ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា អ្នកជំងឺចំនួន ៩១នាក់បន្ថែមទៀត នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
ភនំពេញ ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចំនួន១២៧នាក់បន្ថែមទៀត នៅមណ្ឌ លព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ បានជាសះស្បើយ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៧ ឧសភា គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «អបអសាទរ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកជំងឺកូវីដ-១៩ ដែលត្រឡប់មកពីរាជធានីភ្នំពេញ ចំនួន៤នាក់។
ភ្នំពេញ៖ យោងតាមគេហទំព័រហ្វសប៊ុក របស់គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១ឧសភា រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង របស់ក្រសួងសុខាភិបាល បានចេញទៅយក អ្នកកើតជំងឺកូវីដ-១៩ ១២១នាក់ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យ សម្តេចតេជោ ប្រឆាំងកូវីដ-១៩ ចុះយកសំណាករួច ។
ភ្នំពេញ៖ ក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត វះកាត់សម្រាលកូន ជូនអ្នកជំងឺកូវីដ-១៩ ម្នាក់ បានដោយជោគជ័យ នៅថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២១នេះ។ លោកសាស្រ្តាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែង...
ភ្នំពេញ៖ ក្រុមអាជីវករផ្សារលើ ក្នុងខេត្តព្រះសីហនុ ចំនួន៧០នាក់ ត្រូវបានរកឃើញ មានផ្ទុកជំងឺកូវីដ១៩។ នេះបើយោងតាម លទ្ធផលតេស្តសំណាក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដែលរដ្ឋបាលខេត្ត យកមកផ្សាយ នៅព្រឹកថ្ងៃ១៨ មេសា។ ក្រោយរកឃើញមាន អ្នកវិជ្ជមានកូវីដ១៩ រដ្ឋបាលខេត្ត ណែនាំឲ្យអាជីវករ ផ្សារលើទាំងអស់ ត្រូវតែដាក់ខ្លួនឯង និងក្រុមគ្រួសារធ្វើចត្តាឡីស័ក...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ផ្វព្វផ្សាយនាថ្ងៃទី១០មេសានេះ បានឲ្យដឹងថា នៅទី០៩ ខែមេសា ឆ្នាំ២០២១ ករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៣រូប ក្នុងចំណោម ៥៦នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ហើយរដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងក្រុមគ្រូពេទ្យ ដែលក្រុមគ្រូពេទ្យ ពុំទាន់រកទីតាំងឃើញ ព្រោះពួកគាត់ ពុំបានផ្ដល់នូវព័ត៌មានលម្អិត ដូចជាលេខទូរស័ព្ទ និងអាសយដ្ឋានពិតប្រាកដ ដើម្បីបំពេញ...
ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល បានសម្រេចចេញនីតិវិធី សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅផ្ទះ។ សេចក្តីសម្រេច បានឲ្យអ្នកជំងឺកូវីដ-១៩ ដែលមានកម្រិតស្រាលត្រូវ នៅក្នុងបន្ទប់ ប្រើបន្ទប់ទឹក និងរបស់របរប្រើប្រាស់ផ្សេងៗដាច់ដោយឡែកពីសមាជិក។ ក្នុងករណីមើលទៅអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ត្រូវរាយការណ៍ទៅកាន់គ្រូពេទ្យជាបន្ទាន់ ៕