ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មានបុរសជាតិខ្មែរអាយុ៦៨ឆ្នាំ និងម្នាក់ទៀតអាយុ៤៩ឆ្នាំ រស់នៅខណ្ឌមានជ័យដូចគ្នា បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។ ករណីបុរសស្លាប់ទាំង២នេះ គឺជាករណីទី២៣ និងទី២៤សម្រាប់កម្ពុជា ក្រោយមានជំងឺកូវីដ១៩ កើតឡើងនៅដើមឆ្នាំ២០២០មក ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានស្ដ្រីជនជាតិខ្មែរ អាយុ៥៦ឆ្នាំ ដែលរស់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦៖៥០នាទីល្ងាច។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល៕ គួរជម្រាបជូនផងដែរថា បើតាមក្រសួងសុខាភិបាល បានអោយដឹងថា មានអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ បានស្លាប់...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រេស៊ីល បានកត់ត្រាចំនួនអ្នកស្លាប់ ៣.៤៣៨នាក់ ដោយសារជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍ ។ វាជាថ្ងៃទី២ហើយ ដែលប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើសពី ៣.០០០នាក់ និងជាលើកទី៣ហើយ ចាប់តាំងពីជំងឺត្រូវបានគេរកឃើញជា លើកដំបូងនៅក្នុងប្រទេស នៅក្នុងខែកុម្ភៈ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ មីនានេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទីរសៀល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានអ្នកជំងឺជាស្ត្រីម្នាក់ អាយុ ៤៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារស្ហុកភ្លាមៗបណ្តាលមកពី ការហូរឈាមក្រពះខ្លាំងផង និងហូរឈាមរដូវច្រើនពេកផង មិនមែនដោយសារជំងឺកូវីដ-១៩ នោះឡើយ ។
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែ មីនានេះ មានអ្នកជំងឺ ម្នាក់ទៀតហើយជាជនជាតិខ្មែរ ភេទស្រី អាយុ៤៣ឆ្នាំ បានស្លាប់ ដោយសារជំងឺកូវីដ១៩ (COVID-19) នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់តាមរយៈគេហទំព័រហ្វេសប៊ុកថា អ្នកជំងឺដែលស្លាប់ខាងលើ មានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ, ធ្លាក់ឈាមច្រើន ហើយចុងក្រោយជំងឺកូវីដ១៩ ៕
ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានថា អ្នកជំងឺដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន បានស្លាប់បាត់បង់ជីវិត មានទីលំនៅស្នាក់នៅភូមិក្ដីចាស់ ឃុំព្រែលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំប្រជុំបន្ទាន់ ដើម្បីដាក់ផែនការ...
ភ្នំពេញ៖ លោក ផន ចាន់ធឿន អាយុ៥៥ឆ្នាំ ជាមន្រ្តីប៉ូលិសចរាចរណ៍ នៅស្នងការដ្ឋានរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ បើយោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ទៀត ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់៨នាក់ គិតត្រឹមព្រឹកថ្ងៃ២៦...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀត នៅមន្ទីរពេទ្យរុស្ស៊ីដែលជាមនុស្សទី៥ បន្ទាប់ពីពេទ្យចូលនិវត្តន៍អាយុ៧៥ឆ្នាំបានស្លាប់កាលពីថ្ងៃ២២ មីនា ។ ស្រ្តីដែលស្លាប់នេះ មានអាយុជាង៦០ឆ្នាំ មានទីលំនៅក្នុងខណ្ឌមានជ័យ ត្រូវបានគេដឹងថា ជាម្តាយរបស់តារាកំប្លែងស្រី ឈ្មោះថា ស្រី ពីន ជាក្រុមកំប្លែងរបស់នាយក្រឹម ។ ស្រ្តីវ័យចំណាស់នេះ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ម្នាក់ ភេទប្រុស ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ បានស្លាប់ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ មីនា បានឲ្យដឹងថា «យោងតាម របាយការណ៍ពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា...