SKRYDSTRUP៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យលោក Volodymyr Zelenskyy ប្រធានាធិបតី អ៊ុយក្រែន បានស្វាគមន៍ ចំពោះការសម្រេចចិត្ត ជាប្រវត្តិសាស្ត្ររបស់ប្រទេសហូឡង់ និងដាណឺម៉ាក ក្នុងការផ្តល់យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក ដែលនេះជាសកម្មភាពចុងក្រោយ បង្អស់របស់សម្ព័ន្ធមិត្តលោកខាងលិច ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសរបស់លោក...
គៀវ ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ថា ក្រសួងមហាផ្ទៃរបស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ យ៉ាងហោចណាស់ មានមនុស្សចំនួន៧នាក់បានស្លាប់ និង៩០នាក់ផ្សេងទៀត បានរងរបួស នៅគ្រាដែលមីស៊ីល បានបាញ់ផ្លោង ដោយប្រទេសរុស្ស៊ី បានវាយប្រហារមកលើទីក្រុង Chernihiv ដែលស្ថិត នៅភាគខាងជើង នៃប្រទេសអ៊ុយក្រែន...
បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះ បានរាយការណ៍ថា មូលដ្ឋានទ័ពអាកាសមួយ របស់ប្រទេសរុស្សី នៅភាគខាងកើតប្រទេស បានរងការវាយប្រហារ របស់ប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយ របស់ RT ការវាយប្រហារនេះ បានកើតឡើងនៅវេលាម៉ោង ប្រមាណជា១០ព្រឹក ដោយក្នុងនោះ ក្រសួងការពារជាតិរុស្សី បានហៅផែនការនេះ ជាសកម្មភាពភេវរកម្ម ដោយរបបយោធាអ៊ុយក្រែន។...
គៀវ ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ថា បើយោងតាមទីភ្នាក់ងារ ព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃសុក្រថា ជនជាតិអ៊ុយក្រែន សរុបចំនួន២.៥៩៨នាក់ ដែលត្រូវបានចាប់ខ្លួន នៅក្នុងជម្លោះ រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានដោះលែងដែលនេះ ជាលទ្ធផល នៃការផ្លាស់ប្តូរអ្នកទោសគ្នា ទៅវិញទៅមក ។...
បរទេស ៖ អជ្ញាធរនៃប្រទេស អ៊ុយក្រែន បានធ្វើការរាយការណ៍ កាលពីថ្ងៃសោរ៍ម្សិលមិញនេះ ក្រោយហេតុការណ៍វាយប្រហារ ចុងក្រោយមួយ ដែលជឿជាក់ថា ជាស្នាដៃរបស់រុស្សី មកលើទីក្រុង Chernigov។ យោងតាមការចេញ ផ្សាយរបស់ RT ការវាយប្រហារនេះ ត្រូវបានអ៊ុយក្រែនចោទថា ជាការវាយប្រហារ ដោយរុស្សីតាមរយៈការប្រើប្រាស់មីស៊ីល ចំងាយឆ្ងាយមួយគ្រាប់ ជាលទ្ធផលសម្លាប់មនុស្ស៧នាក់ និងរបួសជាង១០០នាក់ផ្សេងទៀត។...
បរទេស៖ ក្រុមមន្ត្រីយោធារបស់អាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះបានថ្លែងប្រាប់ទៅកាន់បណ្តាញអ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN ថាកងទ័ពអ៊ុយក្រែនគួរតែបញ្ចប់ប្រតិបត្តិការវាយប្រហារទៅលើតំបន់ Crimea និងងាកមកផ្តោតសំខាន់លើការបំបែកតំបន់ការពាររបស់រុស្សីវិញល្អជាង។ ប្រភពដដែលបានបញ្ជាក់ទៀតថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះអ៊ុយក្រែន បានបើកការវាយប្រហារទៅលើតំបន់ Crimea ជាច្រើនលើកច្រើនសាមកហើយប៉ុន្តែមិនបានទទួលលទ្ធផលជោគជ័យ ឬមានប្រយោជន៍អ្វីនោះទេទោះបីជាការវាយប្រហារនោះបានហោះសំដៅចំស្ពានឬគោលដៅផ្សេងទៀតក្តី។ មន្ត្រីការពារជាតិជាន់ខ្ពស់សុំមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ CNN ទៀតថា យុទ្ធសាស្ត្រនៃការវាយប្រហារយ៉ាងជ្រៅនេះបានធ្វើឱ្យប្រជាជនរុស្ស៊ី បាត់បង់តុល្យភាពបន្តិច ប៉ុន្តែវាមិនបានធ្វើអ្វីដែលសម្រេចបានឡើយហើយវាប្រហែលជាប្រសើរជាងប្រសិនបើអ៊ុយក្រែន ងាកមកផ្តោតតែទៅលើប្រតិបត្តិការវាយបករបស់ខ្លួនវិញ។ គួរឲ្យដឹងដែរថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន តាំងតែពីខែមិថុនានោះទោះបីជាយ៉ាងណាក៏ដោយ...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការលើកឡើងថា អង្គការណាតូ នឹងជួយគាំទ្រព្រមទាំងបំពាក់អាវុធដល់អ៊ុយក្រែន រហូតដល់រដ្ឋាភិបាលក្រុងគៀវ ទទួលបានជ័យជំនះនិងអាចមានសិទ្ធគ្រប់គ្រាន់ ក្នុងការចរចាជាមួយនឹងប្រទេសរុស្សី។ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍របស់មេដឹកនាំណាតូរូបនេះបានធ្វើឡើងបន្ទាប់ពីទីប្រឹក្សារបស់លោក Stoltenberg បានលើកឡើងថាប្រទេសអ៊ុយក្រែនទំនឹងជានឹងត្រូវបង្ខំចិត្ត ក្នុងការបោះបង់ទឹកដីរបស់ខ្លួនមួយចំនួនចោលដើម្បីដោះដូរខ្លួនទៅជាសមាជិករបស់អង្គការណាតូ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Stoltenberg បានថ្លែងទៀតថា ណាតូ នឹងបន្តគាំទ្រអ៊ុយក្រែន...
បរទេស៖ ប្រទេសរុស្សី មកទល់ពេលនេះបានឈានទៅដល់គោលបំណងជាមូលដ្ឋានរបស់ខ្លួនហើយក្នុងប្រតិបតិ្តការពិសេស ដោយយោធានៅក្នុងប្រទេសអ៊ុយក្រែន នេះបើតាមការលើកឡើងដោយប្រធានាធិបតីបេឡារូស Alexander Lukashenko។ យោងតាមការចេញផ្សាយរបស់ RT លោក Lukashenko បានពោលថា៖ គិតមកត្រឹមថ្ងៃនេះគោលបំណងសំខាន់ នៃប្រតិបត្តិការពិសេសដោយយោធារបស់រុស្សី បានសម្រេចតាមគោលដៅ។អ៊ុយក្រែន នឹងមិនកាចខ្លាំងដែលរុស្សី ដូចពីមុនទៀតឡើយ។អ៊ុយក្រែន នឹងមានលក្ខណៈខុសពីមុនចំពោះរុស្សី ហើយទាំងមេដឹកនាំនៅទីនោះផងនឹងប្រុងប្រយ័ត្ននិងឆ្លាតវ៉ៃជាងមុនជាមិនខាន។ ការលើកឡើងរបស់មេដឹកនាំបេឡារូសរូបនេះ បានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរដែលបានសួរថាតើប្រធានាធិបតីរុស្សីលោក Vladimir...
គៀវ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko បានឲ្យដឹង អ៊ុយក្រែននឹងមិនប្រគល់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ី ដើម្បីទទួលបានសមាជិកភាពអង្គការណាតូ នោះទេ។ លោក Nikolenko បានសរសេរនៅលើបណ្ដាញ Facebook ថា “ការពិភាក្សាអំពីអ៊ុយក្រែន ចូលរួមជាមួយអង្គការណាតូ ជាថ្នូរនឹងការបោះបង់ចោលផ្នែកខ្លះ នៃទឹកដីអ៊ុយក្រែន គឺពិតជាមិនអាចទទួលយកបាន” ។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែន...
បរទេស៖ រដ្ឋាភិបាលទីក្រុងគៀវ អាចនឹងធ្វើការបោះបង់ការទាមទាររបស់ខ្លួន ជាមួយនឹងទឹកដីដែលបានបាត់បង់ ទៅឲ្យប្រទេសរុស្សីជាថ្នូរនឹងការ ចូលជាសមាជិករបស់ អង្គការណាតូជាផ្លូវការ។ យោងតាមការចេញផ្សាយរបស់ RT ដោយបញ្ជាក់ថានេះគឺជា ការអះអាងដោយលេខាផ្ទាល់ របស់អគ្គលេខាធិកាអង្គការ សហប្រជាជាតិលោក Stian Jenssen បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ។ សេចក្តីថ្លែងការណ៍របស់លោក Jenssen បានបញ្ជាក់ថា លោកអគ្គលេខាធិកាអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ ហើយរដ្ឋាភិបាលទីក្រុងគៀវ...