ញូវដេលី៖ ក្រសួងសុខាភិបាល របស់ប្រទេសឥណ្ឌា បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ របស់ឥណ្ឌាបានកើនលើស ៣៥ម៉ឺននាក់ហើយ ដែលចំនួនសរុបឈានដល់ ៣៥១,៣០៩នាក់នៅថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងប្រទេសឥណ្ឌា មានមនុស្សចំនួន ២,១២៣ នាក់បានស្លាប់ដោយសារ ជំងឺរាតត្បាតក្នុងអំឡុងពេល ២៤ ម៉ោងកន្លងមក។ ក្រៅពីនេះមានករណី ៨២,៤៩៨ ករណីថ្មី ត្រូវបានចុះឈ្មោះចាប់តាំងពីព្រឹកថ្ងៃច័ន្ទ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន២.០១២នាក់ ដោយសារជំងឺកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនដល់ ៤៦១.០៥៧នាក់ ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន ៧៩.៦៧០នាក់ ត្រូវបានរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសសរុបកើនដល់ ១៦.៤៧១.៦០០នាក់...
បរទេស៖ ប្រទេសថៃ នៅថ្ងៃច័ន្ទបានរាយការណ៍ អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ចំនួន ៣០ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់កើនដល់ ៨០៦ នាក់ និងបានរកឃើញអ្នកឆ្លងថ្មីចំនួន ២ ៧៧៣ ករណីផ្សេងទៀត ដូច្នេះចាប់តាំងពីការរាតត្បាត រាលដាលដល់ពេលនេះ ថៃមានអ្នកឆ្លងជំងឺនេះសរុបកើនដល់ ១៣២ ២១៣ នាក់។ យោងតាមសារព័ត៌មាន Bangkok...
ភ្នំពេញ៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០នាក់បន្ថែមទៀត និងមានអ្នកស្លាប់ម្នាក់ ។ លោកអភិបាលខេត្ត ក៏បានមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី សាន សំអូន ប្រជាពលរដ្ឋរស់នៅភូមិអង្គាញ់ ឃុំប្រធាតុ...
បរទេស៖ នៅថ្ងៃពុធរដ្ឋាភិបាលថៃ បានរាយការណ៍ពីចំនួនអ្នកស្លាប់ដែលទាក់ទងនឹងជំងឺកូវីដ-19 ចំនួន ៣៤ នាក់បន្ថែមទៀត ដែលនាំឱ្យអ្នកស្លាប់ដោយសារជំងឺនេះ កើនឡើងដល់ ៤៨៦ នាក់ និងអ្នកឆ្លងថ្មីចំនួន ១,៩៨៣ នាក់ ដូច្នេះ សរុបអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ ៨៨ ៩០៧នាក់ ចាប់តាំងពីការរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំ។ យោងតាមសារព័ត៌មាន Bangkok Post...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧត្ថម្ភជូនគ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ចំនួន ៣០០.០០០រៀល និងបង់ថ្លៃអគ្គិសនី និងទឹកស្អាតសម្រាប់រយៈពេល៥ខែ ផងដែរ។ តាមសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ឲ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» និង សម្រាប់គ្រួសារដែលមាន អ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ និងគ្រួសារ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីស្លាប់ របស់ស្រ្តីជនជាតិខ្មែរ អាយុ២៧ឆ្នាំម្នាក់ នៅភូមិក្បាលកោះ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយសារជំងឺកូវីដ១៩។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងថ្មី ៥០៦នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ១៧៩ នាក់ និងស្លាប់ ៦ នាក់ ។ ក្រសួងបញ្ជាក់ថា ក្នុងនោះករណីឆ្លងសហគមន៍ ៤៩៥នាក់ និង អ្នកដំណើរពីបរទេស១១នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក...
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ចៅ ស៉ីផន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឆ្លងជំងឺកូវីដ-១៩ ហើយទទួលមរណភាព កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។ យោងតាមលិខិត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ផ្ញើជូននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ...
រដ្ឋបាលរាជធានី បង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ-១៩ ទាំង ៤២៤នាក់ ដែលឆ្លងថ្មី