អាមេរិកបានចាត់ទុក “ការការពារសិទ្ធិមនុស្ស” ជាមូលហេតុមួយសម្រាប់ផ្សព្វផ្សាយ ប្រជាធិបតេយ្យបែប អាមេរិកទៅកាន់បរទេស ។ ប៉ុន្តែ ការរីកសាយភាយរបស់កាំភ្លើង បានគំរាមកំហែងដល់សិទ្ធិមនុស្ស មូលដ្ឋានរបស់ជនជាតិអាមេរិកគ្រប់រូប ហើយបានក្លាយជាការឈឺចាប់ ដែលពិបាកដោះស្រាយ ក្នុងប្រព័ន្ធរបបប្រជាធិបតេយ្យ អាមេរិកផងដែរ ។ តាមស្ថិតិ អាមេរិកមានច្បាប់ស្ដីពី កាំភ្លើងដែលមានលក្ខណៈ ទន់ខ្សោយបំផុតនៅលើពិភពលោក តែមានកាំភ្លើងច្រើនជាងគេ ប្រហែលដល់ទៅ ៣៩៣លានគ្រឿងឯណោះ។...
“ក្នុងអំឡុងពេលខ្ញុំ ចុះត្រួតពិនិត្យនៅប្រទេសចិន ខ្ញុំបានប្រទះឃើញថា នៅក្នុងភូមិជាច្រើន អ្នកភូមិយក កៅអីតូចៗ អង្គុយព័ទ្ធជុំវិញ ដើមឈើនៅកណ្តាល ភូមិ ដើម្បីពិភាក្សាពីបញ្ហាអភិវឌ្ឍន៍ភូមិ ។ ” នេះគឺជាចំណាប់អារម្មណ៍ របស់លោក Yukteshwar Kumar អភិបាលរង នៃក្រុង Bath ប្រទេសអង់គ្លេស ចំពោះប្រជាធិបតេយ្យ ប្រទេសចិន...
នៅខែសីហាឆ្នាំនេះ បន្ទាប់ពីកងទ័ពបរទេស ដែលដឹកនាំដោយអាមេរិក រងការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក នៅព្រលានយន្តហោះអន្តរជាតិ ក្រុងកាប៊ុល រួចមក កងទ័ពបរទេសទាំងនេះ ក៏បានចាប់ផ្តើមបាញ់កាំភ្លើង ទៅកាន់ជនស៊ីវិល ដោយឥតប្រណី ។កងទ័ពអាមេរិក បានធ្វើការសម្លាប់រង្គាល នៅអាហ្វហ្កានីស្ថាន តែរហូតដល់បច្ចុប្បន្ននេះ នៅមិនទាន់ទទួលបានការ ជំនុំជម្រះ នៅឡើយទេ ដែលធ្វើឱ្យមនុស្សគ្រប់ គ្នាងឿងឆ្ងល់ថា ៖...
ជានិច្ចកាល អាមេរិកតែងតែអួតអាងថាខ្លួនជា “អ្នកគាំពារសិទ្ធិមនុស្ស” ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដោយយកបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាដើមធ្វើជាលេស ហើយលេងកលល្បិចនយោបាយនិងបង្កបង្កើតការបដិបក្ខគ្នានៅលើពិភពលោកទាំងមូល។ ពេលថ្មីៗខាងមុខនេះ អាមេរិកនឹងចាប់ផ្តើមការសម្តែងឆាកល្ខោនមួយលើកទៀត ។ ពីថ្ងៃទី៩ ដល់១០ ខែធ្នូ អ្វីដែលហៅថាកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យដែលផ្តួចផ្តើមរៀបចំដោយអាមេរិកនឹងបើកធ្វើតាមប្រព័ន្ធវីដេអូ ពាក្យស្លោករបស់កិច្ចប្រជុំលើកនេះ គឺ “ប្រឆាំងកិត្យានុភាពនិយម ប្រឆាំងអំពើពុករលួយនិងជំរុញការគោរពសិទ្ធិមនុស្ស ” ។ ពេលមុននឹងបើកធ្វើកិច្ចប្រជុំ អ្នកផងទាំងពួងបានរកឃើញបញ្ហាដ៏ធ្ងន់ធ្ងរមួយ...
“សង្រ្គាម និងភាពរង្គោះរង្គើ ដែលតែងតែកើតមាន នៅលើពិភពលោក បានបញ្ជាក់ម្តង ហើយម្តងទៀតថា ការផ្សព្វផ្សាយ ប្រជាធិបតេយ្យ ទៅកាន់បរទេស និងបង្ខិតបង្ខំឱ្យប្រទេសដទៃ អនុវត្តប្រព័ន្ធរបប និងទស្សនៈតម្លៃរបស់ខ្លួន បានបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព សុវត្ថិភាពនិងស្ថិរភាព របស់អន្តរជាតិ និងតំបន់ ។ ” នាពេលថ្មីៗកន្លងទៅនេះ ឯកអគ្គរដ្ឋទូតចិន...
ចន្លោះសហប្រតិបត្តិការ នៅពេលអនាគតមុខ ជានឹងមានភាព កាន់តែទូលំទូលាយ ជាមិនខាន ដោយសារនៅតំបន់ ជនបទ នៃប្រទេសហ្ស៊ីមបាវេ ខ្វះប្រភពទឹកស្អាត ក្នុងរយៈពេលយូរ ដូច្នេះ អ្នកភូមិ ជាច្រើនធា្លប់ឆ្លងជំងឺអាសន្នរោគជាដើម ។ ពីឆ្នាំ២០១២ ដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចិន បានជួយហ្ស៊ីម បាវេកសាងអណ្តូង ទឹកចំនួន១០០០ កន្លែង ដែលបានផ្តល់...
នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេស អាមេរិក បានប្រកាសថា នឹងអញ្ជើញអាជ្ញាធរ តៃវ៉ាន់ ឱ្យចូលរួមអ្វី ដែលហៅថា “កិច្ចប្រជុំកំពូល ស្តីពីប្រជាធិបតេយ្យ ” ។ អាមេរិកបានយក” ប្រជាធិបតេយ្យ” ធ្វើជាលេស ដើម្បីផ្តល់ការគាំទ្រ ដល់កម្លាំងអបគមន៍ នៅកោះតៃវ៉ាន់ ទង្វើដ៏អាក្រក់នេះ បានជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ចិន...
ពេលថ្មីៗកន្លងទៅនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានបំពេញទស្សនកិច្ច នៅកេនយ៉ា នីហ្សេរីយ៉ា និងសេណេហ្គាល់ មើលទៅដំណើរទស្សនកិច្ច លើកនេះមិនមែនបង្ខំ ឱ្យប្រទេសអាហ្វ្រិក ឈរនៅជាមួយខ្លួនដូច សម័យរដ្ឋាភិបាលអាមេរិក អាណត្តិមុននោះទេ ក៏ប៉ុន្តែតាមពិត គោលដៅនៃដំណើរ ទស្សនកិច្ចលើកនេះគឺដូចកាលពីមុនដដែល ពោលគឺប៉ុនប៉ងដាក់របាំង ក្នុងទំនាក់ទំនងរវាងចិននិងអាហ្វ្រិក ដើម្បីបង្កើនកម្លាំងឥទ្ធិពល របស់អាមេរិកនៅអាហ្វ្រិកនិង បង្ខំឱ្យចន្លោះការទូតរបស់ចិន កាន់តែតូចចង្អៀត ។ ប៉ុន្តែនៅអាហ្វ្រិក លោក Antony Blinken បានចាប់អារម្មណ៍ដោយផ្ទាល់ថា ចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងចិននិងអាហ្វ្រិកគឺ មិនអាចអុជអាលបំបែកបំបាក់បានទេ ។ ការពិតក៏បានបញ្ជាក់ពីចំណុចនេះដែរ ។ នៅចំពោះមុខលោក Antony Blinken រដ្ឋមន្ត្រីការបរទេសនីហ្សេរីយ៉ា បានច្រានចោលថា “យើងបានឃើញឱកាសដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការ ជាមួយជនជាតិចិន ពួកគេមានបទពិសោធន៍ខ្ពស់ ក្នុងកិច្ចកសាងវិស្វកម្ម ទ្រង់ទ្រាយធំនិងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ” ។ កាសែត The Citizen ដែលជាប្រព័ន្ធសារព័ត៌មានសំខាន់របស់អាហ្វ្រិកខាងត្បូង បានចេញផ្សាយអត្ថបទថា “ជាការពិតណាស់ សហរដ្ឋអាមេរិកជាតួអង្គសេដ្ឋកិច្ចធំទីមួយ លើពិភពលោក ក៏ប៉ុន្តែអាមេរិកគ្មានមាន សិទ្ធិអំណាចឆ្កាដៃឆ្កាជើងចំពោះមេដឹកនាំ ប្រទេសអាហ្វ្រិកទេ ។ ប្រទេសអាហ្វ្រិកមានសិទ្ធិជ្រើសរើសចងចំណង មិត្តភក្តិជាមួយប្រទេសណា”។ ការរាប់អានជាមួយមិត្តភក្តិ សំខាន់ជាងគេគឺត្រូវមានចិត្តស្មោះត្រង់ ។ ក្នុងរយៈពេលយូរណាស់មកហើយ ជំនួយដែលសហរដ្ឋអាមេរិកផ្តល់ឱ្យអាហ្វ្រិក គ្រាន់តែនិយាយតាមតែមាត់តែគ្មានផលប្រយោជន៍ជាក់ស្តែងទេ ឬក៏អមលក្ខខណ្ឌនយោបាយទៀតផង ។និយាយត្រង់ៗ សហរដ្ឋអាមេរិកមិនដែលយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍរបស់ អាហ្វ្រិកដ៏ពិតប្រាកដនោះទេ ហើយក៏មិនដែលមាន គោលបំណងចង់ឱ្យប្រជាជនអាហ្វ្រិកមានជីវភាព រស់នៅកាន់តែល្អប្រសើរដែរ ពោលគឺអាមេរិក គ្រាន់តែចាត់ទុកអាហ្វ្រិក ជាឧបករណ៍ប្រកួតប្រជែងភូមិសាស្ត្រ នយោបាយហ្នឹងឯង ។ ផ្ទុយទៅវិញ ប្រទេសចិនបានរាប់អាន ជាមួយនឹងមិត្តភក្តិអាហ្វ្រិកយ៉ាងស្មោះត្រង់ ហើយគោរពតាមពាក្យសន្យារបស់ខ្លួនជាប់រហូតមក ពោលគឺនិយាយម៉ាត់ណា ម៉ាត់ហ្នឹង រហូតដល់ទទួលបានផ្លែផ្កា ។ ប្រទេសចិនបានរក្សាឋានៈជាប្រទេសភាពជាដៃគូពាណិជ្ជកម្មធំ ទីមួយរបស់អាហ្វ្រិករយៈពេល១២ឆ្នាំជាប់ៗគ្នា ។ ចាប់តាំងពីបានបង្កើតវេទិកាកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិកមក ទំហំពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក បានកើនឡើង២០ដង ការវិនិយោគផ្ទាល់របស់ចិនទៅលើអាហ្វ្រិក បានកើនឡើង១០០ដង ដោយឡែកបានបង្កើត ឱកាសការងារសរុបលើសពី៤លាន៥សែន។ល។ ប្រទេសចិនធ្វើដូចនេះ ដោយគិតពិចារណាពីការលើកកម្ពស់ សុខសុភមង្គលរបស់ ប្រជាជនអាហ្វ្រិក និងគ្មានអមលក្ខខណ្ឌ នយោបាយណាមួយទេ ។ តើអ្នកណាជាមិត្តភក្តិ ដ៏ពិតប្រាកដរបស់អាហ្វ្រិក? ពេលវេលាបានផ្តល់ចម្លើយរួចហើយ ។ អាហ្វ្រិកត្រូវការជំនួយជាក់ស្តែងនិងស្មោះត្រង់ តែមិនមែនឧបាយកលនោះទេ ៕
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសចិន បានដាក់ពាក្យស្នើសុំចូល រួមកិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិក គ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព (ហៅកាត់CPTPP) ប្រការនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់យ៉ាងខ្លាំង ។ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំនេះ ចិន បានប្រគល់ជូនជាផ្លូវការ ដល់អគ្គលេខាធិការ នៃសមាគមអាស៊ាន...
ប្រហែលមួយខែមុន នៅក្នុងវេទិកាពិភពលោក ស្តីពីការសិក្សាស្រាវជ្រាវ អំពីប្រទេសចិន លើកទី៩ លោក Boris Tadić អតីតប្រធានាធិបតីស៊ែប៊ី បានថ្លែងថា បញ្ហាប្រឈមរបស់ប្រទេស ប៉ែកខាងលិច នៅសតវត្សរ៍ ទី២១ បានបង្ហាញថា ការធ្វើទំនើបភាវូបនីយកម្ម មិនមែនស្មើនឹង ការធ្វើបស្ចិមភាវូប នីយកម្មនោះទេ រីឯប្រទេសចិនវិញបានផ្តល់ ខ្លឹមសារថ្មីដល់ “ការធ្វើទំនើបភាវូបនីយកម្ម”...