលហាក់ដូចជា ជាលើកដំបូងដែលបានទៅដល់តំបន់ជុំវិញ ទីក្រុងភាគខាងជើងនៃប្រទេសរុស្ស៊ី បានតម្រង់គោលដៅស្ថានីយប្រេងមួយកន្លែង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ក្រសួងបាននិយាយថា យោធាបាន រារាំងការប៉ុនប៉ងរបស់របបក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើករបស់ភេរវករ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umarov បានទទូចថា ក្រុងកៀវ នៅតែមានផែនការ ដណ្តើម យកទឹកដីទាំងអស់ ដែលខ្លួនបានបាត់បង់ទៅឱ្យរុស្ស៊ី ក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះមកវិញ ។ ការអត្ថាធិប្បាយរបស់លោកកើតឡើងបន្ទាប់ពីការទទួលស្គាល់ថា ការវាយលុកដ៏ខ្លាំងក្លា របស់ប្រទេសនេះកាលពីឆ្នាំមុន បានបរាជ័យក្នុងការយកឈ្នះលើវិស័យការពាររបស់រុស្ស៊ីរួចទៅហើយ...
បរទេស៖ កាសែតDer Spiegel បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីថា រដ្ឋាភិបាលអាល្លឺម៉ង់ បានពិនិត្យតែពីរដងប៉ុណ្ណោះ កន្លែងដែលអាវុធដែលខ្លួនបានបញ្ជូន ទៅក្រៅប្រទេសក្នុងឆ្នាំ២០២៣ បានបញ្ចប់។ ទន្ទឹមនឹងនេះ ជំនួយយោធាដ៏ធំរបស់ ទីក្រុងប៊ែរឡាំងដល់ទីក្រុងគៀវ ក៏ត្រូវបានទុកចោល ដោយមិនមានការត្រួតពិនិត្យផងដែរ ដោយអ្នកបង្កើតគោលនយោបាយអាល្លឺម៉ង់ ពឹងផ្អែកលើការធានាពីមន្ត្រីអ៊ុយក្រែនប៉ុណ្ណោះ។ ក្រសួងសេដ្ឋកិច្ចបានផ្តល់ព័ត៌មាននេះ ជាការឆ្លើយតបទៅនឹងសំណើរបស់សមាជិក Bundestag លោក Sevim...
គៀវ៖ អ៊ុយក្រែន បានកំណត់អត្តសញ្ញាណកាំជ្រួចដែល ត្រូវបានបាញ់ចូលទៅក្នុងតំបន់ភាគខាងកើត របស់ខ្លួនដោយរុស្ស៊ី កាលពីដើមខែនេះថា មីស៊ីលផលិតដោយកូរ៉េខាងជើង នេះបើតាមមន្ត្រីអ៊ុយក្រែនបានឲ្យដឹងដោយផ្តល់ភស្តុតាងនៃការគាំទ្រផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាង សម្រាប់ទីក្រុងម៉ូស្គូ។ វិទ្យាស្ថានស្រាវជ្រាវនៃក្រសួងការពារជាតិអ៊ុយក្រែនបានប្រមូល និងវិភាគកំទេចកំទីមីស៊ីលពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីនៅទីក្រុង Kharkov កាលពីថ្ងៃទី០២ ខែមករា ហើយបានរកឃើញថាវាត្រូវគ្នានឹងមីស៊ីលផ្លោងរយៈចម្ងាយខ្លី KN-23 របស់កូរ៉េខាងជើង។ វាគឺជាលើកទីមួយហើយដែលទីក្រុងគៀវ បានបញ្ជាក់ពីការប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើង ចាប់តាំងពីប្រទេសរុស្ស៊ី បានបើកការឈ្លានពានពេញលេញរបស់ខ្លួនលើអ៊ុយក្រែន ក្នុងខែកុម្ភៈ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានបញ្ជាក់ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងគៀវកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលរបស់លោកនឹងផ្គត់ផ្គង់ អ៊ុយក្រែននូវជំនួយយោធាចំនួន២,៥ពាន់លានផោនឬត្រូវជា ៣,២ពាន់លានដុល្លារ ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់។ ប្រភពដដែលបានសរសេរទៀតថា វាគឺជាការប្តេជ្ញាចិត្តជំនួយយោថា ប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់ចក្រភពអង់គ្លេស ចាប់តាំងពីការចាប់ផ្តើមនៃការ វាយលុករបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២។ កញ្ចប់ជំនួយដែលនឹងចាប់ផ្តើម ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ក្នុងខែមេសា ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ Downing...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយ រដ្ឋាភិបាលបានរាយការណ៍កា ដោយលើកឡើង ពីការព្យាករណ៍ចុងក្រោយ ដោយធនាគារពិភពលោកថា ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ុយក្រែន ទំនងជានឹងកើនឡើង ៣,២ ភាគរយនៅឆ្នាំនេះ ។ ធនាគារពិភពលោកបានឲ្យដឹងថានៅឆ្នាំ២០២៥ សេដ្ឋកិច្ចអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងកើនឡើង ៦,៥ ភាគរយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ...