ក្នុងអំឡុងពេលបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោង ទីផ្សារប្រើប្រាស់របស់ប្រទេសចិន គឺមានការចាប់ផ្តើមដ៏ល្អ ។ តាមទិន្នន័យដែលចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន ទំហំលក់ដូររបស់ក្រុមហ៊ុនលក់រាយ និងម្ហូបអាហារសំខាន់ៗ នៅទូទាំងប្រទេសចិន បានកើនឡើង៨.៥ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ទិន្នន័យនេះមិនត្រឹមតែឆ្លុះបញ្ចាំង ពីភាពរុងរឿង នៃទីផ្សារក្នុងថ្ងៃបុណ្យតែប៉ុណ្ណោះទេ ថែមទាំងក៏បានឆ្លុះបញ្ចាំងយ៉ាងរស់រវើក ពីកម្លាំងសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ ។ ក្រឡេកទៅមើលភាពសន្ទុះខ្លាំងក្លាតាមរយៈទិន្នន័យ...
ដល់ថ្ងៃទី២៤ខែកុម្ភៈ ការប៉ះទង្គិចរវាងរុស្ស៊ី និង អ៊ុយក្រែន បានអូសបន្លាយរយៈពេលពីរឆ្នាំ គត់ទៅហើយ ។ បច្ចុប្បន្ននេះ កងទ័ពនៃប្រទេសទាំងពីរ កំពុងធ្លាក់ចូលក្នុងការ ប្រយុទ្ធជាប់គ្នា សហរដ្ឋអាមេរិក និងអឺរ៉ុប ត្រៀមលក្ខណៈ សម្រាប់អនុវត្ត ការដាក់ទណ្ឌកម្មថ្មី ទៅលើរុស្ស៊ី ដូច្នេះ ការឈប់បាញ់គ្នា និង បញ្ចប់សង្រ្គាម នៅតែពិបាកឈានដល់ដដែល...
តាមទិន្នន័យ ដែលប្រកាស ដោយអគ្គនាយកដ្ឋានគយចិន នាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញថា ទំហំនាំចេញនាំចូល សរុបរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានចំនួន ៤១,៧៦ ទ្រីលានយាន់ ប្រាក់ចិនដែលកើនឡើង ០,២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២២ ។ ក្នុងនោះការនាំចេញមានចំនួន ២៣,៧៧ ទ្រីលានយាន់ប្រាក់ចិន ឯការនាំចូលមានចំនួន ១៧,៩៩...
ថ្ងៃទី២៣ ខែមករា តាមម៉ោងក្នុងតំបន់ នៅក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស ខណៈពេលចូលរួមកិច្ច ពិនិត្យពិភាក្សាអំពីសិទ្ធិមនុស្ស នៃប្រទេសដទៃ ជុំទីបួន របស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិ ប្រទេសចិនបានធ្វើបទ បង្ហាញពីមាគ៌ា អភិវឌ្ឍន៍និងសមិទ្ធផល របស់កិច្ចការសិទ្ធិមនុស្ស នៃប្រទេសចិន ។ ប្រទេសចំនួនជាង១២០ បានវាយតម្លៃយ៉ាងសកម្ម ចំពោះការនេះ ហើយពេលថ្លែងសន្ទរកថា...
ថ្ងៃទី១៥ខែមករា រដ្ឋាភិបាលNauru បានសម្រេចចិត្តផ្តាច់” ទំនាក់ទំនងការទូត ” ជាមួយអាជ្ញាធរតៃវ៉ាន់ ហើយរីករាយរៀបចំឡើងវិញ នូវទំនាក់ទំនងការទូត ជាមួយប្រទេសចិន ។ នៅពេលឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មានអំពីបញ្ហានេះ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានលើកឡើងថា ភាគីចិនបានសម្តែង ការកោតសរសើរ និងស្វាគមន៍ ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាល Nauru ហើយរីករាយបើកទំព័រថ្មី...
ប៉ុន្មានថ្ងៃកន្លងទៅនេះ នាវាដឹកជញ្ជូនខ្នាតធំមួយគ្រឿង ដែលបើកចេញពីកំពង់ផែ Yan Tai ខេត្ត សានតុងប្រទេសចិន បានទាក់ទាញក្រសែចក្ខុ របស់ពិភពលោកទាំងមូល ។ នាវានេះនឹងផ្ទុករថយន្តចំនួន៧ពាន់គ្រឿង នៅកំពង់ផែសិនជិន រួចធ្វើដំណើរឆ្ពោះទៅកាន់អ៊ឺរ៉ប់ ដើម្បីបំពេញ តាមតម្រូវការរបស់ទីផ្សារក្នុងតំបន់ ។ ទីភ្នាក់ងារសារព័ត៌មានAP បានវាយតម្លៃថា ការកើនឡើងយ៉ាងខ្លាំងនៃបរិមាណនាំចេញរថយន្តរបស់ប្រទេសចិន បានត្រួសត្រាយផ្លូវថ្មី សម្រាប់ឱ្យសហគ្រាសផលិត រថយន្តចិន...
“ទូកពោងបើកបរយ៉ាង លឿនលើទឹកកក បាឡុងត្រូវបង្ហោះឡើង ពីលើទន្លេ Songhua សួនព្រិលទឹកកកក្លាយជាកន្លែង សម្រាប់រាំឌីស្កូ ។ល។” ប្រសិនបើគេសួរថា តើរដូវរងារឆ្នាំនេះ កន្លែងណាពេញនិយមជាងគេ? ក្រុង Harbin ខេត្ត Heilongjiang របស់ចិនប្រាកដ មានចំណែកមួយដែរ។ ដើម្បីទទួលស្វាគមន៍ភ្ញៀវ ដែលមកពីគ្រប់ទីកន្លែង ក្រុង Harbin បានដាក់ចេញកម្មវិធីទេសចរណ៍...
ដោយសាររងផលប៉ះ ពាល់ពីកត្តាដូចជាការកើនឡើង យ៉ាងគំហុកនៃបំណុលរដ្ឋាភិបាល និងតម្លៃទំនិញកើនឡើងជាដើម ជនជាតិអាមេរិកបានរ៉ាប់រងបន្ទុក សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ។ បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ទិន្នន័យដែលក្រសួងហិរញ្ញវត្ថុ អាមេរិកបានប្រកាសនោះក៏បានវាយប្រហារមកលើពួកគេម្តងទៀត ៖ គិតមកទល់ថ្ងៃទី២ ខែមករា តាមម៉ោងក្នុងតំបន់ ទំហំសរុបនៃបំណុលសាធារណៈនៃរដ្ឋាភិបាលសហព័ន្ធអាមេរិក បានលើសពី៣៤ទ្រីលានដុល្លារ អាមេរិកជាលើកដំបូង។តើ៣៤ទ្រីលានដុល្លារ អាមេរិកមានន័យថាម៉េច? តាមការគណនា នៃស្ថាប័នពាក់ព័ន្ធ របស់សហរដ្ឋអាមេរិក ឱ្យដឹងថា...
ឆ្នាំ២០២៣ ដែលទើបបានកន្លងផុតទៅ ជាឆ្នាំមួយដែលសេដ្ឋកិច្ចចិន ស្តារឡើងវិញ បន្ទាប់ពីការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ អស់រយៈពេល៣ឆ្នាំ ។ ពិតមែនតែត្រូវប្រឈម នឹងភាពលំបាកយ៉ាងច្រើនក៏ដោយ ក៏ប៉ុន្តែប្រជាជនចិន គ្រប់រូបសុទ្ធ តែបានតស៊ូព្យាយាម ហើយបានរួមចំណែកដ៏អស្ចារ្យ ។ សេដ្ឋកិច្ចចិនមាន និន្នាការណ៍ល្អ ប្រសើរជាទូទៅ ជាបន្តបន្ទាប់ ការផលិតស្បៀង អាហាររបស់ប្រទេសចិន បានសម្រេចការកើនឡើង...
នាពេលថ្មីៗកន្លងទៅនេះ មហាសន្និបាតរំលឹកខួបទី៦០ នៃការចាត់បញ្ជូនក្រុមជំនាញ វេជ្ជសាស្រ្តទៅកាន់បរទេស របស់ប្រទេសចិន និងជាពិធីចែកប័ណ្ណសរសើរ បានធ្វើឡើង នៅទីក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ចិន បានទទួលស្គាល់យ៉ាងពេញលេញ នូវសមិទ្ធផល នៃការងារផ្នែកវេជ្ជសាស្ត្រ ទៅកាន់បរទេស ហើយបានលើកទឹកចិត្ត ពួកគេឱ្យ” រួមចំណែកកាន់តែច្រើន ក្នុងការជំរុញការកសាង សហគមន៍រួមសុខភាព របស់មនុស្សជាតិ” ។...