ភ្នំពេញ៖ លោក Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា និងគណៈប្រតិភូ បានអញ្ជើញមកដល់ ខេត្តសៀមរាបហើយ។ ក្នុងទស្សនកិច្ចរយៈពេលខ្លី ក្នុងខេត្តសៀមរាប លោករដ្ឋមន្រ្តីការបរទេសឥណ្ឌា បានអញ្ជើញទៅទស្សនា ប្រាសាទតាព្រហ្ម ពិសេសចូលទស្សនាសាលរបាំ ទើបនឹងជួសជុលរួច ដែលគម្រោងនេះជាកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) និងអាជ្ញាធរជាតិអប្សរា។ ក្រៅពីនេះ លោកក៏នឹងទៅទស្សនាប្រាសាទអង្គរវត្ត និងសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីផងដែរ មុននឹងចាកចេញ...
ញ៉ូវដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា ប្រទេសឥណ្ឌា បានរាយការណ៍ពីការស្លាប់ដោយជំងឺអុតស្វា ជាលើកដំបូងរបស់ខ្លួននៅរដ្ឋ Kerala ភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ។ សារព័ត៌មាន Indian Express បានដកស្រង់សម្តីរដ្ឋមន្ត្រីសុខាភិបាល របស់រដ្ឋលោកស្រី Veena George បានលើកឡើងដូច្នេះ ។ បុរសអាយុឆ្នាំដែលបានស្លាប់ កាលពីរសៀលថ្ងៃសៅរ៍បានត្រលប់មកពីប្រទេសអារ៉ាប់រួម...
បុមបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា រដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌា បានឃើញនិន្នាការនៃ កើនឡើងនៃការឆ្លងជំងឺផ្តាសាយជ្រូក ដោយមានអ្នកស្លាប់ចំនួន ៧នាក់ និងករណីចំនួន១៤២ ត្រូវបានរាយការណ៍មក ទល់ពេលនេះក្នុងឆ្នាំនេះ ។ ក្នុងចំណោមអ្នកស្លាប់ទាំង ៧នាក់ មាន៣នាក់ត្រូវបានគេរាយការណ៍ថា នៅស្រុកកុលហាពួរ និង២នាក់នៅស្រុកពុន និងស្រុកថាន់...
បរទេស៖ ក្រសួងការបរទេសអាមេរិកជឿជាក់ថា ប្រទេសចិន និងឥណ្ឌា ដែលជាអ្នកទិញប្រេងសំខាន់ៗ របស់រុស្ស៊ីនាពេលបច្ចុប្បន្ន គួរតែជាផ្នែកមួយនៃ យន្តការកំណត់តម្លៃប្រេង ដែលបានស្នើឡើង នេះបើតាមជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស សម្រាប់ការិយាល័យកិច្ចការអឺរ៉ុប និងអឺរ៉ាស៊ី លោកស្រី Molly Montgomery បាននិយាយកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី14 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា...
ញូវដេលី៖ ប្រទេសឥណ្ឌា បានថ្កោលទោសគណៈកម្មការសហរដ្ឋអាមេរិក ស្តីពីសេរីភាពសាសនាអន្តរជាតិ (USCIRF) ជុំវិញអ្វីដែលខ្លួនបានពណ៌នាថា ជាការអត្ថាធិប្បាយលម្អៀង និងមិនត្រឹមត្រូវលើប្រទេសឥណ្ឌា។ យោងតាមក្រសួងការបរទេសឥណ្ឌា ការបញ្ចេញមតិនេះឆ្លុះបញ្ចាំង ពីការខ្វះខាតការយល់ដឹងយ៉ាងធ្ងន់ធ្ងរ អំពីប្រទេសឥណ្ឌា ក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងពហុភាពរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Arindam Bagchi អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួរ ប្រព័ន្ធផ្សព្វផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ថា...
ភ្នំពេញ៖ ហាក់ខុសប្លែកពីគេបន្តិច លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកយកបញ្ហា ដែលជាទង្វើមិនគម្បីរបស់ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ចំពោះក្រុមកីឡាករជម្រើសជាតិកម្ពុជា ដោយបានផ្ដាំថា “ឥណ្ឌាកុំយក នយោបាយ មកលាយឡំ ក្នុងរឿងកីឡា”។ ការលើកឡើងរបស់លោក...
បរទេស៖ កាសែត The Bloomberg ចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ប្រទេសឥណ្ឌាកំពុងដំណើរការចរចាជាមួយនឹង ក្រុមហ៊ុនប្រេងរបស់រុស្សី Rosneft ដើម្បីអាចពិនិត្យមើលលទ្ធភាព ក្នុងការបង្កើនការផ្គត់ផ្គង់ប្រេងបន្ថែមទៀត។ យោងតាមប្រភពដដែលនេះ បានឲ្យដឹងដែរថា ក្រុមហ៊ុនរដ្ឋមួយចំនួនរបស់ ឥណ្ឌាព្រមជាមួយនឹង Rosneft កំពុងតែធ្វើការនៅក្នុង ដំណាក់កាលចុងក្រោយមួយ ដើម្បីសម្រេចថាឲ្យបាននូវកុងត្រាថ្មីនៃការផ្គត់ផ្គង់ប្រេង ដែលមានរយៈពេលយ៉ាងហោចណាស់ ៦ខែពីប្រទេសរុស្សី ទៅឲ្យឥណ្ឌា។ ក្រុមហ៊ុនរបស់ឥណ្ឌាដែលរួមមានទាំង...
ញូវដេលី ៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានជំរុញឲ្យប្រទេសអភិវឌ្ឍន៍ ទទួលខុសត្រូវ ចំពោះការបំភាយកាបូនដ៏ធំ កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ លោក Modi បានឲ្យដឹងនៅក្នុងសុន្ទរកថា ដែលប្រារព្ធទិវាបរិស្ថានពិភពលោកថា “ឥណ្ឌាកំពុងខិតខំប្រឹងប្រែងនេះ នៅពេលដែលតួនាទីរបស់ឥណ្ឌា ក្នុងការប្រែប្រួលអាកាសធាតុ គឺមានការធ្វេសប្រហែស” ។...
ភ្នំពេញ៖ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា បានប្រកាសផ្ដល់ថវិកា ១ពាន់លានដុល្លារដល់កម្ពុជា ក្នុងការប្រើប្រាស់ សម្រាប់កិច្ចសហប្រតិបត្តិការ មេគង្គ-គង្គា។ ថ្លែងនៅក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមប្រព័ន្ធវីដេអូ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវជំនឿជឿជាក់ថា ប្រទេសឥណ្ឌា នឹងអាចដើរតួនាទីសមស្រប ក្នុងការចរចារវាងអ៊ុយក្រែននិងរុស្ស៊ី។ ការបង្ហាញជំនឿពីសំណាក់នាយករដ្ឋមន្រ្តីកម្ពុជា បែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា តាមប្រព័ន្ធវីដេអូ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។...