ឡុងដ៍៖ កាលពីថ្ងៃព្រហស្បតិ៍ មនុស្សរាប់លាននាក់ក្នុងប្រទេសអង់គ្លេស បានចាប់ផ្តើមបោះឆ្នោតរបស់ពួកគេនៅក្នុងការបោះឆ្នោតសកល ខណៈដែលការិយាល័យបោះឆ្នោតប្រមាណ៤០.០០០ នៅទូទាំងប្រទេសបានបើកទ្វារនៅម៉ោង៧ព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៦និង០០នាទីម៉ោងសកល ។ អ្នកបោះឆ្នោតក្នុងមណ្ឌលចំនួន៦៥០ នឹងជ្រើសរើសសមាជិកសភា ដែលជាសភាជាន់ទាប ។ គណបក្សមួយត្រូវតែយកឈ្នះយ៉ាងហោចណាស់៣២៦អាសនៈ ដើម្បីទទួលបានសំឡេងភាគច្រើន ហើយត្រូវបានស្នើសុំដោយព្រះមហាក្សត្រ Charles III ដើម្បីបង្កើតរដ្ឋាភិបាល ។ តាមការស្ទង់មតិនៅមុនពេលបោះឆ្នោតបានផ្តល់ឱ្យគណបក្សការងារដែលជាគណបក្សប្រឆាំងដ៏សំខាន់នាំមុខ២០ពិន្ទុលើគណបក្សអភិរក្សដែលបានកាន់អំណាចអស់រយៈពេល១៤ឆ្នាំ ។...
ភ្នំពេញ ៖ ការិយាល័យបោះឆ្នោតទាំង ២០៩ការិយាល័យ នៅទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧ព្រឹកថ្ងៃអាទិត្យ ទី២៦ខែឧសភា ឆ្នាំ២០២៤នេះ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងបរិយាកាសល្អប្រសើរ មានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ...
បរទេស៖ លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ ត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មីរបស់កោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Lai ដែលបានចូលរួមការបោះឆ្នោតជាអនុប្រធានាធិបតីតៃវ៉ាន់បានអះអាងពីការទទួលបានជ័យជំនះបន្ទាប់ពីបេក្ខភាពតំណាងឱ្យគណបក្សប្រឆាំងដ៏សំខាន់របស់កោះនេះ លោក Hou Yu-ih បានទទួលស្គាល់ការបរាជ័យ។...
ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋសភាពបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តឲ្យក្លាយជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មីនៃរដ្ឋសភា លោក ប្រាជ្ញ ចន្ទ បានប្ដេជ្ញាបន្តបេសកកម្ម រៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត អសកលចំនួន២ ក្នុងឆ្នាំ២០២៤ ខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤...
វ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានបរាជ័យក្នុងការបោះឆ្នោត ជ្រើសរើសប្រធានសភាថ្មី ក្នុងការបោះឆ្នោតជុំទីពីរ ខណៈដែលសមាជិកសភាស្តាំនិយម Jim Jordan ដែលជាប្រធានគណៈកម្មាធិការ តុលាការរបស់សភា បានបាត់បង់សំឡេងកាន់តែច្រើនពីគណបក្សរបស់លោក បើធៀបនឹងជុំទី១ ចំពេលមានការបន្តបះទង្គិចគ្នា ពីគណបក្សសាធារណរដ្ឋ។ សភាតំណាងរាស្រ្តអាមេរិក នៅថ្ងៃអង្គារ បានបោះឆ្នោតដោយសំឡេង ២១៦ ទល់នឹង ២១០សំឡេង ដើម្បីបណ្តេញលោក Kevin...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានផ្ដល់ជំនឿ និងគាំទ្រនូវកិច្ចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលប់ ជូនគណបក្សប្រជាជនកម្ពុជា។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា«(រាជរដ្ឋាភិបាល)សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានផ្ដល់ជំនឿ និងការគាំទ្រយ៉ាងធំធេងនូវកិច្ចដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត គាំទ្រដ៏ច្រើនលើសលប់ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំរាជរដ្ឋាភិបាល អាណត្តិទី៧...
ភ្នំពេញ ៖ ដូចជាការគ្រោងទុកសមាជិករដ្ឋសភាចំនួន១២៣រូប ក្នុងចំណោមសមាជិករដ្ឋសភាទាំងអស់បានបោះឆ្នោតដោយលើកដៃផ្តល់សេចក្តីទុកចិត្តជ្រើសរើសប្រធាន អនុប្រធានទី១ អនុប្រធានទី២ ប្រធានគណៈកម្មាធិការទាំង១០របស់រដ្ឋសភា និងរដ្ឋាភិបាលថ្មីអាណត្តិទី៧ជាស្ថាពរ។ ការបោះឆ្នោតជាកញ្ចប់របស់រដ្ឋសភាធ្វើឡើងនាព្រឹកថ្ងៃទី២២សីហា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភាដោយបានផ្តល់សេចក្តីទុកចិត្តឲ្យលោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា លោក ជាម យៀប ជាអនុប្រធានទី១រដ្ឋសភា និងលោក វង...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះ រដ្ឋសភាជាតិ បានបន្តសម័យប្រជុំលើកទី១ លើរបៀបវារៈ១ គឺបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។ ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិថ្មី ត្រូវបានបង្ហើបរួចហេីយ ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ក្នុងនោះ...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត បានថ្លែងថា ចាប់តាំងពីការបោះឆ្នោតជាតិ ឆ្នាំ១៩៩៣ រហូតមកទល់នឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កម្ពុជា បានធ្វើការបោះឆ្នោតតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស។ នាឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត...
ភ្នំពេញ ៖ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ភាពជោគជ័យ នៃដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺជាសមិទ្ធផលថ្មីមួយទៀត នៃលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោត នៅកម្ពុជា។ ក្នុងពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅខេត្តបាត់ដំបង នាថ្ងៃទី១៤...