ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បើបង្ក្រាបបទល្មើសឆក់បាន ១ករណី នឹងទទួលបានឧបត្ថម្ភថវិកា ២លានរៀល។ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រកាសផ្ដល់ថវិកាបែបនេះ នាឱកាសអញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនលោកវរសេនីយ៍ទោ ហួរ ម៉េងហួន...
ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា បទល្មើសព្រហ្មទណ្ឌក្នុងរាជធានីភ្នំពេញ នៅដើមឆ្នាំ២០២៥នេះ មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈការបង្ក្រាបសម្រេចបាន៩៥ភាគរយ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទបានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌមានប្រសិទ្ធភាពទាំងករណីលួច ឆក់ ប្លន់ម៉ូតូ ចោរគាស់ផ្ទះ និងករណីវាយទាត់ម៉ូតូប្លន់ពេលយប់មានការថយចុះ ។ លោកថា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង រួមទាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមគោលដៅ បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ គឺដើម្បីថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិត និងសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ នេះបើយោងតាមគេហទំព័ហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជូនសិក្ខាកាមមន្រ្តីមកពីប៉ុស្តិ៍នគរបាលរដ្ឋបាល១០៥ សរុបចំនួន៣៦០នាក់ ក្នុងនោះស្រី៩៦នាក់។ ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល១០៥ និងមន្រ្តីនគរបាលពាក់ព័ន្ធបានចូលរួម។ សូមបញ្ជាក់ថា វគ្គបំប៉នខ្លីខាងលើសិក្ខាកាមបានរៀនសូត្ររយៈពេល៣០ថ្ងៃ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានអនុញាតឲ្យក្រុមកីឡាករ គ្រូបង្វឹក និងក្រុមការងារនៃក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង ចូលសម្តែងការគួរសម និងសំណេះសំណាល នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នាឱកាសនោះដែរ លោកស្នងការ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដោយលោកក៏បានណែនាំឲ្យពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព មាន៧ចំណុច ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកសុខសុវត្ថិភាពក្នុងមូលដ្ឋានប្រកបដោយភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកស្នងការ ក៏បានណែនាំមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ត្រូវធ្វើអំពើល្អ និងការផ្តល់សេវាសន្តិសុខ...
ភ្នំពេញ ៖ នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា។ ក្នុងជំនួបនៃសំណេះសំណាលនោះ លោកស្នងការ ក៏បានណែនាំដល់មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌ៧មករា នូវគោលការណ៍ចំនួន៥ចំណុច ដើម្បីជួយដោះស្រាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យមានប្រសិទ្ធភាពខ្ពស់។ ចំណុចទាំង៥នោះរួមមាន ៖...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្កគេចខ្លួន ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បុក អ្នកជិះម៉ូតូ ១គ្រឿង បណ្តាលឲ្យមានបួសនិងស្លាប់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ (មានប្តីប្រពន្ធ និងកូនតូច២ឆ្នាំ) ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ធ្នូ នេះ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣បានអញ្ជើញត្រួតពិនិត្យ និងដឹកនាំបញ្ជាកម្លាំងបង្ការពន្លត់អគ្គិភ័យជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនៅអគារមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ដែលរងការឆាបឆេះនៅខណ្ឌចំការមន រយៈពេល២យប់៣ថ្ងៃមកហើយ។ ការចុះពិនិត្យក៏មានការចូលរួមពីលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញផងដែរ។ គិតមកដល់ថ្ងៃ២២ ធ្នូនេះ ការឆេះអគារនេះមិនបានរាលដាលទៅដល់កន្លែងផ្សេងនោះ ទោះបីជាការចូលសង្រ្គោះមានបញ្ហាប្រឈមខ្លាំងនៅក្នុងអគារផ្លូវចូលមានភាពចង្អៀតធ្វើឲ្យលំបាកដល់កងកម្លាំងចូលទៅអន្តរាគមន៍សង្រ្គោះអស់រយៈពេល៣ថ្ងៃមកនេះក៏ដោយ ប៉ុន្តែការជួយសង្រ្គោះមកដល់រសៀលថ្ងៃ២២ ធ្នូនេះគេឃើញការគ្រប់គ្រងអគ្គិភ័យបាននិងបង្កើនការទប់ស្កាត់មិនបង្ករាលដាលឆាបឆេះទៅកន្លែងផ្សេង...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់លោកមេធាវី ព្រហ្ម វិចិត្រសភា និងលោកស្រី សុខ លីណាត្រូវជាឪពុក-ម្តាយរបស់ជនសង្ស័យ ព្រហ្ម វិចិត្រសុសក្តានាំកូនខ្លួន ដែលជាជនបង្កបើករថយន្ដបុកគេស្លាប់ នៅខណ្ឌទួលគោក មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...