បរទេស៖ វីរុសកូវីដ១៩បំលែងថ្មី ប្រភេទ Omicron គឺត្រូវបានគេរកឃើញប្រហែលតែ ១០១ ករណីប៉ុណ្ណោះ នៅក្នុងប្រទេសឥណ្ឌាឥឡូវនេះ ប៉ុន្តែវាមានសក្តានុពលក្នុង ការបំផ្លិចបំផ្លាញប្រទេសដែលមាន ប្រជាជនច្រើនជាងគេទីពីរ ដែលមិនធ្លាប់មានពីមុនមក។ នេះជាការព្រមានរបស់ ប្រធានក្រុមកិច្ចការពារ COVID-19 របស់រដ្ឋាភិបាលសហព័ន្ធលោក V. K. Paul នៅថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យភាគីពាក់ព័ន្ធ ត្រូវបន្ដទប់ស្កាត់ជំងឺកូវីដ-១៩ កុំផ្ទុះឡើងវិញ ដើម្បីធានាប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម SEA Games-ASEAN Para Games ឆ្នាំ២០២៣ ខាងមុខ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែធ្នូ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៨នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយចំនួន ១២នាក់ និងស្លាប់ចំនួន៣នាក់ ដោយ២នាក់មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៨នាក់ និងអ្នកដំណើរពីបរទេសគ្មាន ។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថា សកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា គិតត្រឹមថ្ងៃអង្គារគឺលើពី ៨០០.០០០នាក់ ។ យោងតាមការបូកសរុប ចំនួនអ្នកឆ្លងជំងឺបានរាប់ឃើញថា គឺលើសពី៥០,២លាននាក់ ដែលអ្នកស្លាប់នៅទូទាំងសហរដ្ឋ អាមេរិក កើនឡើងដល់ ៨០០.២៦៦នាក់...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍នេះ បានប្រកាសថានឹងឆាប់ៗនេះ ចាប់ផ្តើមអនុវត្តការធ្វើតេស្ត សាកល្បងប្រើប្រាស់បច្ចេកវិទ្យា AI និងមុខងារចំណាផ្ទៃមុខ តាមរយៈកាមេរ៉ាសុវត្ថិភាពរាប់ពាន់ ដែលអាចធ្វើការតាមដាន ការធ្វើដំណើររបស់ ក្រុមមនុស្សដែលមានផ្ទុក និងពាក់ព័ន្ធទៅនឹងវិរុសកូវីដ ទោះបីជាមានការព្រួយបារម្ភថា វានឹងរំលោភបំពានទៅលើសិទ្ធបុគ្គលក្តី។ គម្រោងដែលស្ថិតនៅក្រោម កញ្ចប់ថវិការបស់រដ្ឋនេះ ត្រូវបានគេដាក់ឈ្មោះថា Bucheon គឺជាគម្រោងដែលនឹង ត្រូវអនុវត្តនៅក្នុងតំបន់ មានដង់ស៊ីតេពលរដ្ឋរស់នៅ...
បរទេស៖ កាលពីខែកុម្ភៈ ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa គឺជាមនុស្សដំបូងគេក្នុងប្រទេស របស់គាត់ដែលបាន ចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19 នៅពេលដែលគាត់ចាក់វ៉ាក់សាំង Johnson & Johnson តែមួយដូស។ ប្រទេសនេះ ដំបូងគឺបានកំណត់គោលដៅ នៃការចាក់វ៉ាក់សាំងទៅលើប្រជាជន ៤០លាននាក់មុនដំណាច់ឆ្នាំ ២០២១ ។ យោងតាមសារព័ត៌មាន...
ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណី ឆ្លងជំងឺកូវីដ-១៩ ចំនួន ១៤,៦៣៨ករណី ដែលក្នុងនោះមាន ១៤,៦២១ករណី ជាការឆ្លងក្នុងស្រុក និង ១៧ករណីត្រូវបាននាំចូល នេះបើយោងតាម ក្រសួងសុខាភិបាលរបស់ខ្លួន។ ករណីសហគមន៍ភាគច្រើន ត្រូវបានរាយការណ៍នៅក្នុង មូលដ្ឋានភាគខាងត្បូង រួមទាំង ១២,១៦ករណីនៅទីក្រុងហូជីមិញ ៩២០ករណីនៅខេត្ត Tay Ninh និង...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្របានប្រកាសថា នឹងដកបទបញ្ជាឲ្យស្នាក់នៅផ្ទះ សម្រាប់ក្រុងចំនួន ៨បន្ថែមទៀត ខណៈពេលថ្មីៗនេះមានការឆ្លងមេរោគកូវីដ-១៩ មានចំនួនតិចទៅៗ នៅតាមក្រុងនីមួយៗ ។ សេចក្តីប្រកាសបានដាក់ថា ការបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ នឹងត្រូវដកចេញនៅតាម ទីប្រជុំជនក្នុងតំបន់ Magway, Kachin, Chin,...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកឆ្លងកូវីដ-១៩ របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៣៤,៦៨២,៧៣៦នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ខណៈដែលករណីថ្មីមានចំនួន ៧.៩៩២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅទូទាំងប្រទេស ។ ក្រៅពីនេះ អ្នកស្លាប់ចំនួន ៣៩៣នាក់ ដោយសារជំងឺរាតត្បាត ចាប់តាំងពីព្រឹកថ្ងៃសុក្រ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់...
ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីឆ្លងងជំងឺកូវីដ-១៩ ថ្មីចំនួន ១៤,៣១៤ករណី ដោយក្នុងនោះមាន 14,312 ១៤,៣១២ករណីឆ្លងក្នុងស្រុក និង ២ករណីត្រូវបាននាំចូល នេះបើយោងតាម ក្រសួងសុខាភិបាលរបស់ខ្លួន។ ករណីសហគមន៍ភាគច្រើន ត្រូវបានរាយការណ៍នៅក្នុង មូលដ្ឋានភាគខាងត្បូង ក្នុងនោះមាន ១៤៩១ករណីនៅទីក្រុងហូជីមិញ ១១៣២ករណី នៅខេត្ត Can Tho និង...