មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យនិងសិក្សានៅក្រុង Tianjin និងសួរសុខទុក្ខកម្មាភិបាលនិងមហាជនតាមមូលដ្ឋាន។ ព្រឹកថ្ងៃទី ១ ខែកុម្ភៈ លោកបានទៅដល់ភូមិ liubu ឃុំ Xinkou ដើម្បីឈ្វេងយល់ពីស្ថានភាពស្តារឡើងវិញនៃការបង្កបង្កើនផលកសិកម្មក្នុងតំបន់ក្រោយពីគ្រោះទឹកជំនន់កាលពីឆ្នាំទៅ និងសួរសុខទុក្ខមហាជនរងគ្រោះ។ នារសៀលថ្ងៃដដែលលោកបានទៅដល់វិថីវប្បធម៌បុរាណក្រុងTianjin ដើម្បីពិនិត្យមើលស្ថានភាពផ្គត់ផ្គង់ក្នុងទីផ្សារក្នុងឱកាសថ្ងៃបុណ្យ ការអភិរក្សនិងប្រើប្រាស់តំបន់វប្បធម៌ប្រវត្តិសាស្រ្តជាដើម៕
មុនចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៤ តាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញអ៊ីនធើណេត ។ ខាងក្រោមនេះជាសុន្ទរកថារបស់លោក៖ សួស្តីទាំងអស់គ្នា! រដូវកាល Dongzhi តំណាងឱ្យភាពរស់រវើកនៃជីវិត ពេលវេលាវិលជុំឥតឈប់ឈរ។ ក្នុងខណៈពេលដ៏ល្អបវរដែលលាចាកឆ្នាំចាស់អបអរទទួលឆ្នាំថ្មី ខ្ញុំសូមជូនពរឆ្នាំថ្មីចំពោះអ្នកទាំងអស់គ្នាពីទីក្រុងប៉េកាំង!ក្នុងឆ្នាំ ២០២៣ យើងបានបន្តខំប្រឹងតស៊ូ និងធ្វើដំណើរទៅមុខយ៉ាងអង់អាចក្លាហាន យើងបានឆ្លងកាត់ព្យុះភ្លៀងនិងមើលឃើញទេសភាពស្រស់ស្អាត ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន។...
ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែធ្នូ សន្និសីទការងារកិច្ចការបរទេសនៃមជ្ឈិមចិនបានបើកធ្វើនៅទីក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ លោក Xi Jinping បានបូកសរុបជាប្រព័ន្ធនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ និងបទពិសោធន៍ដ៏មានតម្លៃនៃកិច្ចការទូតរបស់ចិនដែលជាប្រទេសធំដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ដោយបានអធិប្បាយយ៉ាងស៊ីជម្រៅនូវបរិយាកាសអន្តរជាតិ និងបេសកកម្មប្រវត្តិសាស្ត្រដែលកិច្ចការទូតរបស់ចិនកំពុងប្រឈមមុខក្នុងដំណើរថ្មី...
កិច្ចប្រជុំការងារជនបទមជ្ឈិមបក្ស កាន់អំណាចប្រទេសចិន បានធ្វើឡើងនៅប៉េកាំងពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ខែធ្នូឆ្នាំ២០២៣។ លោក Xi Jinping មេដឹកនាំកំពូលចិនបានធ្វើការ ណែនាំដ៏សំខាន់ចំពោះការងារ«កសិកម្ម ជនបទ កសិករ» របស់ប្រទេសចិន ហើយបានលើកឡើងថា ត្រូវបង្កើតទស្សនៈគំនិតកសិកម្ម និងទស្សនៈគំនិតម្ហូបអាហារ។ តើអ្វីទៅជាទស្សនៈគំនិតកសិកម្ម និងទស្សនៈគំនិតម្ហូបអាហារ? ប្រទេសចិនជាប្រទេសកសិកម្មដ៏ធំមួយ ដោយមានចំនួនប្រជាជនធ្វើកសិកម្មមានដល់ទៅ ៧០០លាននាក់...
ថ្ងៃទី១២ ខែធ្នូ ខណៈពេលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទនៅកាសែតប្រជាជនរបស់ប្រទេសវៀតណាម ដែលមានចំណងជើងថា «បង្កើតសហគមន៍រួមវាសនារវាងចិននិងវៀតណាមប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ បើកទំព័រថ្មីនៃការពួតដៃគ្នាឆ្ពោះទៅកាន់ទំនើបកម្ម » ។ អត្ថបទបានចែងថា ឆ្នាំនេះជាខួបទី១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម ។ មិនថានិម្មាបនកម្មអន្តរជាតិមានបម្រែបម្រួលយ៉ាងណាក្តី ក៏បក្សនិងរដ្ឋទាំងពីរចិននិងវៀតណាម នឹងរួមគ្នាគាំពារសុខសន្តិភាព រួមគ្នាស្វែងរកការអភិវឌ្ឍនិងកិច្ចសហប្រតិបតិ្តការ រួមគ្នាបង្កើតវិបុលភាពនិងភាពរុងរឿង...
ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិការ តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាសីហ្វិកបានធ្វើឡើងនៅមជ្ឈមណ្ឌល Mosconeក្រុង San Francisco សហរដ្ឋអាមេរិក។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ «ប្រកាន់ខ្ជាប់បំណងដើម សាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការ ពួតដៃគ្នាជំរុញឱ្យអាស៊ី-ប៉ាស៊ីហ្វិកមានកំណើនអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់»។ លោក Xi Jinping បានគូសបញ្ជាក់ថា...
នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ក្រោមចំណងជើងថា “ការរួមសហការគ្នាដើម្បីឆ្លើយតបបញ្ហាប្រឈម និងចារទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក” ក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិផ្នែកស្សាហកម្មនិងពាណិជ្ជកម្មនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(ហៅកាត់APEC )ដែលធ្វើឡើងនៅទីក្រុង San Francisco សហរដ្ឋអាមេរិក។ លោក Xi Jinping បានលើកឡើងថា យើងត្រូវប្រកាន់ខ្ជាប់បំណងដើមរបស់ APEC...
ថ្ងៃទី ៩ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរខួប ៧០ ឆ្នាំនៃទិវាឯករាជ្យជាតិកម្ពុជាថ្វាយចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ លោក Xi Jinping បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន បានទទួលសមិទ្ធផលថ្មីដោយឥតឈប់ឈរក្នុងបុព្វហេតុកសាងជាតិមាតុភូមិ...
ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូល Wuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធឺណែតពិភពលោកឆ្នាំ២០២៣។ លោក Xi Jinping បានលើកឡើងថា យើងផ្តួចផ្តើមឱ្យតម្កល់ការអភិវឌ្ឍជាអាទិភាព កសាងសាយប័រស្ប៉េសដែលកាន់តែផ្តល់ផលប្រយោជន៍ជាទូទៅនិងមានវិបុលភាព។ យើងផ្តួចផ្តើមការរួមសុខរួមទុក្ខ កសាងសាយប័រស្ប៉េសកាន់តែមានសន្តិភាពនិងសុវត្ថិភាព យើងផ្តួចផ្តើមការរៀនសូតទៅវិញទៅមកផ្នែកអរិយធម៌ កសាងសាយប័រស្ប៉េសដែលកាន់តែមានសមភាពនិងបរិយាបន្ន។ លោក Xi Jinpingសង្កត់ធ្ងន់ថា...
ថ្ងៃទី៥ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិតជូនចំពោះ ការបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ។ ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ការស្តារឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងចលករមិនគ្រប់គ្រាន់ បណ្តាប្រទេសនានាត្រូវរួមសុខរួមទុក្ខជាមួយគ្នា និងរួមគ្នាស្វែងរកការអភិវឌ្ឍ ។ ជានិច្ចកាល ប្រទេសចិនតែងតែជាកាលានុវត្តភាពដ៏សំខាន់របស់ការអភិវឌ្ឍសកល ប្រទេសចិននឹងជំរុញយ៉ាងមុតមាំនូវការបើកទូលាយប្រកបដោយកម្រិតខ្ពស់...