ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសឥណ្ឌា មាន១៧.៦៣៦.៣០៧នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលមានអ្នកឆ្លងថ្មីចំនួន៣២៣.១៤៤នាក់ ដែលបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ នេះជាថ្ងៃទី៦ ហើយដែលមានអ្នកឆ្លងជារៀងរាល់ថ្ងៃ ដែលមានចំនួនអ្នកឆ្លងជំងឺលើសពី ៣០០.០០០នាក់ ត្រូវបានចុះក្នុងបញ្ជី នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលចំនួននេះបានថយចុះនៃអ្នកឆ្លងជំងឺថ្មីជិត ៣០.០០០នាក់...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ ដែលធ្វើដំណើរមកពី ប្រទេសឥណ្ឌា ចូលក្នុងប្រទេសកម្ពុជាឡើយ ដោយត្រូវចាប់អនុវត្តពី៤៨ម៉ោងក្រោយ។ សូមរំលឹកថា រហូតដល់ពេលនេះ ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ កាន់តែខ្លាំងក្លាឡើង ជាង១៧លាននាក់ និងស្លាប់ជិត២សែននាក់ ជាមួយនឹងអត្រាឆ្លងខ្ទង់រាប់សិបម៉ឺននាក់រាល់ថ្ងៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិនបានបង្ហាញការត្រៀមខ្លួន ជួយប្រទេសឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងនឹងរលកថ្មី នៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងពេលដំបូង ដែលអាចធ្វើទៅបាន ហើយភាគីទាំងពីរកំពុងរក្សា ការប្រាស្រ័យទាក់ទងលើបញ្ហានេះ។ អ្នកនាំពាក្យលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានថា “ប្រសិនបើភាគីឥណ្ឌា ធ្វើសំណើជាក់លាក់នោះប្រទេសចិន នឹងផ្តល់ការគាំទ្រ និងជំនួយក្នុងសមត្ថភាពរបស់ខ្លួន” ។ ការបង្ហាញឆន្ទៈរបស់ភាគីចិន ធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើង...
ប៊ែកឡាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ថា ប្រទេសអាល្លឺម៉ង់ នឹងបញ្ជូនអុកស៊ីសែន និងបរិក្ឋាពេទ្យ ដល់ប្រទេសឥណ្ឌា នៅក្នុងប៉ុន្មាន ថ្ងៃខាងមុខនេះ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំង នឹងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩ ។ លោក Heiko Maas រដ្ឋមន្ត្រីក្រសួងការបរទេស បានថ្លែងយ៉ាងដូច្នេះ...
បរទេស៖ មន្ទីរពេទ្យភាគច្រើននៅទីក្រុង ដេលី និងទីក្រុងជាច្រើនទៀតក្នុងប្រទេសឥណ្ឌា ខ្វះគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ ដោយបានបង្ខំឱ្យប្រជាជន រកវិធីព្យាបាលអ្នកជំងឺនៅផ្ទះ។ ជាងនេះទៅទៀត វាថែមទាំងបង្ហាញការ លំបាកមួយកម្រិតទៀត ដោយសារតែតម្លៃអុកស៊ីសែន បានកើនឡើងលើសមុនប្រហែល ១០ដង, ថ្នាំសំខាន់ៗ តម្លៃបានឡើងយ៉ាងខ្លាំងនៅលើទីផ្សារងងឹត។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា នាង...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមាន បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងធ្វើការយ៉ាងជិតស្និទ្ធ ក្នុងកំឡុងពេលមានជំងឺរាតត្បាត ជាមួយប្រទេសឥណ្ឌា និងសមាជិកដទៃទៀត នៃវេទិកាថ្នាក់តំបន់ ដែលមានឈ្មោះថា Quad ប៉ុន្ដែគ្មានគម្រោង ផ្ដល់ជំនួយវ៉ាក់សាំងនោះឡើយ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា ទោះយ៉ាងណាលោកស្រី Jen Psaki បានលើកឡើងថា ប្រទេសរបស់លោកស្រី...
បរទេស៖ សាកសពកំពុងត្រូវបានបូជា នៅក្នុងទីក្រុងជុំវិញ ប្រទេសឥណ្ឌា“ ទាំងយប់ទាំងថ្ងៃ” នៅពេលដែលកម្មករ មិនអាចឆ្លើយនឹងសំណួរ ទាក់ទងនឹងមូលហេតុ ដែលចំនួនអ្នកស្លាប់នេះ មិនកើនឡើង។ យោងតាមសារព័ត៌មាន NZheral ចេញផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា កន្លែងបូជាសពកំពុងត្រូវបានគេ ធ្វើឱ្យហួសកំរិត ដល់កម្រិតដែលផ្នែកដែក រលាយដែក ហើយនៅឯកន្លែងមួយ បំពង់ផ្សែង...
បរទេស ៖ នាយកមន្ទីរពេទ្យវេជ្ជសាស្រ្ត បាននិយាយថា កង្វះខាតខ្លាំងបានធ្វើអោយលំហូរអុកស៊ីសែនថយ ចុះដល់អ្នកជំងឺចំនួន ២៥ នាក់ ដែលត្រូវការសម្ពាធខ្ពស់ និងផ្គត់ផ្គង់អុកស៊ីសែន មានស្ថេរភាព ខណៈអ្នកឆ្លងវីរុសកូវីដ១៩ ត្រូវបានគេរកឃើញ ប្រហែលជាង ៣សែននាក់ ប្រចាំថ្ងៃ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១...
បង់ហ្គាឡូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ប្រទេសឥណ្ឌា បានកត់ត្រាចំនួនអ្នកឆ្លងវីរុសនេះ ខ្ពស់បំផុតប្រចាំថ្ងៃសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា មកដល់នៅថ្ងៃសុក្រ នេះខណៈការស្លាប់ប្រចាំថ្ងៃដោយជំងឺកូវីដ-១៩ ក៏មានការកើនឡើងជាលំដាប់ដែរ ។ ជាមួយនឹងករណីថ្មីចំនួន ៣៣២.៧៣០ករណី ដែលនាំឲ្យចំនួនសរុបអ្នកឆ្លងជំងឺ នៅទូទំាងប្រទេសនាពេលឥឡូវនេះ បានកើនដល់ ១៦លានហើយ...
បរទេស ៖ យ៉ាងហោចណាស់ មានអ្នកជំងឺកូវីដ១៩ចំនួន ១៣ នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យឆាបឆេះ នៅមន្ទីរពេទ្យឯកជនមួយក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌានៅព្រឹកថ្ងៃសុក្រនេះ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីថា អគ្គិភ័យនេះបានឆាបឆេះនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ (ICU) នៅជាន់ទី ២ នៃមន្ទីរពេទ្យ...