ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមមន្ត្រីក្នុងស្រុកបានបញ្ជាក់ជាមួយស៊ិនហួ នៅថ្ងៃអង្គារនេះថា សាកសពចំនួន ២៦នាក់ បានត្រូវទាញចេញពីតំបន់ដែល បានរងនូវផលប៉ះពាល់ដោយការ បាក់ដុំផ្ទាំងទឹកកក នៅរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌា ។ ក្រុមមន្ត្រីបានឲ្យដឹងថា ពលរដ្ឋចំនួន ១៨០នាក់កំពុងបន្តបាត់ខ្លួន និងបានខិតខំជួយសង្រ្គោះដល់ពួកគេ ។ ក្រុមជនរងគ្រោះ...
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យភាគីពាក់់ព័ន្ធ បើកការចរចាសុំទិញវ៉ាក់សាំង កូវីដ១៩ ចំនួនចាប់ពី១-៤លានដូស ពីឥណ្ឌាព្រោះការយល់ព្រមលក់វ៉ាក់សាំង១០ម៉ឺនដូស របស់ភាគីឥណ្ឌា ឲ្យមកកម្ពុជានោះ គឺស្ថិតក្នុងចំនួនតិចតួចណាស់ ។
ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាគាំទ្រដល់ការផ្សព្វផ្សាយ ទេសចរណ៍អាស៊ាន ក៏ដូចជាទេសចរណ៍កម្ពុជា ដល់ប្រជាជនឥណ្ឌា សំដៅស្តារវិស័យទេសចរណ៍ អាស៊ាន-ឥណ្ឌាឡើងវិញ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍។ ការប្ដេជ្ញារួមគ្នានេះ ធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី៨ តាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន រៀបចំដោយក្រសួងទេសចរណ៍កម្ពុជា នៅសណ្ឋាគារសូហ្វីតែលភូគីត្រា នារសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលោក...