បច្ចុប្បន្នភាពក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងនៅតំបន់អាស៊ី បានលើកឡើងថា ក្នុងរយៈពេលប្រហែល៥សប្តាហ៍កន្លងមកនេះ ករណីឆ្លងរាលដាលវីរុសCovid-19នៅតាមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដែលនាំអោយមានក្តីបារម្ភកាន់តែខ្លាំងពីផលប៉ះពាល់ផ្នែកសុខភាព និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ។ ក្រុមអ្នកជំនាញដដែលបានបន្តថា ប្រទេស៥ក្នុងចំណោម ប្រទេសជាសមាជិកអាស៊ានទាំង១០ គឺមានប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ និងសហភាពមីយ៉ានម៉ា ជាប្រទេសដែលកំពុងប្រឈមមុខនឹងកំណើនឆ្លងវីរុសCovid-19ប្រចាំថ្ងៃក្នុងកម្រិតខ្ពស់ លាយឡំដោយការឆ្លងរាលដាលវីរុស Covid-19 បម្លែងខ្លួនថ្មីប្រទេស...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៣០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តកណ្តាល ៣នាក់ និងមកពីខេត្តស្វាយរៀង ៥នាក់ និងមានករណីស្លាប់ម្នាក់ ថ្ងៃទី ១១ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះរួមមាន៖ ១- ក្រុងព្រៃវែង...
ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធាំរណៈ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសគុយបា បានរាយការណ៍ថា មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុត បន្ទាប់ពីបានចុះក្នុងបញ្ជីថ្មីចំនួន ៦.៩២៣នាក់ និង ៤៧នាក់បន្ថែមទៀតបានស្លាប់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ហើយសរុបអ្នកឆ្លងមាន ២៣៨.៤៩១នាក់ និងអ្នកស្លាប់ចំនួន ១.៥៣៧នាក់...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាមបានរាយការណ៍ នូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,៩៥៣ករណី កាលពីថ្ងៃអាទិត្យ ដែលមានចំនួនខ្ពស់ ជាងកំណត់ត្រាមុនចំនួន ១,៨៥៣ ករណីដែលបានចុះឈ្មោះកាលពីថ្ងៃសៅរ៍។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ដកស្រង់ប្រភពពីក្រសួងសុខាភិបាល វៀតណាមបានឲ្យដឹងថា ការឆ្លងថ្មីរួមមានការឆ្លងក្នុងស្រុកចំនួន ១,៩៤៥ករណី និងករណីនាំចូលចំនួន ៨ករណី ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៩,៨១៦...
ភ្នំពេញ៖ ក្រសួងសុខាភិបាល សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី ក្នុងគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនិងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។ សូមជម្រាបថា សន្និសីទសារព័ត៌មាននេះ មានការចូលរួម ដូចជា ៖ លោកលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋបាន រាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រសួងសុខាភិបាល និងកីឡា របស់មីយ៉ាន់ម៉ា បានដាក់បទបញ្ជាឲ្យនៅក្នុងផ្ទះ នៅតាមរដ្ឋបន្ថែមទៀតចំនួន១៨ នៅទូទាំងប្រទេស ដោយសារតែផ្ទុះជំងឺកូវីដ-១៩កាន់តែខ្លាំង ។ បទបញ្ជានៅផ្ទះ នឹងចូលជាធរមាននៅថ្ងៃចន្ទ នឹងដាក់បញ្ចូលក្រុងចំនួន៦ នៅក្នុងតំបន់ Bago និងក្រុងចំនួន១២ នៅតំបន់រ៉ងហ្គូន...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ផ្សារទីរួមខេត្ត ស្រុកសង្គមថ្មី និងអាជីវកម្មផ្ទះសំណាក់ សោភ័ណ្ឌសិរីរចនា ផ្អាកជាបណ្តោះអាសន្នស្ថិតនៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ជាទីតាំងដែលមានពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ១៩ ដោយគិតចាប់ពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។
បរទេស៖ យោងតាមក្រសួងសុខាភិបាល សាធារណៈរបស់ប្រទេសថៃ គឺមានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៩១ នាក់ថែមទៀត និងករណីឆ្លងថ្មីចំនួន ៩ ៣២៦ ត្រូវបានរាយការណ៍ នៅថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីនោះ គឺ៩...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៩៣៣នាក់ទៀត ខណៈជាសះស្បើយចំនួន ៧៤៣នាក់ និងស្លាប់ចំនួន ២៦នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន ៧៣៣នាក់ និងអ្នកដំណើរពីបរទេសចំនួន ២០០នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៥៩៩៧៨នាក់ អ្នកជាសះស្បើយចំនួន ៥១៦៦០នាក់ និងអ្នកស្លាប់ចំនួន...
ភ្នំពេញ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទស៊ីណូហ្វាម ចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៣លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីមិត្តចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ គិតចាប់ពីថ្ងៃទី៧ ខែកុម្ភៈ មកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំង ជាង១៦លាន...