ប៉ារីស៖ ប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានឲ្យដឹងថា ពួកគេបានសម្រេចចិត្តផ្អាកការ ប្រើប្រាស់វ៉ាក់សាំងការពារមេរោគ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca Plc របស់ចក្រភពអង់គ្លេស ជាវិធានការបង្ការជាមុនបន្ទាប់ពីមាន របាយការណ៍អំពីការកកឈាមក្នុងចំណោមអ្នក ដែលបានចាក់វ៉ាក់សាំង នៅក្នុងប្រទេសន័រវេស។ ក្រោយមកទៀតនៅថ្ងៃនោះអេស្បាញ ក៏បានអនុវត្តតាមដែរដោយអះអាងថា ខ្លួននឹងបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca នៅក្នុងប្រទេសយ៉ាងហោចណាស់ពីរសប្តាហ៍។ ការប្រកាសរបស់ប្រទេសទាំង ៤...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសហូឡង់បានក្លាយទៅជា ប្រទេសចុងក្រោយគេមួយដែលបានសម្រេចចិត្ត ក្នុងការផ្អាកជាបណ្តោះអាសន្នក្នុងការប្រើប្រាស់វ៉ាក់សាំង AstraZeneca ដោយសារការព្រួយបារម្ភអំពី ផលប៉ះពាល់ជាអវិជ្ជមានរបស់វ៉ាក់សាំងនៃ Oxfordមួយនេះ។ អង្គការសុខភាពពិភពលោក WHO និងភ្នាក់ងារឱសថរបស់អ៊ឺរ៉ុបឬ EMA ធ្លាប់បានបញ្ជាក់ច្បាស់ហើយថា ខ្លួនគឺមិនអាចរកឃើញភស្តុតាង ណាមួយដែលអាចនិយាយថា AstraZenecaនឹងអាចធ្វើឲ្យមានផលប៉ះពាល់ ដល់សុខភាពរបស់អ្នកជំងឺ ឬបញ្ហាកំណកឈាមនោះទេ។...
បរទេស៖ ក្រុមមន្រ្តីបាននិយាយថា ប្រទេសថៃនឹងចាប់ផ្តើមប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃអង្គារនេះបន្ទាប់ពីការពន្យារពេលដ៏ខ្លី ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព ជាមួយនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីរបស់គាត់ ដោយសារតែជាអ្នកដំបូងដែលបានទទួលវា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែ្កតាមប្រភព ផ្លូវការមួយបាននិយាយថា ឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា នឹងចាក់វ៉ាក់សាំង...
បច្ចុប្បន្នភាព លោក Tarik Jasarevic អ្នកនាំពាក្យអង្គការ សុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមីនានេះ អំពីវ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលបានសហការស្រាវជ្រាវ និងផលិតឡើងជាមួយសកលវិទ្យាល័យ Oxford និងមានរឿងអាស្រូវក្នុងពេលថ្មីៗនេះ ។ លោក Tarik...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងឈ្មោះ កូវីស្យែល (CoviShield) កំពុងចាក់ជូនប្រជាពលរដ្ឋខ្មែរនោះ គឺជាផលិតផលរបស់ប្រទេសឥណ្ឌា គ្រាន់តែទទួលអាជ្ញាបណ្ណ ពីក្រុមហ៊ុន អាស្ត្រាសេនេកា (AstraZeneca) ដូច្នេះ ប្រជាពលរដ្ឋខ្មែរ កុំមានការយល់ច្រលំថា «កម្ពុជាកំពុងវ៉ាក់សាំង...
បរទេស៖ ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារនេះ បានប្រកាសទទួលស្គាល់ និងអនុញ្ញាតិឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្នុងលក្ខខណ្ឌបន្ទាន់ហើយបន្ទាប់ពី ប្រទេសនេះទើបតែបានទទួល វ៉ាក់សាំងប្រភេទនេះចំនួន ១លានដូសកាលពីមួយថ្ងៃមុន។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយភ្នាក់ងារទទួលបន្ទុកកិច្ចការងារ គ្របគ្រងអាហារនិងថ្នាំពេទ្យរបស់ឥណ្ឌូនេស៊ី បានបញ្ជាក់ទៀតថា វ៉ាក់សាំងនេះនឹងត្រូវ ធ្វើការចែកចាយ និងចាក់ជូនពលរដ្ឋរបស់ខ្លួន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង។ វ៉ាក់សាំងដែលមានចំនួនប្រមាណជា ១.១លានដូស ត្រូវបានគេដឹងថាបានធ្វើដំណើរ មកដល់ប្រទេសកាលពីល្ងាចថ្ងៃចន្ទ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) របស់ប្រទេសឥណ្ឌារួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅម៉ោង៨និង១៦នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ ។
បរទេស៖ យោងតាមការបញ្ជាក់ របស់ប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតក្នុងស្រុករបស់ឥណ្ឌា នៅថ្ងៃនេះបានអះអាងថា វ់ាក់សាំង AstraZeneca ប្រមាណជា៥០ម៉ឺនដូស ដែលជាផលិតផលរបស់ Oxford University និងត្រូវផលិតនៅក្នុងរោងចក្រ ក្នុងប្រទេសឥណ្ឌានោះ គឺត្រូវធ្វើដំណើរទៅដល់ប្រទេសកាណាដា នៅថ្ងៃពុធនេះហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលបានបញ្ជាក់ទៀតថា ការដឹកជញ្ជូនលើកនេះផងដែរ ទោះបីជាយ៉ាងណាក៏ត្រូវបានគេដឹងថា គឺមិនមែនជាកញ្ចប់ដែលជាផ្នែកនៃកម្មវិធី COVAX ឡើយហើយ AstraZeneca...
បរទេស៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន AstraZeneca Plc បានជូនដំណឹងដល់សហគមន៍អឺរ៉ុបដោយរំពឹងថា នឹងមានកង្វះខាតក្នុងការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងត្រីមាសទី ២។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនផលិតឱសថចម្រុះជាតិស៊ុយអ៊ែត-អង់គ្លេស បានប្រាប់ប្លុកអឺរ៉ុបក្នុងអំឡុងកិច្ចប្រជុំផ្ទៃក្នុងថា ខ្លួននឹងចែកចាយតិចជាង ៩០ លានដូសក្នុងត្រីមាសទី ២ ។...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានអនុញ្ញាតិឱ្យនាំចូល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Oxford / AstraZeneca Covid-19 ចំនួន ២០៤.០០០ ដូស ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគកូរ៉ូណា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា នេះជាកញ្ចប់ដំបូងក្នុងចំណោមវ៉ាក់សាំងចំនួន ៣០លានដូស...