ភ្នំពេញ៖ លោក កឹម សុខា នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានទទួលជួប លោក TAKAHASHI Fumiaki អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា (២០០៣-២០០៦) និងបច្ចុប្បន្ន ជាប្រធានសមាគម មិត្តភាព ជប៉ុន-កម្ពុជា។ បើតាមហ្វេសប៊ុកលោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា TAKAHASHI Fumiaki បានដឹកនាំគណៈប្រតិភូ វិនិយោគគិនជប៉ុន ធ្វើទស្សនកិច្ចកម្ពុជា ដោយបានជួបជាមួយ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីពាក់ព័ន្ធមួយចំនួន នៃរាជរដ្ឋាភិបាលកម្ពុជា និងបានចូលគាល់ព្រះករុណាមហាក្សត្រ នៃកម្ពុជា។ ឆកយកឱកាសនេះ លោក Fumiaki ក៏បានចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ លោក កឹម សុខា នៅគេហដ្ឋានរបស់លោក។ ជាមួយគ្នានេះ លោក កឹម សុខាថ្លែងថា «ទំនាក់ទំនងអន្តរជាតិរបស់ខ្ញុំ គឺដើម្បីជាតិខ្ញុំ សម្រាប់ប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋខ្មែរ»៕
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា (CUS)នៅថ្ងៃទី១១ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសលែងខ្វាយខ្វល់ ពីការផ្អាកប្រព័ន្ធ អនុគ្រោះពន្ធ គ្រប់ប្រភេទ(EBA) ជាបណ្តោះអាសន្នពីកម្ពុជា របស់សហភាពអឺរ៉ុប។ សូមរំលឹកថា គណៈកម្មការអឺរ៉ុប (EU) ទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប...
ភ្នំពេញ ៖ ក្រោយស្ថាប័នហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម ទៅលើប្រជាពលរដ្ឋខ្មែរ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង ហើយសន្យាថា នឹងស្វះស្វែងរកការពិត អំពីការដាក់ទណ្ឌកម្មនេះ ។ យោងតាមការ ចេញផ្សាយ របស់ VOA នារាត្រីថ្ងៃទី៩ ខែធ្នូ...
ភ្នំពេញ ៖ អ្នកនាំពាក្យសាលា ឧទ្ធរណ៍នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញសំណុំរឿងជនជាប់ចោទ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក្រោយពីសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការ លើបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវី ការពារក្តីលោក កឹម សុខា ។ សេចក្តីប្រកាសព័ត៌មានបន្តថា ៖ ១-បណ្តឹងឧទ្ធរណ៍លើដីកាដំណោះស្រាយ របស់មេធាវីជនជាប់ចោទមិនអាចទទួល...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស កាន់អំណាច លោក សុខ ឥសាន បានលើកឡើងរបៀបចំអក និងថាឲ្យអ្នកវិភាគគឹម សុខ ថា តាំងខ្លួនជាឪ របស់សហភាពអឺរ៉ុប(EU)។ មូលហេតុដែលលោក សុខ ឥសាន លើកឡើងបែបនេះ ដោយសារ លោកថា មកពីលោក គឹម សុខ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពតនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំ ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌រៀបចំនីតិវិធីដោះលែង សកម្មជនអតីតប្រឆាំង ដែលត្រូវបានចាប់ខ្លួនក្នុងផែនការរដ្ឋប្រហារឲ្យនៅក្រៅឃុំ តាមការស្នើសុំរបស់សាមីខ្លួន។ សម្ដេចតេជោ ថ្លែងបញ្ជាក់ថា “ការពិតនៅពេលដែល គេត្រូវការប្រើបងប្អូន រុញឲ្យធ្វើអំពើខុសច្បាប់អ្វី...
ភ្នំពេញ ៖ បន្ទាប់ពីសហភាពអឺរ៉ុប (EU) បានចេញរបាយការណ៍បឋម ស្តីពីការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទ លើកលែងតែអាវុធ (EBA) ដោយទុកពេល១ខែ ឲ្យកម្ពុជា ដើម្បីប្រតិកមម្មឆ្លើយតប ភ្លាមៗ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងអះអាងថា នេះជាសញ្ញាមួយដែលបានបញ្ជាក់ ភាពជាដៃគូសន្ទានាគ្នា រវាងកម្ពុជា-EU ក្នុងកិច្ចពិភាក្សាពាក់ព័ន្ធជាមួយ...
ភ្នំពេញ៖ ក្រោយបញ្ចប់ជំនួបជាមួយ លោក កឹម សុខា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក ម៊លភី ទ្រី បានចេញសេចក្តីថ្លែងការណ៍ គាំទ្រចំពោះលក្ខខណ្ឌបន្ធូរបន្ថយនីតិវិធីរបស់ តុលាការមកលើលោក កឹម សុខា។ ក្នុងនោះលោកសប្បាយចិត្តចំពោះ កម្ពុជា ដោយបានលើក ឡើងថា “ដូច្នេះជាថ្មីម្តងទៀតប្រទេសកម្ពុជាអាចដើរ...
ភ្នំពេញ៖ លោកស្រី មូរ សុខហួរ អះអាងថា រដ្ឋសភា នៃប្រទេសម៉ាឡេស៊ី បានអញ្ជើញលោក សម រង្ស៊ីមក ជួបប្រជុំរកដំណោះស្រាយ ដ៏ប្រសើរ សំរាប់មាតុភូមិវិវត្តន៍។ នេះបើតាមហ្វេសប៊ុក របស់លោកស្រី នារាត្រីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕
អត្ថបទបកប្រែដោយ៖ សយ ឬទ្ធី យោងតាមសារព័ត៌មាន AP បានអោយដឹងថា លោក សម រង្ស៊ី បានទៅដល់ប្រទេសម៉ាឡេស៊ី ហើយ នៅថ្ងៃនេះ ក្នុងគោលបំណង ដើម្បីចូលរួមប្រជុំ សភាលក្ខណៈឯកជន នៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយ សបញ្ជាក់អោយឃើញថា គាត់នឹងខកខានពេលវេលាដែលបានកំណត់ មាតុភូមិនិវត្តន៍ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។...