បរទេស៖ កាសែត Economic Times បានរាយការណ៍កាលពីថ្ងៃចន្ទថា អាជ្ញាធរសហរដ្ឋអាមេរិក បានបង្កកការផ្ទេរប្រាក់ដែលមានតម្លៃប្រហែល ២៦ លានដុល្លារដោយក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់អ្នកលក់ពេជ្រឥណ្ឌា ជុំវិញការចោទប្រកាន់ពីការនាំចូលពីប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបង្កកដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក នេះ បើតាមសេចក្តីរាយការណ៍ គឺបានកំណត់គោលដៅទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធពេជ្រឥណ្ឌា...
ឥណ្ឌា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា សត្វដំរីចំនួន៣ក្បាលបានងាប់ ក្រោយពីបានឆក់ចរន្តអគ្គិសនី ។ កាលពីថ្ងៃសុក្រម្សិលមិញនេះ គេបានឃើញអ្នក ភូមិមកមើលគ្រោងឆ្អឹងដំរី ដែលងាប់ដោយសារឆក់ ចរន្តអគ្គិសនីនៅតំបន់ Rani នៅជាយក្រុង Guwahati រដ្ឋ Assam ដែលស្ថិតនៅភាគឦសាន នៃប្រទេសឥណ្ឌា ។ មន្ត្រីនៅក្នុងតំបន់បានលើកឡើងថា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ យ៉ាងហោចណាស់ មានកម្មករចំនួន១៧នាក់ បានបាត់បង់ជីវិត និង៣នាក់ផ្សេងទៀតបានរងរបួស ក្រោយពីរថយន្តស្ទូច១គ្រឿង បានបាក់ដងស្ទូចនៅឯការដ្ឋានសាងសង់ ផ្លូវមួយកន្លែងនៅរដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌា ។ គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើង នៅជិត Shahapur ក្នុងស្រុក...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន និងឥណ្ឌា បានសន្យារួមគ្នា ដើម្បីលើកកម្ពស់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាចក្ខុវិស័យគាំទ្រដោយប្រទេសជប៉ុន និងប្រទេស ដែលមានគំនិតដូចគ្នា ចំពេលមានការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងញូវដេលី រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងសមភាគីឥណ្ឌាលោក Subrahmanyam Jaishankar ក៏បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី រួមទាំងឧបករណ៍ការពារជាតិ និងការផ្ទេរបច្ចេកវិទ្យាផងដែរ។ កិច្ចពិភាក្សាទ្វេភាគីបានធ្វើឡើងនៅពេលដែលទីក្រុងតូក្យូ...
តូក្យូ៖ ប្រទេសជប៉ុន និងឥណ្ឌា បានព្រមព្រៀងគ្នាក្នុងការ ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor ដើម្បីបង្កើនសន្តិសុខសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះ។ លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន និងលោក Ashwini Vaishnaw រដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា...
បរទេស៖ នៅក្នុងកិច្ចខិតខំនិងជំរុញដ៏សំខាន់មួយ ចំពោះកម្រិត នៃការប្រើប្រាស់លុយរូពីរបស់ប្រទេសឥណ្ឌា នោះរដ្ឋាភិបាល ទីក្រុង New Delhi និង Abu Dhabi កាលពីថ្ងៃសៅរ៍បានព្រមព្រៀងគ្នា ដើម្បីបង្កើតយន្តការសម្រាប់ទូទាត់ពាណិជ្ជកម្មជារូបិយប័ណ្ណជាតិ ផ្ទុយពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដែលក្នុងនោះមានទាំងការជំរុញលុយដាហាមផងដែរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថានាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃទៅកាន់ប្រទេសសហភាពអារ៉ាប់រួម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសឥណ្ឌា និងប្រទេសបារាំង បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងអភិវឌ្ឍ និងបង្កើត នូវកិច្ចព្រមព្រៀងសន្តិភាពថ្មីមួយសម្រាប់បញ្ហាជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានឲ្យដឹងទៀតថា ដំណាក់កាលនេះត្រូវបានរៀបចំឡើងសម្រាប់ការប៉ុនប៉ង ដោះស្រាយជម្លោះសាជាថ្មីនៅក្នុងអំឡុងពេលដែលប្រធានាធិបតីបារាំង Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងប៉ារីស កាលពីដើមសប្តាហ៍នេះ។ គួរឲ្យដឹងដែរថា ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Macron...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៣ថា កាលពីថ្ងៃសុក្រ ប្រទេសឥណ្ឌា បានចាប់ផ្តើមបាញ់បង្ហោះយានអវកាស ដោយទទួលបានជោគជ័យទាំងស្រុង នូវបេសកកម្មសម្រាប់ការរុករកតាមច័ន្ទគតិទី៣ របស់ខ្លួនឈ្មោះថា Chandrayaan-3 ដើម្បីធ្វើការចុះចត និងរុករកនៅលើផ្ទៃព្រះចន្ទ្រ នៅក្នុងគោលបំណងក្លាយជាប្រទេសទី៤ដែលបានចុះចតយានអវកាសនៅលើឋាននេះ ។ អង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ថា (ISRO) បានឲ្យដឹងថា...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានឈានទៅដល់ការព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដែលមានចំនួនយ៉ាងច្រើនមួយនៅក្នុងវិស័យការពារជាតិ និងក៏ដូចជាបច្ចេកវិទ្យាផងដែរ។ យោងតាមការចេញផ្សាយរបស់កាសែត The Kyodo News បានឲ្យដឹងដែរថាកិច្ចព្រមព្រៀង ពង្រីកកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងផងដែរក៏ដើម្បីរារាំងប្រឆាំងទៅនឹង ឥទ្ធិពលចិនក្នុងពេលដែលសេដ្ឋកិច្ច ដ៏មានកំណើនរបស់ចិន និងកម្លាំងរីកលូតលាស់នៃកងយោធាចិន...
បរទេស៖ ប្រទេសឥណ្ឌា បានឱ្យដឹងថា ខ្លួននឹងផ្តល់នាវាចម្បាំង កងទ័ពជើងទឹកមួយគ្រឿងដល់ប្រទេសវៀតណាម ក្នុងសញ្ញាចុងក្រោយ នៃការរឹតបន្តឹងទំនាក់ទំនងការពារជាតិ រវាងប្រទេសទាំងពីរ ដែលចែករំលែកការព្រួយបារម្ភ អំពីការអះអាងរបស់ចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រកាសថា រដ្ឋាភិបាលទីក្រុងញូវដេលី នឹងប្រគល់នាវាចម្បាំង Corvette INS Kirpan...