ព័ត៌មានអន្តរជាតិ

យោធាអ៊ុយក្រែន វាយប្រហារ លើមូលដ្ឋានទ័ព របស់ប្រទេសរុស្សី នៅភាគខាងកើត

ប្រភព ៖ Sputnik

បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះ បានរាយការណ៍ថា មូលដ្ឋានទ័ពអាកាសមួយ របស់ប្រទេសរុស្សី នៅភាគខាងកើតប្រទេស បានរងការវាយប្រហារ របស់ប្រទេសអ៊ុយក្រែន។

យោងតាមការចេញផ្សាយ របស់ RT ការវាយប្រហារនេះ បានកើតឡើងនៅវេលាម៉ោង ប្រមាណជា១០ព្រឹក ដោយក្នុងនោះ ក្រសួងការពារជាតិរុស្សី បានហៅផែនការនេះ ជាសកម្មភាពភេវរកម្ម ដោយរបបយោធាអ៊ុយក្រែន។

ដ្រូនរបស់អ៊ុយក្រែន ត្រូវបានបាញ់ទំលាក់ដោយអាវុធ របស់យោធារុស្សី ហើយក៏បានបង្កជាភ្លើងឆាបឆេះ នៅមូលដ្ឋានផងដែរ ប៉ុន្តែមិនទាន់មានរបាយការណ៍ បញ្ជាក់អំពីចំនួន នៃអ្នករបួសនិងបាត់បង់ជីវិត ក្រោយហេតុការណ៍នេះដែរ។

គួរឲ្យដឹងដែរថា នៅក្នុងថ្ងៃដដែលនេះក្រសួងការពារជាតិរុស្សី ក៏បានបន្ថែមដែរថា ដ្រូនមួយផ្សេងទៀត ត្រូវបានបាញ់ទំលាក់ផងដែរ នៅតំបន់ Belgorod ដែលមានព្រំដែនជាមួយនឹងអ៊ុយក្រែន ដោយប្រព័ន្ធការពារដែន អាកាសថាមពលអគ្គិសនី ៕

ប្រែសម្រួល៖ស៊ុនលី

To Top