កាលពីថ្ងៃទី៩ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិននិងលោកស្រីSalome Zurabishvili ប្រធានាធិបតីហ្សកហ្ស៊ីបានផ្ញើលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ថ្លែងក្នុងលិខិត លោក Xi Jinping បានសង្កត់ធ្ងន់ថា លោកយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងហ្សកហ្ស៊ី ហើយមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកស្រីSalome Zurabishviliក្នុងការយកខួប ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសដើម្បីជំរុញទំនាក់ទំនងចិន-ហ្សកហ្ស៊ី និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យឱ្យទទួលបានសមិទ្ធផលកាន់តែច្រើន និងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ...
ថ្ងៃទី៨ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យ ការងារនៅក្រុង Meishan ខេត្ត Sichuanប្រទេសចិន។ លោកបានទៅដល់ភូមិ Yongfeng និងសារមន្ទីរSansuci ដែលស្ថិតនៅឃុំ Yonghe ខ័ណ្ឌDongpo ដើម្បីស្វែងយល់ពីសភាពការណ៍កសាងដីស្រែ តាមស្តង់ដារខ្ពស់ ការបង្កើនការផលិតស្បៀងអាហារ ការជំរុញការអភិវឌ្ឍជនបទ ការបង្ការការពារជំងឺឆ្លង ការការពារបេតិកភណ្ឌ...
កាលពីខែមេសា ឆ្នាំ១៩៧០ ផ្កាយរណបសិប្បនិម្មិតទីមួយ របស់ចិនបានហោះក្នុងអវកាស នៅទីខ្ពង់រាបភាគខាងជើង ខេត្តស្រានស៊ី យុវជនអាយុ ១៧ ឆ្នាំមួយរូបរំភើបចិត្តយ៉ាងខ្លាំង ចំពោះការនេះ ។ ជាង៤០ឆ្នាំបន្ទាប់ពីនោះ ក្រោយពីបានឡើង មុខតំណែងជាអគ្គលេខាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ឆ្លៀតឱកាសទិវា យុវជនចិន លោកបាន ទៅដល់មូលដ្ឋាន អវកាស ស្តាប់បុគ្គលិក យុវវ័យធ្វើការ...
ការិយាល័យនយោបាយនៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកកិច្ចប្រជុំពិភាក្សាលើកទី ៣៩ ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវការស្វែង រកប្រភពដើមនៃអរិយធម៌ចិន។ នៅពេលអញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះ លោក Xi Jinping អគ្គលេខាធិការបក្សបានគូសបញ្ជាក់ថា ត្រូវស្វែងយល់យ៉ាងស៊ីជម្រៅអំពី ប្រវត្តិសាស្ត្រ អភិវឌ្ឍន៍ជាង ៥ ពាន់ឆ្នាំរបស់ប្រជាជាតិចិន ជំរុញការសិក្សាស្រាវជ្រាវអរិយធម៌ និងប្រវត្តិសាស្រ្តចិន ឱ្យបានស៊ីជម្រៅ ក៏ដូចជាជំរុញឱ្យបក្សទាំងមូលនិងសង្គម ទាំងមូលបង្កើនការស្វែងយល់ពី ប្រវត្តិសាស្រ្ត...
ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ មហាសន្និបាតអភិរក្សអេកូបរិស្ថាន ទូទាំងប្រទេសចិន បានបើកធ្វើ ។ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួម មហាសន្និបាត ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះដោយបានកំណត់គោលការណ៍សំខាន់ ស្តីពីការ ជំរុញការកសាងអរិយធម៌អេកូឡូស៊ី ក្នុងយុគសម័យថ្មី ដែលជាបទបញ្ជា អំពីការកសាងប្រទេសចិនដ៏ស្រស់ស្អាត។ ៤ឆ្នាំកន្លងទៅនេះ ក្រោមការណែនាំ...
កាលពីថ្ងៃទី ១៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូន ចំពោះលោក Mohammedប្រធានាធិបតីថ្មី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីអបអរសាទរលោក បានចូលកាន់មុខតំណែង ជាប្រធានាធិបតី អេមីរ៉ាតអារ៉ាប់រួម ។ ក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរចិន...
«ពួកយើងជាសមុទ្រផ្កានាខែឧសភា ឱបប្រសោបយុគសម័យដោយយុវភាព» ទំនុកចម្រៀងមួយម៉ាត់នេះតំណាងដល់សម្ព័ន្ធយុវជនចិន ដែលមានគម្រប់ខួប ១០០ឆ្នាំ នៅថ្ងៃទី១០ ខែឧសភានេះ។ ថ្លែងក្នុងមហាសន្និបាតអបអរសាទរ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង ដោយមនោសញ្ចេតនាថា យុវជនដូចដើមឈើតូច ដែលកំពុងរីកលូតលាស់ ទីបំផុតនឹងខ្ពស់ទល់ផ្ទៃមេឃ។ នាឆ្នាំ១៩២១ យុវជនមួយក្រុមដែលមាន អាយុជាមធ្យម ២៨ឆ្នាំ បានបង្កើតបក្សកុម្មុយនិស្តចិន ដែលជាទីចាប់ផ្តើមនៃកំណែទម្រង់...
មហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតសម្ព័ន្ធយុវជន កុម្មុយនិស្តនិយមចិនបានប្រារព្ធឡើង យ៉ាងមហោឡារិកនៅព្រឹកថ្ងៃទី ១០ ខែឧសភា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមមហាសន្និបាត ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ កាលពីខែកក្កដាឆ្នាំ ១៩២១ តំណាងចំនួន ១៣ រូបដែលមានអាយុគិតជាមធ្យមត្រឹមតែ ២៨ ឆ្នាំបានចូលរួមសមាជកបក្ស...
ថ្ងៃទី១០ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងនៅក្នុងមហាសន្និបាតអបអរសាទខួប ១០០ ឆ្នាំនៃការបង្កើតសម្ព័ន្ធយុវជន កុម្មុយនិស្តនិយមចិនថា មួយរយឆ្នាំ កន្លងមក សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន ប្រកាន់ខ្ជាប់នូវឧត្តមគតិយ៉ាង ម៉ឺងម៉ាត់មិនងាករេ បានបង្កើតទៅជាបទពិសោធ ដ៏មានតម្លៃ ។ នេះជាបទពិសោធដ៏សំខាន់ សម្រាប់សម្ព័ន្ធ យុវជនកុម្មុយនិស្តនិយមចិន ដែលឆ្ពោះទៅរកអនាគត និងបង្កើតសមិទ្ធផលថ្មី ។...
នាថ្ងៃទី ១ ខែឧសភា ទស្សនាវដ្ដី «Qiushi» បានចុះផ្សាយអត្ថបទសំខាន់ របស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន ក្រោមចំណងជើង ” ពន្លឿនការកសាងប្រទេសខ្លាំងក្លា ខាងបច្ចេកវិទ្យា និងសម្រេចបាននូវបច្ចេកវិទ្យាកម្រិតខ្ពស់ដោយពឹងផ្អែកលើខ្លួនឯង » ។ អត្ថបទនេះបានចែងថា បុព្វហេតុបច្ចេកវិទ្យាមាននាទី និងបានដើរតួនាទីជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងបុព្វហេតុបក្សនិងប្រជាជនជានិច្ច ។ ប្រទេសចិនត្រូវឈរលើដំណាក់កាលអភិវឌ្ឍន៍ថ្មី អនុវត្តគំនិតអភិវឌ្ឍន៍ថ្មី បង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍប្រទេសតាមរយៈវិទ្យាសាស្ត្រ និងការអប់រំ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍប្រទេសតាមរយៈធនធានមនុស្ស និងយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍតាមរយៈការច្នៃប្រឌិតថ្មី ក្នុងន័យធ្វើឱ្យមានសុក្រឹតភាព នូវប្រព័ន្ធនវានុវត្តន៍ជាតិ និងពន្លឿនការកសាងប្រទេសខ្លាំងក្លាខាងបច្ចេកវិទ្យា ៕