ភ្នំពេញ ៖ លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិក កំពុងប្រើប្រាស់ «កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ» ដើម្បីធ្វើឲ្យការបែងចែកភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងរ និងប៉ុនប៉ងបំបែកពិភពលោក ទៅជាប្លុកជាថ្មីម្តងទៀត ។ ក្នុងសន្និសីទអន្តរជាតិ ស្ដីពីតួនាទីរបស់ចិនក្នុងសតវត្សរ៍ទី២១ និងទំនាក់ទំនងរបស់ចិន ជាមួយអាស៊ាន នៅថ្ងៃទី២២ ធ្នូ...
បរទេស៖ ប្រភពហិរញ្ញវត្ថុចំនួន៣បាននិយាយថា ប្រទេសកាតា មានគម្រោងវិនិយោគយ៉ាងតិច១០ពាន់លានដុល្លារ ក្នុងកំពង់ផែសហរដ្ឋអាមេរិក និងបានចូលទៅរកធនាគារអន្តរជាតិ សុំជំនួយផ្នែកហិរញ្ញវត្ថុ ហើយក្នុងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះ ឆ្លុះបញ្ចាំងឲ្យឃើញនូវចំណងមិត្តភាពកាន់តែស៊ីជម្រៅងរបស់កាតាជាមួយទីក្រុងវ៉ាស៊ីនតោន។ ប្រភពពីលោកខាងលិចនិងពីតំបន់មជ្ឈិមបូព៌ា ដែលដឹងពីរឿងនេះ បាននិយាយថា ទីក្រុងដូហា កំពុងតែផ្តោតគោលដៅវិនិយោគក្នុងកំពង់ផែនៅជុំវិញតំបន់ឆ្នេរខាងកើតរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថា នឹងត្រូវធ្វើការអភិវឌ្ឍជាដំណាក់កាល និងបានបន្ថែមថា គម្រោងនោះ នៅក្នុងពេលបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងដំណាក់កាលបឋម។ លោក Michael...
បរទេស៖ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះបាននិយាយថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការទាមទារសន្តិសុខដែលខ្លួនបានដាក់ចេញកាលពីសប្ដាហ៍មុន ចាំបាច់ត្រូវតែធ្វើបន្ទាន់ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់ធ្វើការឆ្លើយតបចំពោះការទាមទាររបស់ខ្លួននៅឡើយនោះទេ។...
បរទេស៖សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃចន្ទម្សិលមិញនេះបានចេញសេចក្តីប្រកាសមួយដែលអាចបញ្ជាក់ថាបុរសដែលមិនទាន់បានចាក់វ៉ាក់សាំងម្នាក់នៅក្នុងតំបន់ Harris County រដ្ឋតិចសាស់ បានក្លាយទៅជាជនរងគ្រោះដំបូងគេដែលបានបាត់បង់ជីវិតដោយសារតែមេរោគថ្មីអូមីក្រុងក្នុងប្រទេស។ មន្ត្រីក្នុងតំបន់បានថ្លែងថាវាគឺជារឿងដ៏គួរឲ្យសោកសៅសម្រាប់ករណីលើកដំបូងមួយនេះហើយបុរសក្នុងវ័យ៥០ឆ្នាំរូបនេះត្រូវបានគេជឿជាក់ដែរថាមិនបានធ្វើការចាក់វ៉ាក់សាំងដូចគេឡើយ។ គួរឲ្យដឹងដែរថាអូមីក្រុងបានកំពុងបង្កបញ្ហាខ្លាំងមែនទែននៅអាមេរិកដោយក្នុងនោះករណីថ្មីដោយសារមេរោគថ្មីមានចំនួនដល់ទៅ៧៣ភាគរយនៃចំនួនករណីថ្មីទាំងអស់ប្រចាំថ្ងៃគិតត្រឹមថ្ងៃទី១៨ខែធ្នូ៕ ប្រែសម្រួល៖ស៊ុនលី
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ង់ បានបដិសេធ ចំពោះការអះអាងរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan ថាមានការពិភាក្សាដោយផ្ទាល់រវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងបានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “ចាប់តាំងពីការចាប់ផ្តើមការចរចា ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅទីក្រុងវីយែន ប្រទេសអ៊ីរ៉ង់ មិនបានធ្វើការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកនោះទេ” ។ កាលពីថ្ងៃសុក្រ លោក Sullivan...
វ៉ាស៊ីនតោន៖ ទម្រង់ឆ្លងអូមីក្រុង Omicron បានក្លាយជាទម្រង់ឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដ៏លេចធ្លោនៅក្នុងសហរដ្ឋអាមេរិក ដែលមានចំនួនជាង ៧៣ភាគរយនៃករណីថ្មីប្រចាំសប្តាហ៍ នេះបើយោងតាមការប៉ាន់ស្មានគំរូចុងក្រោយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC)។ ទិន្នន័យរបស់ CDC បានបង្ហាញថា ករណីឆ្លងដែលបង្កឡើងដោយទម្រង់ឆ្លងអូមីក្រុង Omicron បានកើនឡើងពី ១២,៦ភាគរយនៃករណីឆ្លងទាំងអស់ក្នុងសប្តាហ៍ ដែលបញ្ចប់ពីថ្ងៃទី១១ ខែធ្នូ ដល់ ៧៣,២ភាគរយក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ។...
បរទេស ៖ ឧត្តមសេនីយ៍ នៃទីបញ្ជាការភាគខាងត្បូងថ្មី របស់យោធាអាមេរិក លោកស្រី Laura Richardson បានមានប្រសាសន៍ កាលពីថ្ងៃសុក្រថា លោកស្រីមានការផ្តោតខ្លំាង លើការពង្រឹងចំណង មិត្តភាពយោធា ជាមួយនឹងបណ្ដាប្រទេស អាមេរិកខាងត្បូង បើទោះជាមានបញ្ហានយោបាយ ឥតស្រាកស្រាន្តក៏ដោយ ។ នៅក្នុងសន្និសីទកាសែតមួយ លោកស្រី Laura Richardson...
បរទេស៖ អ្នកវិទ្យាសាស្ត្រ និងវិស្វករប្រហែល ៧០០ នាក់ ហើយ២១នាក់ ក្នុងចំណោមអ្នកទាំងនោះ ដែលជាអ្នកឈ្នះរង្វាន់ណូបែល កាលពីថ្ងៃព្រហស្បតិ៍ បានសរសេរលិខិតចំហរមួយ ទៅកាន់ប្រធានាធិបតីអាមេរិក Joe Biden សុំឱ្យលោកកាត់បន្ថយឃ្លាំង អាវុធនុយក្លេអ៊ែររបស់អាមេរិក មួយភាគបី និងដើម្បីប្រកាសថាប្រទេសនេះ នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងជម្លោះជាមុនឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូកាលពីថ្ងៃទី១៥ ខែធ្នូ បានប្រគល់សំណើសន្តិសុខ លម្អិតចំនួន២ សម្រាប់សន្តិសុខរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអង្គការណាតូ ជាមួយនឹងព័ត៌មានលម្អិតនៃ កិច្ចព្រមព្រៀងដែលបានស្នើឡើង ដែលបានចេញផ្សាយនៅលើ គេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសុក្រ។ មន្ត្រីអាមេរិក និងអង្គការណាតូ បានបញ្ជាក់ថា ពួកគេកំពុងសិក្សាទៅលើឯកសារនោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១...
បរទេស៖ ការបង្ហោះសាកល្បងលើកទី3 នៃអាវុធឆ្លើយតបរហ័សរបស់អាមេរិក AGM-183A Air-Launched Rapid Response Weapon (ARRW) ឬមីស៊ីលល្បឿនលឿនជាងសំឡេង បានប្រែក្លាយជាបរាជ័យ ដូចការសាកល្បងមុនៗ ហើយមូលហេតុបរាជ័យ គឺមិនត្រូវបានគេកំណត់ អត្តសញ្ញាណនោះទេ។ នេះបើតាមឧត្តមសេនីយ Heath Collins បានប្រាប់ទស្សនាវដ្តី War Zone ។...