ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីមានចំនួន៦៦០នាក់ថែមទៀត ខណៈជាសះស្បើយចំនួន៧៥០នាក់ និងស្លាប់៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍៦២៦ នាក់ និងអ្នកដំណើរពីបរទេស៣៤នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន២៦,៩៨៩នាក់ អ្នកជាសះស្បើយចំនួន១៩,៧៧២នាក់ និងអ្នកស្លាប់ចំនួន១៩០នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆលងជំងឺកូវីដ១៩ ថ្មីចំនួន១៦នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការសហគម ២០ កុម្ភៈ ចំនួន៧នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន៩នាក់ និងករណីព្យាបាលជាសះស្បើយ ចំនួន៧នាក់។
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ថ្មីបន្ថែមទៀត ជាកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ(Horizon Outdoor) រោងចក្រ តឹកហ្វុក(Toek Fuk) រោងចក្រធី អេស ជី(TFG)...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៣០នាក់ថ្មី នៅស្រុកស្រែអំបិល។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពីការរកឃើញវិជ្ជមានកូវិដ១៩ ចំនួន១១នាក់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ និងករណីជាសះស្បើយចំនួន៧៥នាក់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងប៉ោយប៉ែត។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៤៨៨នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយ៦៤០នាក់និងស្លាប់២នាក់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុប២៤,៦៤៥នាក់អ្នកជាសះស្បើយ១៧,១៦៤នាក់ និងមាអ្នកស្លាប់១៦៧នាក់៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៦០នាក់ទៀត ជាសះស្បើយចំនួន៨២៤នាក់ និងស្លាប់ម្នាក់។ ក្នុងចំណោមអ្នកឆ្លង ទាំង៤៦០នាក់ ជាករណីឆ្លងសហគមន៍ ៤៤៥នាក់ និងអ្នកដំណើរពីបរទេស ១៥ នាក់។ បើតាមការប្រកាស ក្រសួងគិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន២៤១៥៧នាក់ អ្នកជាសះស្បើយ ចំនួន១៦៥២៤នាក់ និងអ្នកស្លាប់១៦៥នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញករណី ជំងឺកូវីដ-១៩(COVID-19) ចំនួន ៤៥រូប បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ បុគ្គលខាងលើ សូមដាក់ខ្លួនអោយនៅដាច់ដោយឡែក និង ទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ ក្នុងនោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៣នាក់ និងជាពលករត្រឡប់មកពីប្រទេសថៃ ចំនួន២នាក់ ព្រមទាំង ករណីជាសះស្បើយចំនួន៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសជូនដំណឹង ពីការរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ចំនួន ៩៤នាក់បន្ថែមទៀត ដែលយោងតាមលទ្ធផល តេស្តរហ័ស និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៨ ឧសភា ៕